អានតួអត្ថបទ
អាមេរិក-អ.ស.ប.

វិបត្តិស៊ីរី៖​បារាំង និង​រុស្ស៊ី​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​នៅ​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ

នៅ​ទីបំផុត ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​អាច​អនុម័ត​លើ​សំណើ​របស់​បារាំង ឬ​សំណើ​របស់​រុស្ស៊ី​ស្តីពី​ការ​បញ្ចប់​អំពើហិង្សា​នៅ​ស៊ីរី​បាន​ទេ​នា​កិច្ចប្រជុំ​ក្នុង​ថ្ងៃ​សៅរ៍ ទី៨ តុលា​ក្នុង​ទីក្រុង​ញូយ៉ក។ ទន្ទឹម​នឹង​មិន​អាច​ចេញ​សេចក្តីសម្រេចចិត្ត​ណា​មួយ​សម្រាប់​ស៊ីរី​បាន ទីក្រុង​ប៉ារីស និង​ទីក្រុង​មូស្គូ​ក៏​ថែម​ទាំង​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​នៅ​ក្នុង​ពេល​ថ្លែង​នា​ឱកាស​កិច្ចប្រជុំ​នោះ។

Le ministre français des Affaires étrangères Jean-Marc Ayrault à l'ONU ce 8 octobre, lors du vote pour un cessez-le-feu à Alep.
Le ministre français des Affaires étrangères Jean-Marc Ayrault à l'ONU ce 8 octobre, lors du vote pour un cessez-le-feu à Alep. REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​បាន​ព្រមាន​ទុក​មុន រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សំណើ​របស់​បារាំង​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ហោះហើរ​ក្នុង​ផ្ទៃអាកាស​ពី​លើ​ទីក្រុង​អាឡិប​ប្រទេស​ស៊ីរី ចំណែក​ប្រទេស​សមាជិក​ផ្សេង​ក៏​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សំណើ​របស់​រុស្ស៊ី​វិញ​ដែរ។ នេះ​ជា​លើកទី៥ ហើយ​ដែល​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​របស់​ខ្លួន​សម្រាប់​ប្រទេស​ស៊ីរី។ ជា​ថ្មី​ម្តង​ទៀត ក្រុមប្រឹក្សាសន្តិសុខ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ចេញ​សេចក្តីសម្រេចចិត្ត​ណា​មួយ​ស្តីពី​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។ ការ​កត់​សម្គាល់​មួយ​ទៀត វេទិកា​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នា​ថ្ងៃ​សៅរ៍ ទី៨ តុលា​បាន​ក្លាយ​ជា​វេទិកា​នៃ​ការ​ដំឡើង​សម្លេង​ដាក់​គ្នា​រវាង​បារាំង និង​រុស្ស៊ី។

អ្នក​តំណាង​រុស្ស៊ី​ដែល​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​បាន​ចោទ​បារាំង​ចំ​មុខ​ពី​បទ​បាន​ចូលរួម​រៀបចំ​ឆាក​ក្រុមប្រឹក្សាសន្តិសុខ​ពេល​នេះ។ ការ​ចោទ​ប្រកាន់​ដែល​មិន​អាច​ទប់​កំហឹង​លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​ទេ។ លោក​អេរ៉ូ​បាន​ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​ដោយ​សម្តី​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា៖

« ប្រសិន​បើ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់លាស់ និង​គ្មាន​ការ​រារែក​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម ប្រឆាំង​ចលនា​អាល់ ណូស្រា ប្រឆាំង​អាល់កៃដា..........អស់លោក​ជឿ​ថា តើ​បារាំង​ត្រូវ​ការ​ទទួល​យក​មេរៀន​ពី​អ្នក​ណា​ម្នាក់​ឬ? ពី​ប្រទេស​រុស្ស៊ី?

ខណៈពេល​ដែល​បញ្ហា​កំពុង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ខ្លាំង និង​បែរ​ជា​ថា យើង​គ្មាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​ការ​តស៊ូ​ដែល​យើង​កំពុង​ធ្វើ?។ អស់​លោក​ហៅ​ទង្វើ​ទាំង​នេះ​ថា ជា​ឆាក​ដែល​បាន​រៀបចំ​ទុក​មុន?។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ចំពោះ​សម្តី​របៀប​នេះ។ ខ្ញុំ​និយាយ​តាង​នាម​ឲ្យ​ប្រទេស​បារាំង។ ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ »។

ក្រៅ​ពី​សម្តែង​កំហឹង​តប​នឹង​សម្តី​របស់​រុស្ស៊ី លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​ក៏​បាន​ចាត់​ទុក​សិទ្ធិវ៉េតូ​របស់​រុស្ស៊ី​ថា​ជា​កាដូ​សម្រាប់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ និង​ក្រុមភេរវជន។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​អេរ៉ូ​បាន​ប្តេជ្ញា​មិន​បោះបង់​ការ​តស៊ូ​ទេ និង​ថា គ្រប់​គ្នា​ត្រូវ​តែ​ទាញ​មេរៀន​ចេញ​ពី​ភាព​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ