អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​​ប្រាថ្នា​​“សហការ”​​មិនមែន​“​ប្រឈមមុខ”​​ទល់​​នឹង​​វ៉ាស៊ីនតោន​​ឡើយ​​

ថ្ងៃ​ពុធ​១២​មេសា​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ទទួល​ជួប លោក​ប្រមុខ​ការទូត​សរអា Rex Tillerson ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ក្រុងម៉ូស្គូ​តាំងពី​គាត់​ឡើង​កាន់​តំណែង​នេះ​កាលពី​២​ខែ​មុន ដំណឹង​នេះ ប្រកាស​ដោយ​ក្រសួង​ការបរទេស​រុស្ស៊ី​ទាំង​សំដែង​សេចក្តី​សង្ឃឹម​ថា កិច្ចចរចា នឹង​នាំ​មក​នូវ”ផ្លែផ្កា”​ពុំ​ខាន។  

រដ្ឋមន្ត្រីក្រសួង​ការបរទេស​រុស្សី​ Sergei Lavrov
រដ្ឋមន្ត្រីក្រសួង​ការបរទេស​រុស្សី​ Sergei Lavrov REUTERS/Andrew Kelly
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ពុធ​១២​មេសា​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ទទួល​ជួប លោក​ប្រមុខ​ការទូត​សរអា Rex Tillerson ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ក្រុងម៉ូស្គូ​តាំងពី​គាត់​ឡើង​កាន់​តំណែង​នេះ​កាលពី​២​ខែ​មុន ដំណឹង​នេះ ប្រកាស​ដោយ​ក្រសួង​ការបរទេស​រុស្ស៊ី​ទាំង​សំដែង​សេចក្តី​សង្ឃឹម​ថា កិច្ចចរចា នឹង​នាំ​មក​នូវ”ផ្លែផ្កា”​ពុំ​ខាន។

 
មុន​ពេល​ដែល​យន្តហោះ​លោក Rex Tillerson បាន​ចុះចត​នៅ​អាកាសយានដ្ឋាន ក្រុង​ម៉ូស្គូ​នា​រសៀល​ម្សិលមិញ ក្រសួង​ការបរទេស​រុស្ស៊ី បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែល​ចង្អុល​ឲ្យ​ឃើញ​​​ថា ប្រមុខ​ការទូត​រុស្ស៊ី​និង​អាមេរិក​នឹង​ពិភាក្សា​អំពី​វិបត្តិ​នៅអ៊ុយក្រែន​នៅ​ស៊ីរី​ក៏​ដូចជា​ការ​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម​ព្រម​ទាំង​ស្ថានការណ៍​នៅ​លីប៊ី​យេមែន​អាហ្វហ្កានីស្ថាន​និង​កូរ៉េ​ខាង​ជើង។

ម៉ូស្គូ​ស្រេកឃ្លាន​ចង់យល់​ដឹង​ណាស់ គោលជំហរ​ក្រុង​វ៉ាស៊ីនតោន​ក្រោយ​ពី​រដ្ឋបាល​លោក​ដូណាល់ត្រាំ​បាន​វាយប្រហារ​ក្នុង​យប់​ឆ្លង​ចូល​ថ្ងៃ​៧មេសា ទៅ​លើ​មូលដ្ឋាន​កងអាកាស​មួយ​នៃ​របប​លោក​អាសាដ​ក្នុង​ឋានៈ​ជា​ការ​សងសឹក​របប​នេះ​ដែល​ហាក់បី​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​អ្នកស្រុក​ស៊ីរី​អស់​៨៧​នាក់​ទាំង​ទំលាក់​នាទី​ទទួលខុសត្រូវ​មកលើ​ម៉ូស្គូ​ផង​ដែរ​ប៉ុន្តែ​ម៉ូស្គូ​បាន​បដិសេធ​ដាច់​អហង្ការ​ហើយ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ធ្វើ​អង្កេត​យ៉ាងហ្មត់ចត់​ដោយ​កុំ​កាន់ជើង​ខាងណាៗ​។

ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍​នោះ​សង្កត់​ធ្ងន់​ថា ៖ ម៉ូស្គូ​មិនស្វែង​រក​ការ​ប្រឈមមុខ​តទល់​អ្វីណាទេ​តែ​គឺ​ចង់​បាន​កិច្ចសហប្រតិបត្តិការ​ស្ថាបនា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​​​ហើយ​សង្ឃឹម​ថា ទាំង​សរអា ក៏​ប្រាថ្នា​យ៉ាង​នេះ​ដែរ។ ម៉្លោះហើយ​បានជា​នា​កិច្ចចរចា​ថ្ងៃ​១២​មេសា​ជាអាទិភាព​សម្រាប់​ភាគី​រុស្ស៊ី គឺ យល់​ឲ្យ​បាន​ច្បាស់​តើ​ក្នុង​កម្រិតណា​ដែល សរអា ចេះយល់​អំពី​ភាពចាំបាច់​ត្រូវតែ​រៀបរយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ឲ្យ​មានស្ថិរភាព​និង​ប្រក្រតីភាពធម្មតា​វិញ។

ពីព្រោះ រុស្ស៊ី​ដែល​កំពុង​ឆ្លងកាត់”គ្រា​ដ៏សែន​លំបាក” ក្នុង​ទំនាក់​ទំនង​ខ្លួន ជាមួយសរអា​តាំងពី​សង្គ្រាម​ត្រជាក់​បាន​ចប់​ទៅ គឺ​ត្រៀម​ធ្វើ​កិច្ចសន្ទនា​ដោយ​បើក​ចំហ និយាយ​ត្រង់ៗ​ឥត​លាក់​បាំង​​អ្វី​សោះឡើយ។

ម៉ូស្គូ​ក៏​ប្រាថ្នា​ឃើញ​វ៉ាស៊ីនតោន​ចូល​រួម​ក្នុង​ជំនួប​អន្តរជាតិ​ស្តី​អំពី​អាហ្វហ្កានីស្ថាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​រុស្ស៊ី​ថ្ងៃ​១៤​មេសា ហើយ​ដាក់​គំនាប​លើ​អាជ្ញាធរអ៊ុយក្រែន​ឲ្យ​បំពេញ​ទៅ​តាម​កិច្ចព្រមព្រៀង​ក្រុងមិនស្ក៏។

វិមាន​ក្រេមឡាំង បាន​ប្រកាស​ទៅ​ហើយ​ថា លោក​ប្រមុខការទូត​អាមេរិក Rex Tillerson នឹង​ពុំ​ទទួល​ជួប​ដោយ​លោកប្រធានាធិបតី​ពូទីន​ឡើយ ច្បាស់​ជា​ក្នុង​ផ្ទៃនៃ​ការ​អាក់អន់​ស្រពន់ចិត្ត​ក្រោយពី​អាមេរិក​បាន​វាយប្រហារ​នឹង​កាំជ្រួច Tomahawk ជម្រុះ​ទៅ​លើមូលដ្ឋាន​កងអាកាស​របស់​ស៊ីរី ជា​សម័ន្ធមិត្ត​រុស្ស៊ី-ការវាយ​ប្រហារ​ដែល​លោក​ពូទីន ចាត់​ទុក​ជា “ អំពើ​ឈ្លានពាន​លើ​រដ្ឋអធិបតេយ្យ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ