អានតួអត្ថបទ
ស្វ៊ីស

ស្វ៊ីស៖​ប្រជាជន​បាន​គាំទ្រ​ច្បាប់​ស្តីពី​ការ​តាមដាន​លើ​សកម្មភាព​អ៊ីធឺណែត និង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ

នៅ​ក្នុង​ប្រទេស​ស្វ៊ីស លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នា​ថ្ងៃ​អាទិត្យ ទី២៥ កញ្ញា​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ភាគច្រើន​បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​មាន​សិទ្ធិ​ឃ្លាំមើល​លើ​សកម្មភាព​អ៊ីនធឺណែត និង​ស្តាប់​កិច្ចសន្ទនា​នៅ​ក្នុង​វិស័យ​ឯកជន។ ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​ទទួល​ការ​គំរាមកំហែង​ភេរវកម្ម​ក្នុង​កម្រិត​ខ្ពស់។

ស្វ៊ីស៖​ប្រជាជន​បាន​គាំទ្រ​ច្បាប់​ស្តីពី​ការ​តាមដាន​លើ​សកម្មភាព​អ៊ីធឺណែត និង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ
ស្វ៊ីស៖​ប្រជាជន​បាន​គាំទ្រ​ច្បាប់​ស្តីពី​ការ​តាមដាន​លើ​សកម្មភាព​អ៊ីធឺណែត និង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ
ផ្សាយពាណិជ្ជកម្ម

មាន​ប្រជាជន​ស្វ៊ីស​ជាង​ពាក់កណ្តាល​បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​តាម​ដានឃ្លាំមើល និង​ប្រមូល​គ្រប់​ព័ត៌មាន​ពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​តាម​ប្រព័ន្ធ​អ៊ីធឺណែត ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ​តាម​អ៊ីធឺណែត​នៅ​តាម​វិស័យ​ឯកជន រួម​ទាំង​រវាង​ពលរដ្ឋ​ស្វ៊ីស​សង្ស័យ​ទាំង​អស់។ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​ពេល​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ព្រោះ​ការ​ស្ទង់​មតិ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក៏​បាន​ផ្តល់​លទ្ធផល​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។

សូម​ជម្រាប​ជូន​ថា ច្បាប់​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​មាន​សិទ្ធិ​តាម​ដានឃ្លាំមើល និង​ប្រមូល​គ្រប់​ព័ត៌មាន​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​អ៊ីធឺណែត​ត្រូវ​បាន​សភា​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១៥ តែ​ទន្ទឹម​គ្នា​នោះ ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ច្បាប់​នោះ​ក៏​ត្រូវ​បាន​ទាមទារ​ដោយ​គណបក្ស​នយោបាយ និង​អង្គការ​មួយ​ចំនួន។ គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្វ៊ីស​មាន​សិទ្ធិ​តាម​ឃ្លាំមើល និង​ប្រមូល​ព័ត៌មាន​តែ​នៅ​ក្នុង​វិស័យ​សាធារណៈ​ប៉ុណ្ណោះ ឬ​មួយ​ក៏​ទទួល​យក​ពី​ស្ថាប័នស៊ើបការណ៍​របស់​ប្រទេស​ផ្សេង។

តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ដោយ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្វ៊ីស​អាច​ចាត់​វិធានការ​បង្ការ​ទុក​ជា​មុន​ដោយ​មាន​សិទ្ធិ​ស្តាប់​កិច្ចសន្ទនា​តាម​ទូរស័ព្ទ តាម​ដាន​ការ​ផ្ញើ​សំបុត្រ ឬ​សារអេឡិចទ្រូនិច ឬ​មួយ​ក៏​សកម្មភាព​អ៊ីនធឺណែត​របស់​ពលរដ្ឋ​ស្វ៊ីស​ទូទៅ។ ទន្ទឹម​គ្នា​នេះ ច្បាប់​ក៏​បាន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្វ៊ីស​ចូល​ទៅ​ក្នុង​បណ្តាញ​អ៊ីធឺណែត និង​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​តាម​ផ្ទះ តាម​រថយន្ត​ដែល​មាន​ការ​សង្ស័យ។

ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​លើ​ច្បាប់​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អឺរ៉ុប​កំពុង​ទទួល​ការ​គំរាមកំហែង​ភេរវកម្ម​កម្រិត​ខ្ពស់។ ដូច្នេះ​សម្រាប់​ប្រទេស និង​ប្រជាជន​ស្វ៊ីស គោលដៅ​នៃ​ច្បាប់​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​បង្ការ​ទប់​រាល់​ទង្វើ​ប៉ុនប៉ង​របស់​ពួក​ភេរវជន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ