អានតួអត្ថបទ
បារាំង

បារាំង៖​រដ្ឋាភិបាល​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី​១៥ កក្កដា ឆ្នាំ ២០១៧

នៅ​ក្នុង​ប្រទេស​បារាំង លោក​នាយករដ្ឋមន្រ្តី Bernard Cazeneuve បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​រហូត​ដល់​ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០១៧។ សំណើ​របស់​លោក Bernard នឹង​ដាក់​ឲ្យ​សភា និង​ព្រឹទ្ធសភា​​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​ក្រោយ​ភេរវកម្ម​ថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០១៥ ក្នុង​ទីក្រុង​ប៉ារីស​មក នេះ​ជា​លើកទី៥ ដែល​រដ្ឋាភិបាល​បាន​បន្ត​ស្ថានភាព​អាសន្ន​នៅ​ក្នុង​ប្រទេស។ នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​គណៈរដ្ឋមន្រ្តី​នា​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ លោក Bernard បាន​បញ្ជាក់​ថា ការ​ពន្យារ​ស្ថានភាព​អាសន្ន​ក៏​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​រៀបចំ​បោះឆ្នោត​ខាង​មុខ។

លោក Bernard Cazeneuve នាយករដ្ឋមន្រ្តី​បារាំង
លោក Bernard Cazeneuve នាយករដ្ឋមន្រ្តី​បារាំង REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« សម័យ​ឃោសនា​បោះឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​នៅ​និទាឃរដូវ​ខាង​មុខ នឹង​មាន​ការ​រៀបចំ​អង្គប្រជុំ និង​ការ​ជួបជុំ​ជា​លក្ខណៈ​សាធារណៈ​យ៉ាង​ច្រើន។ តែ​គួរ​ឲ្យ​សោកស្តាយ​នៅ​ពេល​នោះ ក៏​អាច​នឹង​កើត​មាន​ឡើង​នូវ​ហានិភ័យ​ភេរវកម្ម​ដែល​ពួក​ភេរវជន​ចង់​វាយប្រហារ​លើ​បេះដូង​នៃ​តម្លៃប្រជាធិបតេយ្យ និង​គោលការណ៍​សាធារណរដ្ឋ​របស់​យើង។

ដូច្នេះ​ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល វា​ពិត​ជា​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ដែល​ត្រូវ​ពន្យារ​ស្ថានភាព​អាសន្ន​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៅ​ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត និង​ថ្ងៃ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃទី២៣ មេសា និង​ថ្ងៃទី៧ ឧសភា ព្រម​ទាំង​ការ​រៀបចំ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី១១ និង​ទី១៨ មិថុនា ឆ្នាំ ២០១៧។
 
ការ​សម្រេច​បន្ត​ស្ថានភាព​អាសន្ន​ឲ្យ​លើស​ឆ្ងាយ​ពី​ថ្ងៃ​បោះឆ្នោត​នឹង​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ថ្មី និង​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ប្រសូត្រ​ចេញ​ពី​ការ​បោះឆ្នោត​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​មុន​នឹង​សម្រេច​ថា តើ​ត្រូវ ឬ​មិន​ត្រូវ​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​បន្ថែម​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ