អានតួអត្ថបទ
បារាំង

អំពើ​ហិង្សា​ខ្លាំងក្លានៅ​​ក្រៅ​ក្បួន​បាតុកម្ម​ប្រឆាំង​សេចក្តី​ព្រាង​​ច្បាប់​ការងារ​បារាំង​

នៅ​ប្រទេស​បារាំង​ ​ចលនា​ក្បួន​បាតុកម្ម​​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​ការងារ​របស់​រដ្ឋាភិបាល​បារាំង​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ មេសា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​បំផុត​នៅ​ប៉ារីស ​និង​​នៅ​តាម​ខេត្ត​។ អំពើ​ហិង្សា ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ទំាង​ខាង​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​និង​ទាំង​ខាង​ក្រុម​បាតុករ​។ ក្នុង​ហេតុការណ៍នេះ អាជ្ញាធរ​បារាំង បាន​ចាប់​ខ្លួនមនុស្ស​​ប្រមាណ​២១៤​នាក់។​

ចលនា​បាតុកម្ម ប្រមូលផ្តុំគ្នា​ដ៏ធំធេង​មួយ​នៅទៅលាន​ប៉ារីស​ République ​
ចលនា​បាតុកម្ម ប្រមូលផ្តុំគ្នា​ដ៏ធំធេង​មួយ​នៅទៅលាន​ប៉ារីស​ République ​ PHILIPPE LOPEZ / AFP
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អង្គការ​សហជីព​បារាំង CGT  ​មនុស្ស​ចំនួន​៦​ម៉ឺន​នាក់​​បាន​ចូល​រួម​ក្នុង​ក្បួនបាតុកម្ម​កាលពីថ្ងៃព្រហស្បតិ៍​​ម្សិលមិញ ក៏ប៉ុន្តែ​យោង​តាម​តួលេខ​របស់​អាជ្ញា​ធរ​បារាំង​វិញ អ្នក​ចូលរួម​ក្នុងចលនា​​បាតុកម្ម​​មានចំនួនតែ ​១​​៤ ០០០​ទៅ​ ១​​៥ ០០០​នាក់​តែ​ប៉ុណ្ណោះ។ ក្រៅពី​ដ្ឋធានី​ប៉ារីស ​ក្បួនដង្ហែរ​បាតុកម្មនេះ ​ក៏​មានចំនួន​​ប្រមាណ​​ជា​២០៩ខ្សែ និង​​ប្រមូលផ្តុំ​ បាតុករ ចំនួន ​១៥​ម៉ឺន​៥០០០​នាក់ ​ក្នុង​នោះ​ ​យុវជន ​មាន​១​ម៉ឺន​​៥០០០​នាក់- នេះ​បើយោងតាម​តួរលេខ​របស់​ក្រសួង​មហាផ្ទៃ​បារាំង។​

ចលនា​បាតុកម្ម​កាលពី​ម្សិលមិញ​ ក៏​ដូចជា​បាតុកម្ម​នៅ​លើក​មុនៗ​ដែរ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ផ្ទុះ​ឡើង ​អំពើ​ហិង្សាវាយប្រឡូកគ្នា ​រវាង​ក្រុម​បាតុករ​និង​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​នៅ​ក្នុង​រដ្ឋធានី​ប៉ារីស​និង​នៅ​ខែត្រ Rennes ឬ​ក៏​នៅ​ខែត្រ Lyon ក្រៅ​ក្បួន​ដង្ហែរ​បាតុកម្ម។ នៅប៉ារីស ភាព​ស្ងប់ស្ងាត់ បាន​ចាប់​មានឡើង​វិញ​នៅ​ពេល​ព្រលប់។

 

នៅក្នុង​ហេតុការណ៍នេះ លោក​នាយក​រដ្ឋមន្ត្រី​បារាំង Manuel Valls នៅ​ក្នុង​សារ​Tweeter ​មួយ បាន​ធ្វើការ​ថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​មួយ​ចំនួន​ដែលលោកចោទថា ​គ្មាន​ការ​ទទួល​ខុសត្រូវ​ ។ ​លោក នាយករដ្ឋមន្ត្រី Manuel Valls ថែមទាំង​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹងដែរ​​ដល់​ក្រុម​នគរបាលបារាំង។ លោក Manuel Valls ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា “ក្រុមជនដៃដល់​នៅក្នុងអំពើហិង្សា ​នឹង​ត្រូវចាប់​បញ្ជូន​ខ្លួន​ទៅ​ ឲ្យ​តុលាការ​កាត់ទោស​ជា​មិន​ខាន។​

 

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំងវិញ​ លោក Bernard Cazeneuve បាន​គូសបញ្ជាក់​ប្រាប់​ថា” នៅ​ក្នុង​ការ​ផ្ទុះអំពើ​ហិង្សា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នោះ មាន​នគរបាល​ឬ​កងកម្លំាង​រក្សាសណ្តាប់ធ្នាប់ ​ចំនួន៧៨​នាក់ បាន​​ត្រូវ​រង​របួស ​ក្នុងនោះ ​មាន ​៣​នាក់​ត្រូវ​រង​របួស​ធ្ងន់​នៅ​ទីក្រុង​ប៉ារីស។ នគរបាល​បារាំង-ក៏​បាន​ធ្វើអន្តរាគម​​​ព័ទ្ធ​ចាប់ ​បាន​ជន​ចំនួន​២១៤នាក់​នៅ​ទូទាំង​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ថែម​ទាំងបាន​ទាមទារ ឲ្យ​អ្នកចាត់ចែង​ក្បួន​បាតុកម្ម ធ្វើការ​ផ្តន្ទាទោស ​ទៅ​លើ​ពួកជន​​ដែល​បាន​បង្ក​ហិង្សា​ប្រឆាំងទល់​នឹង​កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់​ទៀត​ផង។

 

លើសពីនេះ លោក Bernard Cazeneuve បាន​ធ្វើការ​រិះគន់ផងដែរ ​​ទៅលើ​ពួក​អ្នក ​ដែល ​កំពុង​តែ​ព្យាយាម​កេង​យក​ចំណេញលើ​ផ្នែក​នយោបាយ ​នៅ លើ ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើងកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​នៅ​ក្រៅ​ក្បួន​បាតុកម្ម​ប្រឆាំង​ពង្រាង​ច្បាប់ការងារ​បារាំង៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ