អានតួអត្ថបទ
បារាំង-មាល់ត៏

យន្តហោះ​​របស់​ក្រសួង​ការពារជាតិ​បារាំង​មួួយគ្រឿង​​បាន​ធ្លាក់​​នៅ​ក្នុង​ប្រទេស​Maltes​ កាលពីព្រឹក​ថ្ងៃ​ចន្ទ​២៤​តុលា​

យន្តហោះ​តូច​មួយ​គ្រឿង​ដែល​បំពេញ​បេសកកម្ម​ក្នុង​នាម​ក្រសួង​ការពារ​ជាតិ​បារាំង ដើម្បី​ធ្វើការ​ឃ្លាំ​មើល​ការ​រត់ពន្ធ​មនុស្ស​និង​ការ​ជួញ​ដូរ​គ្រឿង​ញាន​នៅ​តំបន់ Méditerranée ​ បាន​រងគ្រោះថ្នាក់​ធ្លាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​ប្រទេស Malte ។ សោកនាដកម្ម​យន្តហោះ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ បានហោះ​ចេញ​តែ​​​២​ឬ​៣​វិនាទី​ប៉ុណ្ណោះ។ ​អ្នក​ជិះ​ក្នុង​យន្តហោះ​ដែល​​​មាន​គ្នា​៥​នាក់ បាន​ស្លាប់​ទាំង​អស់​គ្នា។

រថយន្ត​​ធំ​មួួយគ្រឿង​កំពុង​​សាកល្បង​​ពន្លត់​ភ្លើង​នៅ​លើ​​​គម្រោង​សំណល់​យន្តហោះ​ដែល​បាន​​ធ្លាក់​​បន្ទាប់ពីបាន​ហោះចេញ​ពីព្រលានយន្តហោះ​La Valette.បានបន្តិចមក​
រថយន្ត​​ធំ​មួួយគ្រឿង​កំពុង​​សាកល្បង​​ពន្លត់​ភ្លើង​នៅ​លើ​​​គម្រោង​សំណល់​យន្តហោះ​ដែល​បាន​​ធ្លាក់​​បន្ទាប់ពីបាន​ហោះចេញ​ពីព្រលានយន្តហោះ​La Valette.បានបន្តិចមក​ REUTERS/Ed De Gaetano
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​បារាំង យន្តហោះ​រងគ្រោះថ្នាក់​ធ្លាក់ បាន​ហោះ​ចេញ​នៅ​វេលា​ម៉ោង​៧ ២០​នាទី​ម៉ោង​ប្រទេស​បារាំង​កាលពី​ម្សិល​មិញ ក៏​ប៉ុន្តែ នៅ​ពេល​ហោះ​ឡើង បាន​តែ​២​ឬ​៣​វិនាទី​ប៉ុណ្ណោះ បាន​រងគ្រោះថ្នាក់​ធ្លាក់ ដោយ​ក្បាល​យន្តហោះ បុក​ជ្រមុជចូល​ទៅ​ក្នុង​ដី ​​ជា​ហេតុ​បណ្តាល​ឲ្យ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ក្លា។​

 
“ក្នុង​បេសកកម្ម​ដើម្បី​ឃ្លំាមើល​ការ​រត់ពន្ធ​គ្រឿង​ញាន​និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​តំបន់ Méditerranée យន្តហោះ​នេះ បំពេញ​ការងារ​ក្នុង​នាម​ក្រសួង​ការពារ​ជាតិ​បារាំង” នេះ​បើ​យោង​​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​បារាំង តែ​ដោយ​ពុំ​បាន​បញ្ជាក់​ពី​​គោល​ដៅ​​នៃ​បេសកកម្ម​របស់​យន្តហោះ​នេះ​ឡើយ។ ​យោង​តាម​មន្ត្រី​ដែល​ធ្វើការ​នៅ​ជុំវិញ​លោក​Jean –Yves-Le-Drian រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​យន្តហោះ​​រងគ្រោះ​នោះ មាន​​​ជន​​​ចំនួន​៣​នាក់​ដែល​ធ្វើការ​​នៅ​ក្រសួង​ការពារ​ជាតិ​បារាំង​តែ​ បាន​​អះអាង​ថាពួក​គេ​​ពុំ​មែន​សុទ្ធតែជា​​យោធា​ទាំង​អស់​នោះ​ទេ។

ចំណែក​ជន​​ពីរ​នាក់​ទៀត​ ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ CAE ​​ដែល​ជា​ម្ចាស់​យន្តហោះ។
ម្យ៉ាង​ទៀត ​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​ដែរ ដើម្បី​កំណត់​ពី​​មូលហេតុ​ពិត​ប្រាកដ​​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ ដោយបារាំង​ ធ្វើ​​សហការណ៍​សម្របសម្រួល​ជាមួយ​អាជ្ញាធរ Malte ​នៅ​ក្នុង​តំបន់​ដែរ។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន រដ្ឋាភិបាល Malt បាន​គូសបញ្ជាក់ដែរ​ថា" សាកសព​នៃ​​ជន​រងគ្រោះបារាំង​​ទាំង​៥​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​កន្លែង​សោកនាដកម្ម។ រដ្ឋាភិបាល Malte ថែម​ទាំង បាន​អះអាងតាំង​​ពី​​​​តំបូង​ដែរ​ថា" បេសកកម្ម​ហោះហើរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​​តាំង​ពី​៥​ខែ​កន្លង​មក​ហើយ​ដោយ​ក្រុម​គយ​បារាំង ដើម្បី​តាម​ដាន​សំគាល់​ផ្លូវ​នានា​ដែល​មាន​​ការ​​ជួញដូរ​គ្រឿង​ញាន​និង​ការ​រត់ពន្ធ​មនុស្ស។​

ម្យ៉ាងទៀត តាម​រយៈ​រូបភាព​​និង​សាក្សី​របស់​យោធា​Malte ចំនួន​៣​រូប​​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទាយ​ម្តុំ​ជុំវិញ​ទីនោះ ក៏​ព្រម​ទាំង​អ្នក​បើក​យន្តហោះ​ស៊ីវីល​ពីរ​រួប​ផង បាន​​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​​ថា" ពួក​គេ​ពុំ​បាន​ឮ​សូរ​ស្នូ​ផ្ទុះអ្វីឡើយ​"​នៅ​​​​​​មុន​​​ពេល​​​​​​យន្តហោះធ្លាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ