អានតួអត្ថបទ
រុស្ស៊ី-ហុងគ្រី

ទស្សនកិច្ច​លោកពូទីន​ក្នុង​រដ្ឋធានី​ហុងគ្រី ប្រទេស​សហភាពអឺរ៉ុប​ដែល​ជំនិត​នឹង​រុស្ស៊ី

ថ្ងៃទី២ កុម្ភៈ ក្រោយ​ពី​បាន​អញ្ជើញ​ដល់​ក្រុង​ប៊ុយដាប៉េស្ត ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាន​ជួប​ចរចា ជាមួយ​លោក Viktor Orbanនាយករដ្ឋមន្ត្រី​ហុងគ្រី​អភិរក្ស​និយម​នៃប្រទេស​ហុងគ្រី ជា​សម្ព័ន្ធមិត្ត​ដ៏សំ​ខាន់​របស់​ម៉ូស្គូ ទោះបី​ស្ថិត​ក្នុង​សហភាពអឺរ៉ុប​ក្តី។ទូរទស្សន៍​រុស្ស៊ី កត់សម្គាល់​ថា លោក Viktor Orban តែង​ថ្លែង ដើម្បី​ការ​ពង្រីក​សហប្រតិបត្តិការ របស់​ប្រទេស​គាត់ ជាមួយ​រុស្ស៊ី និង ដើម្បី​ការ​លុប​ទៅ​វិញ​ទៅ ទណ្ឌកម្ម​ប្រឆាំងមូស្គូ។

ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និង​​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី
ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និង​​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

លើកនេះ ជា​ជំនួប​លើក​ទី៧ របស់​លោក​ពូទីន ជាមួយ​លោក Orban តាំង​ពី​គាត់​ត្រឡប់ មក​កាន់​អំណាច​នៅ​ហុងគ្រី​វិញ ក្នុង​ឆ្នាំ២០១០។ នា​កិច្ចចរចា រដ្ឋបុរស​រុស្ស៊ី​និង​ហុងគ្រី សង្កេត​ឃើញ​ថា ប្រទេស​ទាំង​ពីរ មាន លទ្ធភាព​ដ៏​ល្អ សម្រាប់​បំផុសបំផុល​សហប្រតិបត្តិការ នឹង​គ្នា។ សាច់រឿង​ប៉ះ​ជា​អាទិ៍ លើ​គម្រោង ក្នុង​វិស័យ ថាមពល ហិរញ្ញវត្ថុ ពាណិជ្ជកម្ម។ គូភាគី ក៏ គូស​បញ្ជាក់​ថា រុស្ស៊ី និង ហុងគ្រី ចេះ​កសាង​បាន​នឹង​គ្នា គឺ​ទំនាក់ទំនង​ឈរ​លើ ការ​ជឿ ទុកចិត្ត​គ្នា ហេតុ​ដែល​អនុញ្ញាត ឲ្យ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព បញ្ហាទាំងឡាយ ខាងផ្នែក នយោបាយ​ក្រៅប្រទេស។
 

ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​ពី​កិច្ចចរចា​នោះ លោក​នាយករដ្ឋមន្ត្រី​ហុងគ្រី Viktor Orban បាន​ថ្លែង​ទំនង​ជា​ផ្គើន​ថា នៅ​អឺរ៉ុប​ខាងលិច ជា​ម៉ូដ​ក្រៃលែង ដែល​នាំ​គ្នា​ដាក់ទណ្ឌកម្ម​ប្រឆាំង រុស្ស៊ី ប៉ុន្តែ ដោយ​មក​ពី​ទណ្ឌកម្ម​បក​វិញ​ពី​ខាង​រុស្ស៊ី ហុងគ្រី​ផ្ទាល់ ខាតបង់អស់ ៦.៥០០លាន ដុល្លារ ទៅ​ហើយ ក្នុង​រយៈពេល​ជិត៣ឆ្នាំ្ន​កន្លង​ទៅ។ ម៉្លោះ​ហើយ បាន​ជារដ្ឋាភិបាល​ហុងគ្រី ស្ថិត​នៅ​ខាង ការ​លុបទណ្ឌកម្ម​នេះ​ទៅ​វិញ។

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ពី​ចំណែក​គាត់ បាន​សាទរ​ចំពោះ ការ​តាំង​ចិត្ត​របស់​ហុងគ្រី មាន​ទំនាក់ទំនង​ល្អ ជាមួយ​រុស្ស៊ី ទន្ទឹម​នឹង​ចេតនា​លុប​ទៅ​វិញ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ លោក​ពូទីន ក៏បា​ន​ឲ្យ​ដឹង​ថា គូភាគី បាន​ឯកភាព​គ្នា សម្រេច​ឲ្យ​បាន​គម្រោង​ខាងសង់ដោយ រុស្ស៊ី ជា រ៉េអាក់ទ័រនុយក្លេអ៊ែរ ២ បន្ថែម​ទៀត នៅ​នឹង​ស្ថានីយ​អគ្គិសនី​បរមាណូ Paks ក្បែរ​ក្រុង​ប៊ុយដាប៉េស្ត ដែល​បច្ចុប្បន្ន ធានា​បាន ៤០ % ឯណោះ សម្រាប់​តម្រូវ​ការប្រទេស​ហុងគ្រី ខាង ថាមពល​អគ្គិសនី។

រ៉េអាក់ទ័រ​ថ្មី​ទាំងពីរ​នោះ នឹង​ចាប់​ផ្តើម​សង់ នៅ​ឆ្នាំ២០១៨ ហើយ អាទី១ នឹង ត្រូវ​ដាក់​ឲ្យដំណើរការ នៅឆ្នាំ ២០២៣។ ថ្លៃ​សាងសង់​រ៉េអាក់ទ័រ​ថ្មី​ទាំង​នោះ គឺ​ក្នុង​ទឹកប្រាក់ ១២.០០លាន អឺរ៉ូ ដែល​ពី​ក្នុង​នោះ ១០.០០០លានអឺរ៉ូ ផ្តល់​ឲ្យ​ហុងគ្រី​ខ្ចី ដោយ​មូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ