អានតួអត្ថបទ
ចិន-អំពើពុករលួយ

តុលាការ​ចិន​កាត់ទោស​ពិរុទ្ធជន​ពីរ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ពុករលួយ​

​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​១៥​មិថុនា  តុលាការ​នៅ​ក្រុង​យីងចង់​ខេត្ត​ហុយបេ ប៉ែក​កណ្តាល ប្រទេស ​បាន​កាត់​ទោស​កូន​ប្រុស​និង​ភរិយា​របស់​​លោក Zhou Yongkang ​ ឲ្យ​ជាប់​គុក ​ម្នាក់​​១៨​ឆ្នាំ​និង​ម្នាក់​ទៀត​៩​ឆ្នាំ ​ពី​បទ​​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​ធ្វើ​ជំនួញ​ដោយ​ខុស​ច្បាប់។ លោក Zhou Yongkang គឺ​ជា​អតីត​ចៅ​ហ្វាយ​នាយ​ដ៏​មាន​អំណាច​ម្នាក់​នៃ​​ក្រុមហ៊ុន​សន្តិសុខ​ដែល​អស់​មុខតំណែង​ដោយសារ​ព្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែរ។

អតីត​ចៅហ្វាយ​នាយ​នៃ​ក្រុមហ៊ុន​សន្តិសុខ​លោក​ Zhou Yongkang  នាពេលកាត់ទោស​នៅតុលាការនៅ​Tianjin, ថ្ងៃ​១១មិថុន​២០១៥
អតីត​ចៅហ្វាយ​នាយ​នៃ​ក្រុមហ៊ុន​សន្តិសុខ​លោក​ Zhou Yongkang នាពេលកាត់ទោស​នៅតុលាការនៅ​Tianjin, ថ្ងៃ​១១មិថុន​២០១៥ REUTERS/China Central Television via REUTERS TV ATTENTION EDITOR
ផ្សាយពាណិជ្ជកម្ម

តុលាការ​នៅ​ក្រុង​យីងចង់ ក្នុង​ខេត្ត​ហុយបេ បាន​ទទួល​ស្គាល់​ថា លោក​Zhou Bin ដែល​ជា​កូន​ប្រុស​លោក​ Zhou Yongkang ​ត្រូវជាប់​ពិរុទ្ធ​ពី​បទ​ពុក​​រលួយ​នឹង​រកស៊ី​ខុស​ច្បាប់។

 
ឪពុក​របស់​លោក​ Zhou Bin គឺ​លោក​ Zhou Yongkang​ ដែល ​ជា​ឥស្សរជន​ជាន់​ខ្ពស់​ម្នាក់​នៃ​របប​​ចិន​និង​ដែល​ត្រូវ​អស់​បុណ្យសក្តិ​នៅ ​ខណៈពេល​ដែល​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង
បាន​ចាប់​ផ្តើម​យុទ្ធនាការ​កំចាត់​អំពើ​ពុករលួយ​នៅ​ទូទាំង​ប្រទេស ​នា​ពេល​ដែល​លោក​ឡើង​កាន់​​អំណាច​នៅ​ចុង​ឆ្នាំ​២០១២។ អតីត​មន្ត្រី​ជាន់​ខ្ពស់​ចិនរូប​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុគ​អស់​មួយ​ជីវិត​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៥ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ រំលោភអំណាច និង​បើក​ទម្លាយ​ការ​សម្ងាត់​របស់​រដ្ឋ។

លោក ​​Zhou Bin ​ដែល​ជា​កូន​វិញ មិន​គ្រាន់​តែ​ត្រូវ​ជាប់​គុក​ចំនួន​១៨​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែត្រូវ​បានតុលាការ​នៅ​ក្រុង Yi chang ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន​៣៥០​លាន​យ័ន ឬ​ស្មើ​នឹង​៤៧​លាន​អឺរ៉ូទៀត។

តាម​ដំណឹង​ផ្លូវការ លោក Zhou Bin​​ ត្រូវ​បាន​គេ​ដាក់​គុក​តាំង​ពី​ថ្ងៃ​ពុធ​ម៉្លេះ។ ​គួរបញ្ជាក់​ថា លោក Zhou Bin ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយមហាសេដ្ឋី​ចិនម្នាក់​ខាង​ឧស្សាហកម្ម​រ៉ែ​ឈ្មោះ Liu Han ដែល​ត្រូវ​ជាប់​ចោទ​ពី​បទ​ដឹកនាំ​ក្រុម​បន​Mafia​មួយ​និង​ត្រូវ​បាន​គេ​ប្រហារ​ជិវិត​កាលពី​ឆ្នាំ​ទៅ​មិញ។​

ចំណែក​លោកស្រី​ Jin Xiaoye ​ម្តាយ​របស់​លោក​ Zhou Bin​ ដែល​ ជា​ភរិយា​របស់ លោក Zhou Yongkang  ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​៩​ឆ្នាំ​ពីបទ​ទទួល​សំណូក​សូក​ប៉ាន់។​

សូមបញ្ជាក់ថា ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នេះ ពុំបាន​ធ្វើ​ការ​ប្តឹង​តវ៉ា​ទៅ​ឧទ្ធរណ៍​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ