ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អឺរ៉ុប

ប្រធានាធិបតី​តួកគី ចោទ​បស្ចឹម​លោក​ ថា​គាំទ្រ​ពួក “ភេរវនិយម”

media លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី​ចោទ​បស្ចឹម​លោក​ថា​គាំទ្រ​ពួក​ភេរវនិយម​ AFP/Kayhan Ozer

ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច មក​ ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន  Recep Tayyip Erdogan បានបង្កើន​ការ​​វាយប្រហារកាន់​តែ​ខ្លាំងឡើងៗ និង​ចោទ​ប្រកាន់​​ក្រុម​ប្រទេស​លោក​ខាង​លិច អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ថា​បាន​គាំទ្រ​ពួកភេរវនិយម និង​បាន​ផ្សំ​គំនិត​ជាមួយ​ពួក​អ្នកចង់​ទម្លាក់​លោក​តាម​រយៈ​រដ្ឋប្រហារ​​​​​ថ្ងៃទី ១៥កក្កដា។

នៅ​ក្នុង​សុន្ទរកថា​ថ្ងៃទី ២​សីហា ដែល​មាន​លក្ខណៈ​វាយប្រហារ​ខ្លាំង​បំផុត​មិន​ធ្លាប់​មានទេ ! លោកប្រធានាធិបតី​ បាន​អះអាងថា​តួកគីមិន​ដែល​បាន​ទទួល​ការ​គាំទ្រ​​ណា​មួយ ទាំង​ក្នុង​អំឡុង​ពេល​និង​ក្រោយរដ្ឋប្រហារ​ តែផ្ទុយ​ទៅ​វិញ និង​ដែល​អាក្រក់​បំផុត​នោះ គឺ​អ្នក​ដែល​យើង​ធ្លាប់​គិត​ថា​ជាមិត្ត​បែរ​ជា​គាំទ្រ​ពួក​ភេរវនិយម និង​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​។

សម្រាប់​លោក​អ៊ែរដូហ្កាន រដ្ឋប្រហារ​មិន​សម្រេច​ ទំនង​ជា​បានតាក់តែង​ផែនការបញ្ជា​មក​ពី​បរទេស។ ​ពោល​គឺ​លោក​ចង់​​សំដៅ​ដោយ​ផ្ទាល់​លើ ប្រមុខ​សាសនា​Fethulah Gulen​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក និង​ដែល​ក្រុង​អង់ការ៉ា បាន​ទាមទារ​ធ្វើ​បច្ចាប័ន។ ម្យ៉ាង​ទៀត សេចក្តី​អត្ថាធិប្បាយ​នេះ បាន​មក​ពង្រឹង​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ក្នុង​ស្រុក ដែល​ព្រលយ​ថា​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក សេអ៊ីអា ព្រមទាំង​ឧត្តមសេនីយ៍​អាមេរិក​មួយ​ ជា​អ្នក​ផ្សំ​គំនិត​រៀប​ចំ​រដ្ឋប្រហារ​មិន​សម្រេច។​

 
ការ​ចោទ​ប្រកាន់​របស់​ប្រមុខ​រដ្ឋ​តួកគី​ ​ធ្វើ​ឡើង​ចំពេល​អគ្គ​មេបញ្ជាការ​កងទ័ព​អាមេរិក​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​តួកគី ជាមួយ​នឹង​លទ្ធផល​វិជ្ជមាន។ ​អាមេរិក​នៅ​តែ​អាច​បន្ត​ប្រើ​ប្រាស់​មូលដ្ឋាន​តួកគី នៅ​ភាគ​អាគ្នេយ៍​ប្រទេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​វាយប្រហារ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដោយ​សន្យា​ពិចារណា​លើ​សំណុំ​រឿង​ធ្វើ​បច្ចាប័ន Fethullah Gülen។ ការ​​បំផុសពាក្យ​ចោទ ទំនង​ជា​​ដើម្បី​ដាក់​គំនាប​លើ​វ៉ាស៊ីនតោន​ និង​បង្ខំ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​ ប្រមុខ​សាសនា ជា​ខួរ​ក្បាល​រដ្ឋប្រហារ​មក​ឱ្យ​តួកគី ប្រសិន​បើ​អាមេរិក​ជា​អ្នក​ស្អាត​ស្អំ។

ប៉ុន្តែ​កំហឹង​របស់​តួកគី មិន​អាច​ធ្វើ​រុញ​ច្រាន​​អាមេរិក​ឱ្យ​ប្តូរ​ច្បាប់​ឡើយ​។ ក្រសួង​ការ​បរទេស​អាមេរិក​បានទទួល​ពាក្យ​សុំ​ធ្វើ​បច្ចាប័ន​ ហើយ​ក្រសួង​យុត្តិធម៌​​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ឯកសារ ដែល​បន្ទាប់​មក​ត្រូវ​ឆ្លង​​សំណាញ់​នយោបាយ​ទៀត៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ