អានតួអត្ថបទ
បារាំង-អំពើភេរវកម្ម-អង្គការរដ្ឋជីហាត

ថ្នាក់​ដឹកនាំ​បរទេស​​ប្រតិកម្ម​​បន្ទាប់ពី​​អំពើ​​ភេរវកម្ម​​នៅ​លើ​រុក្ខវិថី ​Champs-Elysées ​ក្នុង​ទីក្រុង​ប៉ារីស​

សហគមន៍​អន្តរជាតិ​សម្តែង​ក្តី​រន្ធត់​ចិត្ត​បន្ទាប់​ពី​មាន​អំពើ​ភេរវកម្ម​បាញ់​ប្រហារ​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ២០​មេសា​នៅ​លើ​រុក្ខវិថី​ Chmps-Elysées​ ក្នុង​​កណ្តាល​ទីក្រុង​ប៉ារីស។​ អំពើ​ភេរវកម្ម​​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​ ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ក្រុម​ខ្លួន​នឹង​ដែល​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលីស​បារាំង​ម្នាក់​​នៅ​នា​​ឱកាស​​នោះ។​ នៅ​ក្នុង​ការវាយប្រហារ​​នៅ​​ទីក្រុង​​ប៉ារីស​​នេះ​ ថ្នាក់​ដឹកនាំ​​បរទេស​ បាន​​បញ្ចេញ​​ប្រតិកម្ម​​ភ្លាមភ្លែត​​​​ហើយ​មុនគេ​គឺ​​ប្រធានាធិបតី​​អាមេរិក​​លោក ​Donald Trump។

ប៉ូលីស​បារាំង​ប្រតិបត្តិការ​នៅ​លើ​រុក្ខវិថី​​​​ Champs-Elysées ក្នុងទីក្រុង​ Paris នៅ​ថ្ងៃ​២០​មេសា​​បន្ទាប់ពីអំពើភេរវកម្ម​​​ដែលបណ្តាលឲ្យ​ប៉ូលីសម្នាក់ស្លាប់​​
ប៉ូលីស​បារាំង​ប្រតិបត្តិការ​នៅ​លើ​រុក្ខវិថី​​​​ Champs-Elysées ក្នុងទីក្រុង​ Paris នៅ​ថ្ងៃ​២០​មេសា​​បន្ទាប់ពីអំពើភេរវកម្ម​​​ដែលបណ្តាលឲ្យ​ប៉ូលីសម្នាក់ស្លាប់​​ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​”សារ​ចូល​រួម​មរណៈទុក្ខ​ជាមួយ​ពលរដ្ឋ​បារាំង​នា​ឱកាស​សន្និសីទ​រួមគ្នា​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​លោក Paolo Gentiloni ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump  បាន​​ចាត់​ទុក​ការ​វាយប្រហារ​នៅ​លើ​រក្ខវិថី Chmps-Elysées  កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​២០​មេសា​​ម្សិលមិញ​​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ ហើយ​យោង​តាម​យោបល់​លោក Trump  ​ហេតុការណ៍​​នេះ​នឹង​មិន​ងាយចប់ឡើយ។​ ប្រធានាធិបតីអាមរិក ថែម​ទាំង​បាន​អំពាវនាវ​ផង​ដែរ​ថា​“យើង​ត្រូវ​តែ​មាន​ភាព​រឹង​មាំ​និង​​ប្រុងប្រយ័ត្ន​ជានិច្ច​ដូច​ដែល​លោក​តែង​តែ​បាន​លើក​ឡើង​​តាំងពី​យូរ​ពេលមក​ហើយ។

 
ចំណែក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​លោក Paolo Gentiloni ​វិញ​ក៏​បាន​ចូល​រួម​ការ​រំលែក​ទុក្ខជាមួយ​ពលរដ្ឋ​បារាំង​ដែរ​​ដោយ​បាន​កត់​សម្គាល់​​ថា ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​ខណៈ​ពេល​ដ៏​ពិបាក​មួយ​ដោយសារ​តែ​បារាំង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​​នៅ​ជុំ​ទី​មួយ​ដែល​​នៅ​បាំង​​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ចំណែក​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត ​ក៏​បាន​សម្តែង​​រួម​សាមគ្គីភាព​ជាមួយ​ប្រទេស​​បារាំង​ដែរ ដូច​ករណី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់  លោកស្រី Angela Merkel ដែល​បាន​សំដែងការ​​រំលែក​ទុក្ខព្រួយ​ជាមួយ​នឹង​លោក Hollande ​ប្រធានាធិបតី​បារាំង​ដែរ។

ស្របគ្នានេះ អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក  Steffen Seibert តាមរយៈ​ប្រព័ន្ធ Twitter ​បាន​គួស​បញ្ជាក់​អំពី​ទឹកចិត្ត​អាណិតអាសូររបស់លោក ​ចំពោះ​ជន​រងគ្រោះ​និង​ក្រុមគ្រួសារ​របស់​​គេ។​

 

តែ​នៅ​មុន​នេះ​បន្តិច រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ ក៏​បាន​​រួម​ចំណែក​ដែរ​​នៅ​ក្នុង​ការ​គាំទ្រ​របស់​លោក​​​ចំពោះ​ប្រទេស​បារាំង​ តាម​រយៈ​ប្រព័ន្ធ Twitter មួយ ​ដោយ លោក ​បាន​​កត់​សម្គាល់​ថា "​ដំណឹង​​នៅ​ប៉ារីស គឺ​ជា​ដំណឹង​ដ៏​សែន​រន្ធត់ ហើយ​ ប្រជាជន​អាល្លឺម៉ង់​​​ យំ​កើត​ទុក្ខ​ចំពោះ​ជន​រងគ្រោះ ហើយ អាល្លឺម៉ង់​ ​សន្យា​ថា​នឹង​រក្សានូវ​​ភាព​ម៉ឺងម៉ាត់​​ជានិច្ច​ដោយ​ប្តេជ្ញាចិត្ត​នៅ​ជាប់​ក្បែរ​​​​​​នឹង​​ប្រទេស​បារាំង​​ជានិច្ចដែរ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ