ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT
អឺរ៉ុប

ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជនជាតិ​បារាំង​ឈ្មោះ​រ៉ាឈីដ កាស៊ីម​ស្លាប់​ក្នុង​ប្រទេស​អ៊ីរ៉ាក់!

media  
ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជនជាតិ​បារាំង​ឈ្មោះ​រ៉ាឈីដ កាស៊ីម​ស្លាប់​ក្នុង​ប្រទេស​អ៊ីរ៉ាក់! ALBARAKA NEWS / AFP

នៅ​ថ្ងៃ​សៅរ៍ ទី១១ កុម្ភៈ​នេះ រដ្ឋអំណាច​បារាំង និង​អាមេរិកាំង​កំពុង​បន្ត​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​ជុំវិញ​ការ​ស្លាប់​ជនជាតិ​បារាំង​ឈ្មោះ​រ៉ាឈីដ កាស៊ីម​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ រ៉ាឈីដ កាស៊ីម​ជា​ជីហាត​ម្នាក់​នៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​ជា​ខួរក្បាល​នៃ​ការ​រៀបចំ​ភេរវកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង។ ប្រភព​ព័ត៌មាន​របស់​អាមេរិក​ឲ្យ​ដឹង​ថា រ៉ាឈីដ កាស៊ីម​ប្រហែល​ជា​ស្លាប់​តៃហោង​នៅ​ក្រោម​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​កម្លាំង​សម្ព័ន្ធមិត្ត​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី៨ កុម្ភៈ។

ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក​ក្នុង​ថ្ងៃ​សុក្រ ទី១០ កុម្ភៈ​ដែល​បញ្ជាក់​ថា ជីហាត​ជនជាតិ​បារាំង​រ៉ាឈីដ កាស៊ីម​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ក្បែរ​ទីក្រុង​មូស៊ូល ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី៨ កុម្ភៈ។ តែ​មក​ទល់​ពេល​នេះ ក្រសួង​ការពារជាតិ​អាមេរិក​ដដែល​នៅ​មិន​ទាន់​បាន​ហ៊ាន​បញ្ជាក់​ពី​ការ​ស្លាប់ រស់​របស់​រូប​ជីហាត​ជនជាតិ​បារាំង​នោះ​នៅ​ឡើយ​ទេ។ ចំណែក​រដ្ឋអំណាច​បារាំង​វិញ​ក៏​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ម៉េច​ដែរ​ចំពោះ​ជោគវាសនា​របស់​រូប​រ៉ាឈីដ កាស៊ីម។
 
ក៏​ប៉ុន្តែ អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​បារាំង​ម្នាក់​នៃ​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា រ៉ាឈីដ កាស៊ីម​ប្រហែល​ជា​ស្លាប់​បាត់​ទៅ​ហើយ នោះ​បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ជា​ផ្លូវការ​ក៏​ដោយ។ ចំណែក​មន្រ្តី​យោធា​អាមេរិក​ម្នាក់​ដែល​មិន​ព្រម​បញ្ជេញ​ឈ្មោះ​មិន​បាន​លើក​ចំ​ឈ្មោះ​ជីហាត​ជនជាតិ​បារាំង​រ៉ាឈីដ កាស៊ីម​ទេ តែ​បាន​អះអាង​ដូច​គ្នា​នឹង​រូប​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​បារាំង។
 
មាន​អាយុ ២៩ឆ្នាំ ជីហាត​ជនជាតិ​បារាំង​រ៉ាឈីដ កាស៊ីម​បាន​ចាក​ចេញ​ពី​ទឹកដី​បារាំង​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ដំណាច់​ឆ្នាំ ២០១៣។ តាំង​ពី​ពេល​នោះ​មក រ៉ាឈីដ កាស៊ីម​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ និង​ការ​តាម​ចាប់​ខ្លួន​ពី​រដ្ឋអំណាច​បារាំង និង​អាមេរិកាំង។ ឈ្មោះ​រ៉ាឈីដ កាស៊ីម​ត្រូវ​បាន​លេចឮ​ឡើង​នៅ​គ្រប់​គម្រោង​ភេរវកម្ម​លើ​ទឹកដី​បារាំង។ ប្រភព​ស្និទ្ធ​នឹង​ការ​ស៊ើបអង្កេត​បារាំង​ឲ្យ​ដឹង​ថា រ៉ាឈីដ កាស៊ីម​ជា​ខួរក្បាល​បញ្ជា​ពី​ប្រទេស​ស៊ីរី​ឲ្យ​រៀបចំ​ភេរវកម្ម​ជា​ច្រើន​ក្នុង​ទឹកដី​បារាំង។
 
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រ៉ាឈីដ កាស៊ីម​បាន​អំពាវនាវ​ឲ្យ​មាន​ឃាតកម្ម ហើយ​នៅ​តាម​បណ្តាញ​សង្គម ជីហាត​ជនជាតិ​បារាំង​រូប​នេះ​បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​វីដូអូ​ហិង្សា​ជា​ច្រើនៗ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ