អានតួអត្ថបទ
បារាំង

អវកាសយានិក​បារាំង​ចេញ​ជា​លើកទី១ ពី​យាន​ទៅក្នុង​អវកាស

នៅ​ថ្ងៃ​សុក្រ​នេះ គឺ​នៅម៉ោង​ដែល​យើង​កំពុង​ផ្សាយ​ព័ត៌មាន អវកាសយានិក​បារាំង និង​អាមេរិក​ពីរូប​នឹង​ចេញ​ពី​យាន ទៅ​បណ្តែត​ខ្លួន នៅក្នុង​អវកាស។ ខុសពី​អវកាសយានិក​អាមេរិក ដែល​ធ្លាប់​ចេញ​ទៅ​ក្នុង​អវកាស នេះ​ជា​លើក​ទី​១ ដែល​អវកាសយានិក​បារាំង​ចាកចេញ​ពី យាន ទៅ​ក្នុង​អវកាស។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ ចាក់​បញ្ចាំង​ដោយ​ផ្ទាល់ នៅ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​បារាំង។ 

ផ្សាយពាណិជ្ជកម្ម

រូបភាព​វីដេអូ​ស្តីពី​ជនជាតិ​បារាំង​ក្នុង​អវកាស ត្រូវ​បាន​គេ​តាមដាន​យ៉ាងជាប់​ស្អិត ក្នុង​ប្រទេស​បារាំង។ អវកាសយានិក​បារាំង លោក​Thomas Pesquet ដែល​ទៅរស់នៅ​ក្នុង​ស្ថានីយ៍​អវកាស​តាំង​ពីខែ​វិច្ឆិកា ឆ្នាំមុន ជា​ជនជាតិ​បារាំង​ទី​៤ ក្នុង​ប្រវត្តិសាស្រ្ត ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​យាន ទៅក្នុង​អវកាស។ នៅថ្ងៃ​សុក្រ​នេះ អមដំណើរ​ដោយ​អវកាសយានិក​អាមេរិកាំង Shane Kimbrough Thomas Pesquet ត្រូវ​ចេញ​ទៅ​ជួសជុល​ប្រព័ន្ធ​ផ្គង់ផ្គង់​ភ្លើង​របស់​ស្ថានីយ៍​អវកាស​អន្តរជាតិ។

 
ប្រតិបត្តិការ​ជួសជុល​ប្រព័ន្ធ​ភ្លើង ដែល​ស្ថិតនៅ​ក្នុង​អវកាស​ត្រូវការ​ពេលវេលា​៦ម៉ោង និង​២០នាទី។ តាម​អវកាសយានិក​អ៊ីតាលី ដែល​ជា​ចង្អុល បញ្ជារ Thomas Pesquet តាំង​រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ការចាកចេញ​ពី​យាន​ទៅក្នុង​អវកាស​ជារឿង​គួរ​ឲ្យ​រំភើប ប៉ុន្តែ ជាមួយ​គ្នានោះ វា​ក៏​ប្រថុយប្រថាន គ្រោះថ្នាក់​ណាស់ដែរ។ គ្មាន​ពេល​សម្រាក​ទៅ​បាយ ឬ​ទៅ​បន្ទប់ទឹក ជនជាតិ​បារាំង និង​អាមេរិក ទាំង​២នាក់ ត្រូវ​ធ្វើការ​ក្នុង​អវកាស ក្នុង​រយៈពេល ធ្វើការ ៦ម៉ោង ដោយ​មិន​ឈប់ដៃ។ ពួកគេ​ត្រូវ​ប្រុងប្រយ័ត្ន និង​តាមដាន​ផងដែរ ឧបករណ៍ ប្រើប្រាស់ និង​ជាពិសេស ស្រោមដៃ ដែល បើ​រហែកធ្លាយ​ហើយ និងអាច​ធ្វើ​ឲ្យ​គេ​ជួបគ្រោះថ្នាក់​ធំ​នៅក្នុង​អវកាស។

អវកាសយានិក​មិនត្រឹម​តែអស់កម្លាំង​ដោយសារ​រយៈពេល​ធ្វើការ​ច្រើន​ម៉ោង​នៅ​ក្នុង​អវកាស​តែប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេ​ត្រូវ​ធុញថប់ និង​ហត់នឿយ​ដោយសារ​តែ​ឧបករណ៍​សម្លៀកបំពាក់​ដែល​រឹតតឹង​ដោយសារ​សម្ពាធ​បរិយាកាស។

សូមបញ្ជាក់ថា ស្ថានីយ៍​អវកាស​អន្តរជាតិ​ត្រូវ​វិល​ជុំវិញ​ផែនដី​រយៈពេល​៩០នាទី។ ការណ៍នេះ​ធ្វើ​ឲ្យ​អវកាយានិក​ត្រូវ​ធ្វើការ​រយៈពេល​៤៥​នាទី នៅក្រោម​ពន្លឺថ្ងៃ និង​៤៥​នាទី​ទៀត នៅក្នុង​ពិភព​ងងឹត​ស្លុង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ