អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​មិន​សង្ឃឹម​ឡើយ​ថា​បស្ចិមលោក​ឆាប់​លុប​​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​

” រុស្ស៊ី​ត្រូវ​តែ​បោះបង់​ទៅ​ការ​នឹក​ស្មាន​ថា​អាច​នឹង​លុប​ទៅ​វិញ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​ទណ្ឌកម្ម​ទល់​នឹង​ខ្លួន​ដាក់​ដោយ​បស្ចិមលោក​ក្រោម​បទ​ចោទ​ប្រកាន់​ថា ម៉ូស្គូ​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន​ហើយ​បន្ទាប់​មក​ភ្ជាប់​យក​ទឹកដី​គ្រីមេ​ដោយ​ផ្តាច់​វា​ចេញ​ពី​អ៊ុយក្រែន កាលពី​ឆ្នាំ ២០១៤” -សេចក្តី​នេះ​ប្រកាស នា​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ឌ្មីទ្រី​មេដវេដេវ​ជា​មនុស្ស​ទី​២​នៅ​រុស្ស៊ី។  

នាយករដ្ឋមន្ត្រីរុស៊ី លោក  Dmitri Medvedev ​
នាយករដ្ឋមន្ត្រីរុស៊ី លោក Dmitri Medvedev ​ REUTERS/Dmitry Astakhov/Sputnik
ផ្សាយពាណិជ្ជកម្ម

“ ប្រាកដ​ណាស់​ដែល​ទណ្ឌកម្ម​នេះ នឹង​ពន្យារ​ទៅ​យ៉ាង​យូរ “-លោក​ប្រមុខ​រដ្ឋាភិបាល រុស្ស៊ី​ឌ្មីទ្រី មេដវេដេវ បាន​ថ្លែង​ថ្ងៃ ២២​មករា​ក្នុង​សម័យ​ប្រជុំ​នៃ​បក្ស​កាន់​អំណាច​

ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ​ដែល​មាន​រូប​គាត់​ជា​ប្រធានបក្ស​នេះ​នឹង​ដែល​ឧទ្ទិស​ដល់​វិស័យ​កសិកម្ម​ជាតិ។

ថ្លែង​ទៅ​បណ្តា​សមាជិក​បក្ស លោក​មេដវេដេវ មាន​ប្រសាសន៍ ៖ សូម​អស់​លោក​កុំ​សង្ឃឹម​អី លើ​នរណា​ដែល​ជាប់​ឆ្នោត ឫ លើ​ពួក​អ្នកដឹកនាំ​ថ្មីៗ​នៅ​បរទេស​ដែល​ចូល​កាន់​តំណែងខ្លួន។​ សំដី​នេះ​របស់​គាត់ ទំនង​ជា​ពាក្យ​បញ្ឆៀង​ឥត​លាក់​បាំង ដៅ​ទៅ​លើ​រូប​លោក​ដូណាល់ ត្រាំ។

ចំណែក​អ្នកនាំ​ពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ​ក្នុងសម្ភាស​ន៍ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ថ្ងៃ​សៅរ៏​ម្សិលម៉្ងៃ​បាន​បង្ហើប​ឲ្យ​ដឹងថា៖ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ត្រៀម​ជួប​ជាមួយ​សមភាគី​អាមេរិកាំង​តែ​ម្តង​គឺ លោក​ដូណាល់ត្រាំ។ ប៉ុន្តែ ដើម្បី​ឲ្យ​ជំនួប​បែប​នេះ ប្រព្រឹត្ត​ទៅ​កើត គឺ​ត្រូវការ​ពេល​មិនមែន​រាប់​សប្តាហ៏​ទេ តែ​គឺ​រាប់​ខែ​ឯណោះ​សម្រាប់​រៀបចំ​វា។

គួរ​និយាយ​ថា លោក​ពូទីន​និង​ក្រុម​មន្ត្រី​ដែល​ជំនិត​នឹង​គាត់​ធ្លាប់​បាន​កោត​សរសើរ លោក ដូណាល់ ត្រាំ​ជា​ច្រើន​លើក ដោយ​សង្ឃឹម​ថា ប្រធានាធិបតី​ថ្មី​នេះ​នឹង​ខ័ណ្ឌ​បញ្ចប់​ទណ្ឌកម្ម ដាក់​ដោយ​រដ្ឋបាល​មុន​របស់​អូបាម៉ា​ទល់​នឹង​ប្រទេស​រុស្ស៊ី​ក៏​ដូច​ជា​ទល់​នឹង​ឥស្សរជន​រុស្ស៊ីនានា​ដែល​ជាប់​សង្ស័យ​ក្នុង​ការ​ផ្លុំ​បញ្ឆេះ​ជម្លោះ​នៅ​តំបន់​បះបោរ​រុស្ស៊ី​និយម​ប៉ែក​ខាង​កើត​អ៊ុយក្រែន។

ក្នុង​សម្ភាសន៍​ទៅ BBC នោះ អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង បាន​ក្រើន​រំលឹក​កុំ​ឲ្យ​សង្ឃឹម​ឥត ​ប្រយោជន៍​អី ថា​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក អាច​គេច​ផុត​ពី​បដិវាទកម្ម​និង​ទំនាស់។ តាមសំដី​គាត់​សហព័ន្ធ​រុស្ស៊ី​និង​សរអា ជា​ប្រជាជាតិ​ពីរ​ធំ​ជាង​គេ​ក្នុង​លោក​ដែល​មិន​អាច​រស់​នៅដោយ​គ្មាន​ការ​មួហ្មង​នឹង​គ្នា​ឬ​ដោយ​គ្មាន ការ​ប៉ះទង្គិច​ផលប្រយោជន៍​គ្នា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ