ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អឺរ៉ុប

តួកគី​​និង​​រុស្ស៊ី​​​ព្រមព្រៀង​​គ្នា​​នៅ​​លើ​​បទ​​ឈប់​បាញ់​​គ្នា​​មួយ​​នៅ​​ទូទាំង​​ប្រទេស​​ស៊ីរី​​

media  
ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan Reuters/Umit Bektas

ប្រទេស​​តួកគី​​និង​​រុស្ស៊ី ​បាន​​ឯកភាព​​គ្នា​​នៅ​​លើ​​កិច្ច​ព្រមព្រៀង​​ឈប់​បាញ់​​នៅ​​ទូទាំង​​ប្រទេស​​ស៊ីរី​​ចាប់​​ពី​​យប់​​អាធ្រាត​​នេះ​​ទៅ​” នេះ​​ជា​​ព័ត៌មាន​​ប្រកាស​​ដោយ​​​ទីភ្នាក់ងារ​​ព័ត៌មាន​របស់​​រដ្ឋាភិបាល​​តួកគី​​​នៅ​​ថ្ងៃ​​ពុធ​​២៨​​ធ្នូ​​នេះ។​

ផែនការ​រុស្ស៊ី​និង​តួកគី​ មាន​គោលដៅ​ ពង្រីក​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ស៊ីរី។ បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​២​សប្តាហ៍​មុន​នៅ​ក្រុង​អាឡិប​តាម​រយៈ​ការ​ចរចា​និង​ឧបត្ថម្ភ​ដោយ​ទីក្រុង​ម៉ូស្គូ​និង​អង់ការ៉ានិង​​ដែល​បាន​អនុញ្ញាត​ការ​ដឹក​ជំលៀស​ប្រជាជន​ស៊ីរី​ចេញ​​ពី​សង្កាត់​នានា​របស់​ក្រុម​បះបោរ​​​នៅ​​អាឡិប។

 
ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​បទឈប់បាញ់​លើក​មុន​ៗ​ដែរ​ ​ដែល​​ចរ​ចា​ដោយយ​សហរដ្ឋអាមេរិក​និង​រុស្សី កិច្ចព្រមព្រៀង​ឈប់បាញ់​លើក​នេះ ​ក៏​ពុំ​មាន​រាប់​បញ្ចូល​ក្រុម​ពួក​ភេរវជន​ដែរ។

ទីភ្នាក់់ងារ​ព័ត៌មានរបស់​តួកគីដែល​គាំទ្ររដ្ឋាភិបាល​ បាន​បញ្ជាក់បន្ថែម​​​ទៀតថា “បើសិន​ជា​ជោគជ័យ កិច្ច​ព្រមព្រៀង​ថ្មីនេះ អាចយក​​ធ្វើ​ជា​មូលដ្ឋានបាន ​សំរាប់​ការ​ចរចា​នយោបាយ​នា​នា​​​​ ​រវាង​របប​ស៊ីរី​​​និង​ក្រុម​បះបោរ​ ដែល​ទីក្រុង​មូស្គូ​និង​អង់ការ៉ា​មាន​បំណង​​​រៀបចំ​ធ្វើឡើង​​នៅ​ទីក្រុង ​Astana ​ប្រទេស Kazakhstan" ។

គួររំលឹកថា​ រុស្ស៊ី​និង​តួកគី បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​បំផុត​​នៅ​ក្នុង​បញ្ហា​ស៊ីរី តែ ​ទីក្រុង​អង់ការ៉ា ធ្វើការ​គាំទ្រ​ខាង​ក្រុម​បះបោរ​ស៊ីរី រីឯ​ទីក្រុង​ម៉ូស្គូ​វិញ ក៏​ដូច​ជា​ប្រទេស​អ៊ីរ៉ង់​ដែរ  គឺ​​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ដិតបំផុត​​របស់​ក្រុង​ដាម៉ាស។​

ទោះជាយ៉ាងណាក្តី រុស្សី​និង​តួកគី នៅ​​តែ​​​​​​​ចូលរួម​សហប្រតិបត្តិការ​​យ៉ាង​ជិតស្និទ្ធ​បំផុត​មួយ​ជាមួយ​ប្រទេស​​ស៊ីរី​ នា​​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយ​បាន​​ខិតខំ​រៀបចំ​ទំនាក់​ទំនង​នឹង​គ្នា​​​​ឲ្យ​មាន​ភាព​កក់ក្តៅ​​ឡើង​វិញ ក្រោយពីមាន​វិបត្តិ​ជាមួយ​គ្នា​​​នៅ​​ក្នុង​ការ​បាញ់​ធ្លាក់​យន្តហោះ​រុស្ស៊ី​​មួយ​គ្រឿង​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នៅក្បែរព្រំដែនតួកគី-ស៊ីរី​មក​។​​

គួរបញ្ជាក់ថា​នៅថ្ងៃ​អង្គារម្សិលមិញ នៅ​ក្នុង​សន្និសីទ​សាព័ត៌មាន​មួយ​ដោយមានវត្តមាន​​​របស់​ប្រធានាធិបតី​ ហ្គីណេ Allpha Condé ផង​ដែរ នាឱកាស​​​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​អង់ការ៉ា  លោក​ប្រធានាធិបតី​តួកគី  បានថ្លែង​ចោទ​​ប្រកាន់យ៉ាង​ត្រង់ៗ​ថា”លោក​ខាង​លិច ​ពុំ​បានធ្វើ​ការ​​គោរព​​កិច្ចសន្យា​នានា​របស់​ខ្លួន​ទេ​នៅ​ក្នុង​បញ្ហា​ស៊ីរី និង​​​​​​បាន​គាំទ្រ​ខាង​ក្រុមភេរវជនស៊ីរី​​​ក្នុង​នោះ​​ក៏​មាន​ក្រុមរដ្ឋអ៊ីស្លាមផង​​ដែរ”៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ