ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

លោក ​Hollande ​ចោទ​មូស្គូ​ថា​ប្រើ​មធ្យោបាយ​គ្រប់បែប​ដើម្បី​ជះ​ឥទ្ធិពល​លើ​មតិ​​សាធារណៈ​

media  
ប្រធានាធិបតីបារាំង​លោក Fançois Hollande​

លោក​ប្រធានាធិបតី​បារាំង​François Hollande ចោទ​មូស្គូ​​ប្រើ​​មធ្យោបាយ​​គ្រប់បែប​​ដើម្បី​​ជិះ​ឥទ្ធិពល​​លើ​​មតិ​សាធារណៈ​​-នេះ​​បើ​​យោង​​តាម​​កិច្ចសន្ទនា​​របស់​​ប្រធានាធិបតី​បារាំង​​ជាមួយ​​បណ្តា​​សាព័ត៌មាន​​អឺរ៉ុប​​ដែល​​ចេញ​​ផ្សាយ​​នៅ​​ថ្ងៃ​​ចន្ទ​​ទី​​៦​​មីនា។

 

“រុស្ស៊ី ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ជះ​ឥទ្ធិពល​លើ​មតិ​សាធារណៈ »-នេះ​ជា​សេចក្តី​ថ្លែង​របស់​ប្រមុខរដ្ឋ​បារាំង។ លោក​ហូឡង់ បាន​លើក​បញ្ជាក់​ដែរ​ថា​ “​បើ​ទោះបី​ជា​​មូស្គូ​លែង​មាន​មនោគមន៍​វិជ្ជា​ដូច​ពី​ជំនាន់​អតីត​សហភាព​សូវៀត​ក្តី ក៏​ជួនកាល​ខ្លះ​វិធីសាស្ត្រ​របស់​មូស្គូ​នៅ​តែ​ដដែល​រួម​ទាំង​បច្ចេកវិទ្យា”។​​

 
ចំពោះ​ប្រធានាធិបតី​បារាំង​លោក François Holland មូស្គូ​បាន​ប្រើ​យុទ្ធសាស្ត្រ​ឥទ្ធិពល ប្រើ​បណ្តាញ ជាមួយ​នឹង​និក្ខេបទ​ដែល​មាន​លក្ខណៈ​អភិរក្ស​និយម​ជ្រុល​នឹង​ភាព​ក្រអឺត​ក្រទម​ខ្លាំង​​នៅ​ក្នុង​កិច្ច​ការពារ​គ្រឹស្តសាសនា​បើ​ប្រៀប​ទៅ​នឹង​សាសនា​អ៊ីស្លាម។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទិន្នានុប្បវត្តន៍​អឺរ៉ុប​មួយ​ចំនួន​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​ខ្នាត​តូច​មួយ​​ចូល​រួម​ប្រជុំ​ដោយ​ថ្នាក់​ដឹកនាំ បារាំង​អាល្លឺម៉ង់ អេស្បាញ និង​អ៊ីតាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្រុង​Versailles ប្រធានាធិបតី​បារាំង បាន​ថ្លែង​ជា​បន្ត​ថា “យើង​មិន​ត្រូវ​បំផ្លើស​តែចូរ​យើង​​មាន​ភាព​ប្រុងប្រយ័ត្ន​ជានិច្ច”។

គួររំលឹកថា កាលពី​ថ្ងៃ​ពុធ​មុន ប្រមុខរដ្ឋ​បារាំង បាន​បញ្ជា​ឲ្យ​ធ្វើការ​ប្រមែប្រមូល​គ្រប់​មធ្យោបាយ​​ចាំ​បាច់​ទាំង​អស់​របស់​រដ្ឋ ដើម្បី​ប្រឈម​ទល់​នឹង​ការ​គំរាម​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ដែល​ជះ​ឥទ្ធិពល​ដល់​​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​បារាំង។

លោក​ហូឡង់ បាន​​គូស​បញ្ជាក់​ទៀត​ថា”​យើង​មិន​ត្រូវ​បណ្តោយ​​អោយ​សកម្មភាព​ព្យាបាទ​ណា​មួយ អាច​ចូល​មក​​រុករាន​ធ្វើ​ឲ្យ​ល្អក់​កករ​​ដល់​យុទ្ធនាការ​និង​ការ​បោះឆ្នោត​របស់​យើង​ជា​ដាច់​ខាត។ ប្រសាសន៍​របស់​លោក​ហូឡង់​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​ផ្នែក​ការទូត​បារាំង បាន​បង្កើន​ការ​ព្រមាន​ប្រឆាំង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ទល់​នឹង​ហានិភ័យ​នៃ​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​រុស្ស៊ី។​ការ​វាយ​ប្រហារ​​​អ៊ីនធ័រនែត​ដែល​កន្លង​មក ​ត្រូវ​បាន​គេ​សង្ស័យ​ទៅ​លើ​វិមាន Kremlin ​ថា​ជា​អ្នក​​​​​លូក​ដៃ​នៅ​ក្នុង​ការ​អុកឡុក​រំខាន​ដល់​ការ​បោះឆ្នោត​ ប្រធានាធិបតី​អាមេរិក​​កាលពី​ខែ​វិច្ឆកា​ឆ្នាំ​មុន។

ប្រមុខរដ្ឋ​បារាំង បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​វែក​មុខ​ប្រតិបត្តិការ​មនោគមន៍វិជ្ជា​នានា​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ហេតុ​អ្វី​បាន​ជា​ចលនា​ស្តាំនិយម​ជ្រុល​បារាំង​មាន​ទំនាក់​ទំនង​តិច​ឬ​ច្រើន​ជា​មួយ​រុស្ស៊ី​។ ហើយ​​ថា តើ​អ្នកណា​ជា​អ្នក​នៅ​ពី​ក្រោយ​និង​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​ចលនា​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ