អានតួអត្ថបទ
ស៊ីរី-កាហ្សាក់ស្ថាន

លទ្ធផល​នៃកិច្ចចរចា​រវាង​ភាគី​បដិបក្ខ​ស៊ីរីអស់​ពីរ​ថ្ងៃ​នៅ​រដ្ឋធានី​កាហ្សាក់ស្ថាន​

ជា​តុល្យាការ​​នៃ​​កិច្ច​​ចរចា​​រវាង​ភាគី​​បដិបក្ខ​​ស៊ីរី​ដែល​​បាន​​ចប់​​ទៅ​​រសៀល​​ម្សិលមិញ​​នៅ​​ក្រុង​​អាស្តាណា​​រដ្ឋធានី​​កាហ្សាក់ស្ថាន​​បី​​ប្រទេស​​ដែល​​​បាន​​ចាត់ចែង​​ជំនួប​​នេះ​​ពោល​​គឺ​​រុស្ស៊ី ​​​តួកគី​​អ៊ីរ៉ង់​ ​​​ក្នុង​​ឋានៈ​​ជា​​អ្នក​ធានា​​ដល់​​របប​​​​ឈប់​បាញ់​​នៅ​​ស៊ីរី​​​បាន​​ចេញ​​សេចក្តីថ្លែងការណ៍​​រួម​​បង្កើត​​ឡើង​​ជា​​យន្តការ​​ត្រី​ភាគី​​សម្រាប់​​ឃ្លាំមើល​​ការ​​បំពេញ​​តាម​​បទ​ឈប់បាញ់​​នេះ​​និង​​បញ្ចៀស​​កុំ​​ឲ្យ​​មាន​​អំពើ​​បង្ក​ហេតុ​​ពី​​ខាង​​ភាគី​​ដែល​​ជាប់​​ក្នុង​​ជម្លោះ​​នៅ​​ស៊ីរី។

ប្រធានាធិបតីស៊ីរី Bachar el-Assad
ប្រធានាធិបតីស៊ីរី Bachar el-Assad SANA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​ត្រីភាគី​នោះ​បាន”បញ្ជាក់​ពី​ការ​គាំទ្រ​ដល់​អធិបតេយ្យភាព​និងបូរណភាព​ដែនដី​សាធារណរដ្ឋ​អារ៉ាប​ស៊ីរី​ក្នុង​ឋានៈ​ជា​ប្រទេស​ពហុជាតិ​ពន្ធុ​និង​ពហុសាសនា។

 
ដោយ​សន្និដ្ឋាន​ពី​កិច្ច​ចរចា​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​កន្លង​ទៅ​ក្រុង​ម៉ូស្គូ តេហេរ៉ង់​និង​អង់ការ៉ា ក៏បាន​ថ្លែង​គាំទ្រ​ដល់​ឆន្ទៈ​នៃ​បណ្តា​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ខាង​ភាគី​ប្រឆាំង​ស៊ីរី​ចូលរួម​ក្នុងកិច្ចចរចា​វគ្គ​ថ្មី​ដែល​នឹង​បើក​នៅ​ក្រុងហ្ស៊ឺណែវ​ថ្ងៃ​៨​កុម្ភៈ​ខាង​មុខ។

ពួក​គេ​បាន​ទាមទារ​ឲ្យ​អនុវត្ត​សេចក្តីសម្រេច​លេខ​២២៥៤ ចេញ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. ដែល​ប្រមើល​ជាអាទ៌​នូវ​ការប​ង្កើត​ក្នុង​៦​ខែ​ចំពោះ​មុខ​ជា​រដ្ឋាភិបាល​អន្តរកាល​នៅស៊ីរី​រួច​បន្ទាប់មក​ក្នុង​១៨​ខែ​ចាត់ចែង​ឲ្យ​ប្រព្រឹត្ត​ទៅ​ការ​បោះឆ្នោត​សេរី​ក្រោមការ​ត្រួតពិនិត្យ​របស់ អ.ស.ប.។

បើ​ប្រមុខ​គណៈប្រតិភូ​របស់​ក្រុងដាម៉ាស​លោក Bachar Dja’afari ​បាន​​និយាយ​​អំពី”​ ជោគ​ជ័យ​“​ ហើយ​​សោមនស្ស​នឹង​សេចក្តីថ្លែងការណ៍​រួម​ជាតុល្យាការ​នោះ​លោក Mohamed Alloucheដែល​ជា​ប្រមុខគណៈប្រតិភូ​ពួក​ឧទ្ទាម​នៅ​ស្រគត់ស្រគំ​ទេ​តើ។ តាមសំដី​គាត់​​គាត់​គាំទ្រ​​ដល់​ដំណោះស្រាយ​នយោបាយ​នាកិច្ចចរចា​ថ្ងៃ​មុខ​ដែល​ចាត់ចែង​ឡើង ដោយ អ.ស.ប. នៅ​ក្រុង ហ្ស៊ឺណែវ​សំដៅ​ទៅ​ដក​រូប​លោក Bachar al Assad ចេញ​ពី​អំណាច។

លោក Mohamed Allouche ក៏​ប្រាប់​ឲ្យដឹង​ថា​គាត់​បាន​បញ្ជូន​មក​ឲ្យ​រុស្ស៊ី​ទៅ​ហើយ នូវសំណើ​ស្តីអំពី​ការ​ឈប់បាញ់​ជាទូទៅ​ហើយ​នៅ​រង់ចាំ​ចម្លើយ​ពី​ម៉ូស្គូ ក្នុង​១​សប្តាហ៏​ទៅ​មុខ។ថ្លែង​​ទៅ​​ពួក​​ អ្នកកាសែត​ក្រោយ​ពី​ចប់​ទៅ​កិច្ចចរចា​នៅ​ក្រុង អស្តាណា គាត់​លំអិត​ថា រុស្ស៊ី មាន​លក្ខន្តិកៈ ជា​ភាគី​ចូលរួម​ក្នុង​ជម្លោះ​នៅ​ស៊ីរី​ហើយ​ចាប់ពី​អំណើះតទៅ​ជា​ភាគី​ធានា ប៉ុន្តែ​រមែង​ប៉ះទង្គិច​នឹង​ឧបសគ្គ​បង្កើត​ឡើង​ដោយ​ក្រុម Chiite Hezbollah ដោយ​អ៊ីរ៉ង់​និង​ដោយ​ក្រុង​ដាម៉ាស​ផ្ទាល់។ ម៉្លោះហើយ​បាន​ជា​ពួក​ឧទ្ទាម​មិន​យល់ព្រម​ឲ្យ​អ៊ីរ៉ង់ មាន​មតិ​អ្វីណាឡើយ​ចំពោះ​អនាគត​ស៊ីរី។
 

គួរនិយាយថា មុន​ដល់​ក្រុងហ្ស៊ឺណែវ ភាគី​ប្រឆាំង​ស៊ីរី​ដែល​បាន​ចូល​រួម​ក្នុង​ជំនួប​នៅ​ក្រុង អាស្តាណា​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ស៊ែរហ្គៃ ឡាវ្រ៉ូវ អញ្ជើញ​ឲ្យ​មក​កាន់​ក្រុង​ម៉ូស្គូ​​នៅ​ថ្ងៃ​សុក្រ​២៧​មករា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ