អានតួអត្ថបទ
ស៊ីរី-អង្គការ​​ហាមឃាត់​​អាវុធ​គីមី​​(OIAC)

អង្គការ​​​ហាមឃាត់​​​អាវុធ​​គីមី​​​(OIAC) )​អះអាង​​ថា​​ភ​មិ ​​Khan Cheikhoun​​ត្រូវ​​រង​​ការ​វាយ​ប្រហារ​​ដោយ​​អាវុធ​​គីមី​​

នៅស៊ីរីក្រោយពី​​ការ​​វាយប្រហារ​​នៅ​​ភូមិ​ Khan Cheikhoun​ ​​​​ជិត​​​តំបន់ Idlib កាលពី​ថ្ងៃ​ទី៤​មេសា​​ដែល​លោក​ខាងលិច​ចោទថា​ថាជាទង្វីរបស់កងទ័ពជើងអាកាស​នៃ​របប​​លោកអាសាដ​មក​ ៣ថ្ងៃក្រោយមក​លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​ បាញ់​មីស៊ីល​៥៩ គ្រាប់ ​វាយប្រហារ​​​ប្រឆាំង​ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស​របស់​របប​ស៊ីរី។​   

អគ្គនាយក​នៃ​អង្គការ​ហាមឃាត់​​អាវុធ​គីមី (OIAC)​លោក​ Ahmet Uzumcu​
អគ្គនាយក​នៃ​អង្គការ​ហាមឃាត់​​អាវុធ​គីមី (OIAC)​លោក​ Ahmet Uzumcu​ REUTERS/Toussaint Kluiters/United Photos
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នកជំនាញ​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ហៅ​កាត់​ថា (OIAC) ដែល​​រួសរាន់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី​ដើម្បី​បើក​ការស៊ើប​អង្កេត​នៅ​លើ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​កាល​ពី​​​ថ្ងៃ​​ទី​៤​មេសា​​នៅ​​​ស៊ីរី  បាន​អះអាង​ថា គឺ​​ឧស្ម័ន Sarin ​ឬ​​ក៏​​ជា​សារធាតុ​ម្យ៉ាង​ស្រដៀង​គ្នា​នឹង​ឧស្ម័ន Sarin ដែលត្រូវ​បានគេប្រើប្រាស់​​នៅ​ក្នុង​ការ​វាយប្រហារ​​​លើ​ភូមិ ​Khan Cheikhoun -នេះ​​ជា​ការ​ថ្លែង​របស់​អគ្គនាយក​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​(OIAC)  ​​ដែល​ដក​ស្រង់​សំដី​ដោយ​​​​គណប្រតិភូ​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​ទី​១៩​មេសា​នេះ។

ម្យ៉ាងទៀត ការ​សន្និដ្ឋានទាំង​នេះ ​ក៏​​ស្របគ្នា​ទៅ​នឹង​ការ​វិភាគ​នានា​ដែល​បាន​ធ្វើ​ឡើងកាល​​ពី​​លើក​​មុន​ដែរ​​ដោយ​​មន្ទីរពិសោធន៍​​នៅ​តួកគី​និងនៅ​អង់គ្លេស​។​
​ 
គួររំលឹកថា​ ​លោក​ខាង​លិច ជាពិសេស​អាមេរិកបាន​​ចោទការ​វាយប្រហារ​​ដោយ​​អាវុធ​​​គីមី​នៅ​ស៊ីរីនោះ គឺ​ ​ជា​ស្នាដៃ​​​កងទ័ព​អាកាស​ស៊ីរី​​​និង​បាន​ធ្វើ​អោយ​ពិភពលោក​តក់​ស្លុត​​រន្ធត់​ចិត្ត​ឥត​ឧបមា​ដោយ​សារតែ​គេឃើញ​រូបភាព​របស់​​ជន​រងគ្រោះ​ស៊ីវីល​​​៨៧​​នាក់​​ក្នុង​នោះ​​មានកុមារ​៣១​នាក់​ បាន​​ស្លាប់​​ដោយ​​ប្រកាច់​​​-នេះ​ជា​ការ​គួស​បញ្ជាក់​របស់​អង្គការ​ការពារសិទ្ធិ​មនុស្ស​នៅ​ស៊ីរី​OSDH។

​រុស្ស៊ី ​ដែល​គាំទ្រ​របប​ស៊ីរី បាន​ចេញ​មុខ​ទិះតៀន​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ (OIAC) ​នេះ ថា គ្មាន​​សមត្ថភាពក្នុង​ការបើក​​​អង្កេត​នៅ​លើ​ទឹកដី​ស៊ីរី​​ផ្ទាល់​ តែ​បែរ​ជាទៅធ្វើការ​វិភាគ​នៅ​ឯ​ក្រៅ​ប្រទេស​​ស៊ីរី​ទៅ​វិញ-នេះការ​គូស​បញ្ជាក់​របស់​លោក  Sergueï Lavrov នៅ​ក្នុង​សន្និសីទ​សាព័ត៌មាន​​មួយ​នៅ​ទីក្រុង​មូស្គូ​រួម​ជាមួយ​សមភាគី​អ៊ីរ៉ង់​និង​ស៊ីរី។ រដ្ឋមន្ត្រីការទូត​រុស្ស៊ី បាន​អះអាងទៀត​ថា ដើម្បី​ឲ្យ​មាន​តម្លាភាព អង្គការ​(OIAC) ​ចាំបាច់​ត្រូវតែ​ មាន​ការ​បើក​អង្កេត ​ពី​ក្រុម​អ្នកជំនាញ​ឯករាជ្យ ក្រុម​អ្នកជំនាញ​​ដែល​តំណាង​អោយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់ អ្នក​ជំនាញ​​ដែល​មក​ពី​ប្រទេស​រុស្ស៊ី​​ សហរដ្ឋអាមេរិក​និង​អឺរ៉ុប​​។​

ចំណែក​ប្រធានាធិបតីស៊ីរី លោក​Bachar Al-Assad វិញ ​លោកបានលើកឡើង​ថា “​ការ​វាយ​ប្រហារ​​ដោយ​អាវុធ​គីមី​កាលពី​ថ្ងៃ​ទី​៤​មេសា​នោះ​ គឹ​ជា​ការ​ប្រឌិត​ឡើង​១០០%​របស់​លោក​ខា​ង​លិច​ជាពិសេស​អាមេរិក​ដើម្បី​យក​លេស ​វាយប្រហារ​មក​លើ​ស៊ីរី  ពីព្រោះ​ តាំងពី​៣​ឆ្នាំ​កន្លង​មក​​ហើយដែលស៊ីរី​លែង​​​មាន​អាវុធ​គីមីនៅក្នុងដៃរបស់ខ្លួន​​។​

ប៉ុន្តែ ចំពោះ​សហរដ្ឋ​អាមេរិកវិញ​ ការ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​ភូមិ​ដែល​ស្ថិត​នៅ​ជិត​ក្រុង​ Idlib នេះ គឺពិត​ជា​ស្នាដៃ​​របស់​កងទ័ព​​អាកាស​​ស៊ីរីតែម្តង។ កតានេះហើយ​​​ដែល​ជម្រុញ​អោយ​ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ​ បាន​ចេញ​បញ្ជា​​ឲ្យ​កងទ័ព​អាមេរិក​​បាញ់​មីស៊ីល ​៥៩ គ្រាប់​​វាយប្រហារ​​​ប្រឆាំង​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​​របប​ស៊ីរី​នៅ Chayrat វិញ​ដែរ៕​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ