អានតួអត្ថបទ
តួកគី

នាយករដ្ឋមន្ត្រី​តួកគី​​​ ប្រកាស​​លែង​ចង់​​ឈរឈ្មោះ​​​សំរាប់អាណត្តិថ្មី​​

នាយករដ្ឋមន្ត្រី​តួកគី លោក Ahmet Davutoglu ទើប​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​​ អំពី​ការដក​ខ្លួន​ចេញ​ពី​មុខ​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​និង​តួ​នាទី​​ដឹកនាំ​គណបក្ស​កាន់​អំណាច​​ឈ្មោះ បក្ស​យុត្តិធម៌​និង​អភិវឌ្ឈន៍​​”AKP”។ ជា​សេចក្តី​សំរេចចិត្ត​មួយ​ដែលកាន់តែ​ជួយ​ពង្រឹង​ការ​ក្តោបក្តាប់​អំណាច​របស់​លោក​ប្រធានាធិបតី​តួកគី ​Recep Tayyip Erdogan នៅ​ក្នុង​ប្រទេស​ថែម​ទៀត។ គណបក្ស ​​”AKP” នឹង​​រៀប​ចំ​​សមាជ​​វិសាមញ្ញ​មួយ នៅថ្ងៃទី២២​ឧសភា​ខាង​មុខ ដែល​នៅឱកាសនោះ លោក​​​​​​ក៏​​​នឹងមិនក្លាយខ្លួនជាបេក្ខជន​​​នៅ​ក្នុង​កាលៈទេសៈ​​​បែប​បច្ចុប្បន្ន​នេះទេ-នេះជាការថ្លែងរបស់​លោកនាយករដ្ឋមន្ត្រីតួកគី ក្នុង​ទឹក​មុខ​ដ៏​មាំ។​ 

នាយករដ្ឋមន្ត្រី​តួកគី ​លោក ​Ahmet Davutoglu ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​កាន់អំណាច​នៅ​​ទីក្រុង​​អង់ការ៉ា​ថ្ងៃ​​​​៥​​ឧសភា​២០១៦​
នាយករដ្ឋមន្ត្រី​តួកគី ​លោក ​Ahmet Davutoglu ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​កាន់អំណាច​នៅ​​ទីក្រុង​​អង់ការ៉ា​ថ្ងៃ​​​​៥​​ឧសភា​២០១៦​ REUTERS/Umit Bektas TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

មាន​កត្តា​ជា​ច្រើនដែលស្ថិត​នៅ​ពី​ក្រោយ​វិបត្តិខាងលើ​នេះ វិបត្តិ​ដែល​កាន់តែ​កើនឡើងៗ​​​នា​​អំឡុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។  ដូច្នេះហើយ បានជា​ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រី​តួកគី លោក Ahmet Davutoglu  បានថ្លែងពី​ការដក​ខ្លួនលោក​ចេញ​ពី​មុខ​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​និង​តួ​នាទី​​ដឹកនាំ​គណបក្ស​កាន់អំណាច​ឈ្មោះ បក្ស​យុត្តិធម៌​និង​អភិវឌ្ឈន៍​​”AKP”​ផង​​ដែរ​។

ទោះជាយ៉ាងណាក្តី នាយករដ្ឋមន្ត្រី តួកគី នៅតែអះអាងដែរថា លោកពុំមានការ​ទាស់ទែង​ខ្វែង​គំនិត ជាមួយនឹង​លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ទេ ​។ ប៉ុន្តែតាមការ​ពិត វាហាក់ដូចជា លោកប្រធានាធិបតីតួកគីនេះឯង មានជំហរ​ដា​ច់ខាត​មួយ ​ជាង​ពេល​ណាៗ​ទាំងអស់​ គឺការក្តោបក្តាប់គ្រប់គ្រងប្រទេសតួកគីតែម្នាក់ឯងគត់ ។

ចំណែក នាយករដ្ឋមន្ត្រី​តួកគី លោក Ahmet Davutoglu វិញ កន្លង​មក​ដែលកាន់​​អំណាចចាត់ចែងការងារនៅក្នុងប្រទេស ទោះបី អំណាចគាត់​ ពុំពេញលេញក្តី​  បាន​ខិត​ធ្វើ​ការងារ​ដ៏​សំខាន់ៗ នៅពេលខ្លះ  ជាអាទិ៍​នៅ​ឱកាស​នៃ​កិច្ច​ជជែក​ពិភាក្សា​គ្នា​ជាមួយ​អឺរ៉ុប ​នៅលើ​​បញ្ហាជន​ភៀសខ្លួន  ដែល​លោក ​បានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីដោះស្រាយ​បញ្ហានេះ​ឲ្យបានសំរេច ​តាំង​ពី​ដើម​រហូតដល់ចុងបញ្ចប់

​តែនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានមើលឃើញ ថាលោក Ahmet Davutoglu  និង​លោកRecep Tayyip Erdogan​ មានគំនិតមិនត្រូវ​គ្នា​កាន់តែខ្លាំងឡើងៗ នៅ​​លើ​បញ្ហា​នយោបាយនានា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី​។ ចំណែកលោកប្រធានាធិបតីតួកគីវិញ ក្នុងបច្ច​ប្បន្ននេះ​  ក៏ ទំនងជាចង់ បានបុគ្គល ​ដ៏ស្មោះត្រង់ ម្នាក់នៅ​ក្នុងចំណោមអ្នកស្មោះត្រង់នឹងរូបលោក ឲ្យឡើងកាន់​មុខតំណែងជាប្រមុខរដ្ឋាភិបាលតួកគី​ដើម្បីធ្វើការជាមួយលោកសំរាប់​អាណត្តិជាបន្តទៀត។​

 

ដូច្នេះហើយ ឈ្មោះ​បុគ្គលដែលត្រូវបានគេលើកឡើងដើម្បីដាក់ជំនួស​​លោក Ahmet Davutoglu ក៏គេបានដឹងរួចជាស្រេចហើយដែរ​ គឺ ​លោក​រដ្ឋមន្ត្រីក្រសួងថាមពល ដែលពុំមាននណារក្រៅពី​កូនប្រសារផ្ទាល់របស់លោកប្រធានាធិបតី​   Erdogan​ ឡើយ៕

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ