បទយកការណ៍
កម្មវិធីភ្្លក់ម្ហូបបារាំងGood franceចាប់មានជាលើកទី ៣
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១៤
ភ្លក់ម្ហូបបារាំង នៅថ្ងៃទី ២១មីនា។ កម្មវិធីGoût de Franceឆ្នាំទី៣ ទើបត្រូវបានបើកសម្ពោធឡើង នៅថ្ងៃអង្គារដើមសប្តាហ៍នេះ នៅក្រសួងការបរទេសបារាំង ក្នុងទីក្រុងប៉ារីស។ មេចុងភៅជាង២ពាន់នាក់ មកពីប្រទេសចំនួន ១៥០នៃទ្វីបទាំង៥ បានដាក់ពាក្យចូលរួម បញ្ចេញស្នាដៃ ក្នុងកម្មវិធីgood france ដែលមានទិសដៅលើកទឹកចិត្តឲ្យគេស្គាល់ម្ហូបបារាំង នៅបរទេស។ នៅក្នុងកម្មវិធីប្រជែងស្នាដៃឆ្នាំនេះ មានផងដែរការចូលរួមពីភោជនីយដ្ឋានចំនួន៨ដែលមានទីតាំង នៅកម្ពុជា និងដែលក្នុងនោះមានមេចុងភៅបីនាក់ជាជនជាតិខ្មែរ។