ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT

Wikileaks ប្រារព្ធ​ខួបកំណើត​១០ឆ្នាំ ក្រោម​ស្នូរ​នៃ​ការ​រិះគន់

Wikileaks ប្រារព្ធ​ខួបកំណើត​១០ឆ្នាំ ក្រោម​ស្នូរ​នៃ​ការ​រិះគន់
 
លោក Julian Assange ពេល​ធ្វើ​សន្និសីទ​កាសែត​តាម​វីដេអូ ក្នុង​ខួប​១០ឆ្នាំ​របស់ វីគីលីក REUTERS/Axel Schmidt

វីគីលីក គួរ​តែ​មាន​សំឡេង​អួត​ក្អេងក្អាង​ខ្លាំង​ នា​ឱកាស​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​កកើតស្ថាប័ន​​​ ​ wikileak.org ដែលក្លាយ​ជា​វិបសៃត៍ មាន​ឯកទេស​ខាង​ទម្លាយ​រឿង​អាស្រូវ​ និង​ឯកសារ​សម្ងាត់​ នៅ​ទូទាំង​ពិភពលោក តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ ប៉ុន្តែ​វិបសៃត៍​នេះ ដែល​ម្ចាស់​ស្ថាបនិក Julian Assange កំពុងជាប់​ក្តី​ក្តាំ​នៅ​តុលាការ បែរ​កំពុង​រង​ការរិះគន់​ និង​រុំ​ព័ទ្ធ​ដោយ​​ដោយ​ការ​ចោទ​ប្រកាន់​ថាជា​កូន​អុក​របស់​រដ្ឋាភិបាល​មួយ ឬ​បក្ស​នយោបាយ​មួយ និង​ផ្សព្វផ្សាយរឿង​សម្ងាត់​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់ ជាមួយ​ក្រុមការងារ។

លាក់​ខ្លួន ក្នុង​ស្ថានឯកអគ្គរដ្ឋ​ទូត​អេក្វាទ័រ​ ប្រចាំ​​ទីក្រុង​ឡុងដ៍ តាំងពី​ជាង​បួន​ឆ្នាំ​មក ដើម្បី​គេច​ពី​ការ​ជាប់​ចោទ​ចាប់​រំលោភ​របស់​តុលាការ​ស៊ុយអែត ​ លោក Julian Assange បាន​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​អង្គការ​ wikileak.org ថ្ងៃទី ៤ តុលា​ឆ្នាំ​២០០៦ កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ។ តាម​គម្រោង​ដំបូង លោក Assange ត្រូវ​បង្ហាញ​ខ្លួន​ ជា​សាធារណៈ​ នៅ​យ៉​របស់​ស្ថានទូត​ តែដោយ​បញ្ហា​សុវត្ថិភាព លោក​បាន​លុប​កម្មវិធី​នេះ​ទៅ​វិញ និង​បាន​បញ្ចេញ​មុខ​តាម​រយៈ​សន្និសីទ​កាសែត នៅ​ប៊ែរឡាំង តាម​វីដេអូ តែ​ប៉ុណ្ណោះ។

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នេះ វីគីលីក ឬ វីគី+លីក (ពាក្យ​ថា​វីគី​ នាំ​ឱ្យ​គេ​នឹង​ដល់​​​វីគីភីឌា និង​ លីក ជា​ភាសា​អង់គ្លេស​ ប្រែ​ថា ធ្លាយ) បាន​ទម្លាយ​​ផ្សព្វផ្សាយ​ ជាង ១០​លាន​ឯកសារ ពោល​គឺ​ប្រមាណ​៣០០០​ឯកសារ ជាមធ្យម​ក្នុង​មួយ​ថ្ងៃៗ។

ការ​ទម្លាយ​ឯកសារ​សម្ងាត់​ដែល​ប្រៀប​ស្មើ​នឹង​ការ​ចុច​​​សញ្ញា​អាសន្ន​ពញ្ញាក់​ស្មារតី​ពិភពលោក​នេះ បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​តិច​ទេ ញ័រញាក់។ អ្នក​ទី​មួយ​គឺ​សហរដ្ឋ​អាមេរិក​តែ​ម្តង។

វីគីលីក បាន​លើក​រនាំង​ដែល​បាំង​បិទ​​ដំណើរ​ការ​នៅ​ពន្ធនាគារ​ហ្គ័នតាណាម៉ូ ប្រត្តិបត្តិការ​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​នៅ​អាហ្វហ្កានីស្ថាន។ នៅ​ឆ្នាំ​២០១០ វីគីលីក បាន​ទម្លាយ​ឯកសារ​ដ៏​មហា​សម្ងាត់​មួយ​របស់​អាមេរិក ដែល​ជា​ទូរលេខ​ ​ការទូតអាថ៌កំបាំង​ស្តីពី​បេក្ខកម្ម​អាមេរិក​នៅ​បរទេស។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​​​វីគីលីកក្លាយ​ជា​គំរូ មាន​អ្នក​ដើរ​​តាម​លំអានវីគីលីក ! ​ អេដវ៉ា ស្នូឌិន ជា​ឧទារណ៍​ជាក់​ស្តែង បាន​ទម្លាយ​ឱ្យ​ដឹង​អំពី​សកម្មភាព​ឈ្លប​ការណ៍​​របស់​ភ្នាក់ងារ​សន្តិសុខ​អាមេរិក​ ដែល​ជ្រុល​ដល់​លប​ស្តាប់ទូរស័ព្ទ​មេដឹក​នាំ​ប្រទេស​ផ្សេងៗ ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ផង។

ថ្មីៗ​នេះ​ទៀត ក្រុម​អ្នក​ស៊ើបអង្កេត​សារព័ត៌មាន​អន្តរជាតិ បាន​ទម្លាយ​រឿង​អាស្រូវ​គេច​ពន្ធ​នៅ​លុចសំបួរ Luxembourg Leaks នៅប៉ាណាម៉ា PanamaLeaks។ ក្រុម​អ្នក​បរិស្ថាន​និយម Greenpeace ក៏​បាន​ផ្សព្សផ្សាយ​ឯកសារ​សម្ងាត់​នៃ​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​សហភាព​អឺរ៉ុប។

ជា​សរុប ពេល​នេះ​មាន​ប្រភព​ច្រើន​ដែល​មាន​សមត្ថភាព​ទម្លាយ​រឿង​សម្ងាត់ និង​អាស្រូវ​ផ្សេងៗ មាន​ន័យ​ថា​​ វីគីលីក ​កំពុង​បាត់​បង់​ភាព​ម៉ៅផ្តាច់​មុខ​ហើយ។ ម្យ៉ាង​ទៀត​ ការ​រិះគន់ ការ​ងាក​ចេញ​ពី​វីគីលីក​ក៏​មាន​កាន់​ច្រើន។ អេវ៉ា ស្នូដិន និង​អតីត​មនុស្ស​ជំនិត​របស់លោក​ Julian Assange មួយ​ចំនួន​ធំ នាំ​គ្នា​ងាកចេញ​ពី​វីគីលីក ដោយ​ជ្រើសរើស​ទំព័រ​សារព័ត៌មាន​សម្រាប់​ទម្លាយ​រឿង។ សូម្បី​តែ​មនុស្ស​ជំនិត​បំផុត ធ្លាប់​ជា​អ្នក​នាំ​ពាក្យ​របស់​វីគីលីក​តែ​ម្តង​ ក៏​បាន​ដក​ខ្លួន​ចេញ​ស្ថាប័ន​នេះ​ដែរ ព្រោះ​យល់​ថា Assange​ ងប់​នឹង​អំណាច វក់​នឹង​ការ​ទម្លាយ​រឿង​ ដោយ​គ្មាន​គិត​ធ្វើ​ជម្រើស ឬ​ពិភាក្សា​ជាមួយ​អ្នក​ដទៃ​ឡើយ។

ការ​រិះគន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​គេ​សង្ស័យ​ថា វីគីលីក កំពុង​ក្លាយ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ ឬ​ក្រុម​នយោបាយ​ណា​មួយ។
នៅ​ក្នុង​ថ្ងៃ​ខួប​១០​ឆ្នាំ វីគីលីក​គួរ​តែ​ទម្លាយ​រឿង​ធំ តែ​នេះ​គ្មាន​សោះ មាន​ត្រឹម​តែ​ការ​ប្រកាស​សន្យា​នឹង​ផ្សព្វផ្សាយ​ ជា​រៀង​រាល់​សប្តាហ៍​ នូវ​រឿង​រសើបៗ​ ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ តំណាង​លោក​Assange បាន​បង្ហើប​អំពី​ឯកសារ​ដែលទំនង​មាន​​ពាក់ព័ន្ធ​ច្រើន​នឹង​លោកស្រី​គ្លីនតុន កាល​នៅ​ជា​រដ្ឋមន្ត្រីការបរទេសផង។​

ការ​ទម្លាយ​សារ​អ៊ីមែល​ជាង​ពីរម៉ឺន​​របស់​បក្ស​ប្រជាធិបតេយ្យ​អាមេរិក និង​របស់​លោកស្រី​គ្លីនតុន មាន​ទាំង​ទិន្នន័យ​ឯកជនផង​ កាលពី​ខែ​កក្កដា ដែល​អ្នក​ឯកទេស​ និង​លោក​អូបាម៉ា​ផ្ទាល់សង្ស័យ​លើ​រុស្ស៊ីជា​អ្នក​លួច។ តែ​​​វីគីលីក​មិនព្រម​​បំភ្លឺ​​​ប្រភព​សោះ។ ហេតុ​អ្វី ? មក​ពី​ចង់ការពារ​ខ្លួនឬ ? យ៉ាងណាក៏​ដោយ​ក៏​ពេល​នេះ​ រូបភាព​វីគីលីក​​ហាក់​ដូច​ជា​កំពុងចាប់​​ស្រអាប់ លោកJulian Assange​ កំពុង​ជាប់​ចោទ​ថា​ធ្វើការ​​​​បំរើ​ឱ្យ​ផល​ប្រយោជន៍​រុស្ស៊ី និង​លោក​ដូណាល់ ត្រាំ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហរដ្ឋអាមេរិក-ជប៉ុន

    Wikileaks ចេញ​ឯកសារ​សម្ងាត់ បង្ហាញ​ថា​អាមេរិក លួច​ស៊ើបការណ៍​លើ​ជប៉ុន

    ស្វែងយល់បន្ថែម

  • អង់គ្លេស-អេក្វាទ័រ

    WikiLeaks៖ ប៉ូលិស​អង់គ្លេស​ឡោមព័ទ្ធ​ស្ថានទូត​អេក្វាទ័រ​នៅ​ទីក្រុង​ឡុងដ៍

    ស្វែងយល់បន្ថែម

  • អាមេរិក-រុស្ស៊ី-ប្រេស៊ីល

    ថ្នាក់​ដឹកនាំ​រុស្ស៊ី និង​ឧត្ថម​ស្នងការ​សិទ្ធិមនុស្ស​របស់​អសប​ចេញ​មុខ​គាំទ្រ​Wikileaks

    ស្វែងយល់បន្ថែម

  • អាមេរិក-ចិន

    Wikileaks ​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក​ ស្តីពី​ឥទ្ធិពល​ចិន​នៅ​អាហ្រ្វិក​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ