អានតួអត្ថបទ

សហភាពអឺរ៉ុប​ ៖ អនាគត​ស៊ីរី ត្រូវ​តែ​គ្មាន​លោក អាសាដ

សង្គ្រាម​នៅ​ស៊ីរី អូស​បន្លាយ​ពេល​អស់ជាង​៦​ឆ្នាំ​កន្លះ​ហើយ តែ​ដំណោះស្រាយ​នៅ​តែ​គ្មាន ! សហគម​អន្តរជាតិ​នៅ​តែ​ប្រទាញ​ប្រទង់​គ្នា​នឹង​វត្តមាន​លោក​អាសាដ​ ! នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​ការទូត សហភាព​អឺរ៉ុប​ បាន​រំលឹក​អំពី​ជំហរ​នយោបាយ​របស់​ខ្លួន​ថា សម្រាប់​អឺរ៉ុប លោក បាស្ហារអាល់អាសាដ ប្រធានាធិបតី​ស៊ីរី មិន​អាច​បន្ត​​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​អន្តរកាល​ទេ។ ជា​ជំហរ​ដែល​ផ្ទុយ​ស្រឡះ ពី​សហរដ្ឋ​អាមេរិក និង​ពិសេស​ពី​បារាំង ប្រទេស​​ជា​សមាជិកសហភាព។

លោកស្រី Federica Mogherini ប្រមុខ​ការទូត​សហភាព​អឺរ៉ុប
លោកស្រី Federica Mogherini ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Photo Thierry Charlier/AFP
ផ្សាយពាណិជ្ជកម្ម

​មិន​អាច​ទៅ​រួច​ទេ ដែល​ស៊ីរីនា​ពេល​​អនាគត​ត្រូវ​នៅ​ដដែល​ដូច​កាល៦​ឆ្នាំកន្លះ​មុន (​មុន​សង្គ្រាម) ​! អ្នក​មាន​សិទ្ធិ​សម្រេចជ្រើសរើស​មេដឹកនាំ ​គឺពលរដ្ឋ​ស៊ីរី តែ​សម្រាប់​ក្រសែ​ភ្នែក​អឺរ៉ុប លោក បាស្ហារអាល់អាសាដ មិន​អាចបន្ត​កាន់​អំណាច​ នៅ​ពេល​មាន​អន្តរកាល​នយោបាយ​ឡើយ។​​ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប។

រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ ​​ក៏​យល់​ដូច​គ្នា​ ថា​ពេលរដ្ឋ​ស៊ីរី​ជា​អ្នក​ជ្រើសរើស​ប្រធានាធិបតី និង​រដ្ឋាភិបាល​របស់​គេ ហើយការ​ដោះស្រាយ​វិបត្តិ​ដោយ​យក​បញ្ហា​លោក អាសាដ​មក​ដាក់​មុខ​ នឹង​ធ្វើ​ឱ្យ​ជាប់​គាំង​មែន ប៉ុន្តែអឺរ៉ុប​គ្មាន​ជំហរ​ រក្សា​ទុក​ជន​ផ្តាច់ការ​ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់ ហើយ​បាន​រួច​ទោស​ព្រោះ​បាន​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកអង្គការ​ភេរវនិយម​រដ្ឋ​អ៊ីស្លាម​ទេ។ ក្នុង​ឱកាស​ប្រជុំ​ប្រចាំ​ខែ​នៅ​ថ្ងៃចន្ទ​នេះ ក្រៅ​អំពីបាន​អំពាវនាវ​ឱ្យ​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ ឱ្យ​គោរព​ពាក្យ​សន្យាត្រួត​ពិនិត្យ​​​​បទ​ឈប់​បាញ់ សហភាព​អឺរ៉ុប​ទាំង​២៨​បាន​អនុម័ត​ថាស៊ីរី​នឹង​គ្មាន​សន្តិភាព​ជា​និរន្ត​ទេ​បើ​សិ្ថត​ក្រោម​ចាស់​ដដែលនេះ។

ការ​បញ្ជាក់​ជំហរ​បែប​នេះ មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​ជា​ច្រើន ពួ្រយ​បារម្ភ​ខ្លាច​មានការ​​ផ្តួល​និន្នាការ​តាម​សហរដ្ឋ​អាមេរិក​ ងប់​ចង់​យក​ឈ្នះពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ពេក​រហូត​ភ្លេច​គិត​ពី​រឿង​ចរចា​នាំ​ស៊ីរី​ឆ្លង​អន្តរកាល​នយោបាយដឹកនាំ​ដោយ​​អង្គការ​សហប្រជាជាតិ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​ថា កំពុង​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី​ដោះស្រាយ​វិបត្តិ​ស៊ីរី ហើយការ​ចាក​ចេញ​ពី​អំណាច​របស់​លោក​អាសាដ​ក៏​លែង​​លក្ខខណ្ឌ​​ជា​អាទិភាពដូច​មុន​ទៀត​ដែរ។ ហើយ​​អាមេរិក​​ចង់​សហការ​ជាមួយ​តួកគី និង​រុស្ស៊ី​ ដើម្បី​រក​ដំណោះស្រាយ​ជា​យូរ​អង្វែង​ តាម​ផ្លូវ​នយោបាយ​ ជាជាងផ្តោត​ការ​គិត​តែ​លើ​រូប​លោកអាសាដ។ មួយ​ថ្ងៃ​បន្ទាប់ទៀត ប្រទេស​បារាំង​ ក៏​បាន​បញ្ជាក់​ដូច​គ្នា​នឹង​សហរដ្ឋ​អាមេរិក​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ