អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​​សម្ពោធ​​សំណង់​​បច្ចេកទេស​​ថ្មី​​គ្រប​​ពី​​លើ​ប្រ​តិករ​​នុយក្លេអ៊ែរ​​​​ផ្ទុះ​​ឆេះ​​៣០​​ឆ្នាំ​​មុន​​

ថ្ងៃ​២៩​វិច្ឆិកា លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​សម្ពោធ​សំណង់​បច្ចេកទេស​ថ្មី​មាន​រាង​ជា​មហា​ធ្នូ​មិនធ្លាប់​មាន​ដូច​ដែល​អាច​ធានាសុវត្ថិភាព​យ៉ាងហោច​ណាស់​សម្រាប់​១០០​ឆ្នាំ​ទៅ​មុខ​បន្ថែម​លើ​ម៉ុង​ដែល​មាន​សង់​ឡើង​កាលពី​៣០​ឆ្នាំ​មុន​គ្រប​ដណ្តប់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទី​៤​នៃ​ស្ថានីយ​អគ្គិសនី​បរមាណូ​នៅ​ក្រុង Tcherobyl  ផ្ទុះ​ឆេះ​កាលពី​ឆ្នាំ​១៩៨៦​ក្លាយ​ជា​មហន្តរាយ​នុយក្លេអ៊ែរ​ស៊ីវិល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

សំណង​បច្ចេកទេស​ថ្មី​គ្រប​ពីលើ​​ប្រតិក​រ​នុយក្លេអ៊ែរ​ទី​៤​ដែល​ផ្ទុះ​ឆេះ​កាល​ពី​៣០​ឆ្នាំ​មុន​នៅ​​Tchernobyl, អ៊ុយ​ក្រែន​​ថ្ងៃ​ទី​​២៩​វិច្ឆិកា​ឆ្នាំ​២០១៦​
សំណង​បច្ចេកទេស​ថ្មី​គ្រប​ពីលើ​​ប្រតិក​រ​នុយក្លេអ៊ែរ​ទី​៤​ដែល​ផ្ទុះ​ឆេះ​កាល​ពី​៣០​ឆ្នាំ​មុន​នៅ​​Tchernobyl, អ៊ុយ​ក្រែន​​ថ្ងៃ​ទី​​២៩​វិច្ឆិកា​ឆ្នាំ​២០១៦​ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ពិធី​សម្ពោធន៍​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ កត់​សម្គាល់​ថា នេះជា​សំណង់ធំ​បំផុត​ក្នុង​លោក​ដែល​អាច​ចល័ត​បាន​ដែល​មិន​ធ្លាប់​មាន​សង់​បាន​ឡើយ​ដោយ​មនុស្ស​លោក។ សម្ព័ន្ធ​នៃ​២៨​ប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន​ចេះ​ស្រាក់​លុយ​គ្នា​បាន​ជាង​១.៤១៧​​លាន​អឺរ៉ូ​ដើម្បី​រួម​ជា​មួយ​អ៊ុយក្រែន​សង់​វា​ទាល់តែ​បាន​ដូចចិត្ត។

តាម​សំដី​ប្រមុខរដ្ឋ អ៊ុយក្រែន បាន​ចូល​រួម​សង់​សំណង់​នេះ គឺ​កម្មករ​១០.០០០​នាក់ មកពី​ប្រទេស​ជា​ច្រើន​ចំណែក​រដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​មាន​ដល់​ទៅ​៤០​រដ្ឋ។ ដោយរួម​ជាមួយ​បច្ច័យរបស់​អ៊ុយក្រែន​ជា​ប្រទេស​ម្ចាស់​ផ្ទះ តម្លៃ​សរុប​នៃ​សំណង់​គឺ ១.៦៣០​លាន​អឺរ៉ូ។

សំណង់​បច្ចេកទេស​ថ្មី​នេះ ដែល​មាន​រាង​កោង​ជា​ធ្នូ​ធ្វើ​ពី​ដែក​ថែប​និង​បេតុងប្រៀប​បាន​ជា​បង្ហា​ជម្រក​យន្តហោះ​ត្រូវ​បាន​ចាប់​ផ្តើម​សង់​ក្នុង​ឆ្នាំ​២០១២​ដោ​មាន​ប្រវែង ១៦៥​ម៉ែត្រ​កំពស់​១១០​ម៉ែត្រ​ទទឹង ២៣៧​ម៉ែត្រ​ទម្ងន់​ជាង​៣៦.០០០​តោន។

ក្នុង​សេចក្តី​ជូនដំណឹង​របស់​ក្រុមហ៊ុន Novarka ដែល​សហការ​ជាមួយ​ក្រុមហ៊ុបារាំង​ពីរ​គឺ​ក្រុមហ៊ុន​ Bouygues​និង​ Vinci ខាង​ម៉ៅការ​សង់សំណង់​ដ៏​សម្បើម​នេះ មាន​និយាយ​ថា​សំណង់​​នេះ អាច​ធានា​សុវត្ថិភាព​សម្រាប់​យ៉ាង​ហោច​ណាស់​១០០​ឆ្នាំ​ទៅ​មុខ។ រំលេច​ឲ្យ​ឃើញ​​ពី​​មាឌ​របស់​វា​គឺ​វា​ថែម​ទាំង​អាច​គ្របពេញ​លើ​កីឡាដ្ឋាន​បារាំង​បែប​យ៉ាង​Stade deFrance​ជា​ដើម។
 

ខ្លឹមសារ​នៃ​សំណង់​ថ្មី​គឺ​នៅ​ត្រង់​ធានា​ឲ្យ​កាន់តែ​កក់ក្តៅ​ឡើង​ការ​ការពារ​ទល់​នឹង​ការ​ភាយ​ចេញ​មក​នៃ​កាំ​រស្មី​វិទ្យុសកម្ម​ពី​ក្នុង​ប្លុក​នុយក្លេអ៊ែរ​ទី​៤​ផ្ទុះ​ឆេះ​នៃ​ស្ថានីយអគ្គិសនី​បរមាណូ​នៅ​ក្រុង​អ៊ុយក្រែន Tcherobyl ដ្បិត​ម៉ុង​បណ្តោះអាសន្ន​គ្របពី​លើ​វា​សង់​ឡើង​តាំង​ពី​៣០​ឆ្នាំ​មុន​លែង​អាច​ធានា​សុវត្ថិភាព​ដូចចិត្ត​ឡើយ​មក​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ វា​ចាប់​ផ្តើម​ប្រេះ​ហើយ​ធ្លុះ​នៅ​តាម​កន្លែង​ខ្លះ​ទៅ​ផង។

ការ​ផ្ទុះឆេះ​នៃ​ម៉ាស៊ីនប្រតិករ​នោះ ក្នុង​យប់​ឆ្លង​មក​ថ្ងៃ​២៦​មេសា​ឆ្នាំ​១៩៨៦ ក្លាយ​ជា​មហន្តរាយ​នុយក្លេអ៊ែរ​ស៊ីវិល​ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ កាំរស្មី​វិទ្យុសកម្ម​របស់​វា​បាន​បំពុល​ផ្ទៃ​ដី​ជាង ២០០.០០០​គីឡូម៉ែត្រ​ក្រឡា ដែល​ជាទូទៅ​គឺ​ធ្លាក់​លើ​ប្រទេស​អ៊ុយក្រែន​រុស្ស៊ី​និង​បេឡារុស។
 

បាន​ចូល​រួម​ក្នុង​ការ​ជំនះ​លើ​ផលវិបាក​នៃ​មហន្តរាយ​នោះ​ទាំង​ពេល​ផ្ទុះ​ឆេះ​ទាំងនៅ​ឆ្នាំ​ក្រោយៗ​​មក សរុប​ទៅ​គឺ​មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់​ដែល​ភាគ​ច្រើនអភ័ព្វ​ឈឺ​ធ្ងន់​ផ្ចាញ់​ដោយ​កាំរស្មី​វិទ្យុសកម្ម​ពី​ក្នុង​នោះ បាន​ធ្លាក់​ខ្លួន​ស្លាប់​អស់​៥.០០០​នាក់​ទៅ​ហើយ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ