ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
អឺរ៉ុប

រឿង​Jupiter s moon ត្រដាង​ឲ្យ​គេ​ឃើញ​ពី​​អំពើ​ពុករលួយ និង​ការរើសអើង​ពូជសាសន៍​

media ព្រះចន្ទ​របស់​ហ្សុយពីទែរ​ la lune de Jupiter របស់​សមិទ្ធិករ​ហុងគ្រី គឺ​លោក Kornel Mundruczoដែល​ប្រកួតប្រជែង​នៅ​មហោស្រព​កាន

បញ្ហា​ជនភៀសខ្លួន​បាន​ត្រលប់​​មកសា​​ជាថ្មី មក​ជាន់កម្រាល​ព្រំក្រហម​របស់​​​​មហោស្រព​អន្តរជាតិ​កាន។ លើកនេះ គឺ​សមិទ្ធិករ​ហុងគ្រី ដែល​បាន​លើក​និយាយ​ពី ជ្រុងមួយ​នៃ​វិបត្តិ​ជនភៀសខ្លួន ដែល​ហុងគ្រី​ ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប កំពុង​ជួប​ប្រទះ។ រឿង​ព្រះចន្ទ របស់​ជូពីទែរ Jupiter s moon ស្ថិតនៅ​ក្នុង​ចំណោម​ខ្សែភាពយន្ត​១៩​ដែល​​ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី ដណ្តើម​​រង្វាន់​តាល់ប័ត្រ​មាស។

មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ ក្នុង​ទឹកមុខ​ស្លេក​ស្លាំង ឈរ​ប្រជ្រៀត​គ្នា​​ដូច​សត្វជ្រូក​ក្នុង​រថយន្ត​ឃ្លុប​មួយ។ រថយន្ត​ឈប់​ងក់​ធ្វើ​ឲ្យ​អ្នកដំណើរ​ដួល​សង្កត់​លើគ្នា មុន​នឹង​រត់​ស្រ​សំដៅ​ទូក​ក្នុង​ភាព​ងងឹត​សូន្យសឹង មើល​ចាក់​ភ្នែក​មិនធ្លុះ។ គេ​ដឹង​ភ្លាម​ថា ក្រុមមនុស្ស​ដែល​កំពុង​រត់​កាត់ព្រៃ គឺ​ជាជនភៀសខ្លួន​ស៊ីរី។ បន្ទាប់​ពី​រត់ ជួយ​គ្រា​គ្នា​ទៅវិញ ទៅមក ឪពុក​និង​កូនប្រុស ​ត្រូវ​គេ​បំ​បែក ឲ្យ​ទៅ​អង្គុយ​ក្នុង​ទូក​ពីរ​ផ្សេងគ្នា។ គ្រាន់តែ​ចេញ​ដំណើរ​មិន​បាន​ប៉ុន្មាន​វិនាទី​ផង សំឡេង​ស៊ីរ៉ែន និង​កាំភ្លើង​បាញ់​ចេញ​ពីទូក ដែល​បើក​ភ្លើង​ហ្វា​សឹង​ខ្វាក់​ភ្នែក​ទៅលើ​ក្រុម​មនុស្ស​​ដែល​ភ័យ​ស្លន់ស្លោ​ ធ្លាក់​ទឹក​ទៅហើយនោះ។

 
ព្រះចន្ទ​របស់​ហ្សុយពីទែរ​ la lune de Jupiter របស់​សមិទ្ធិករ​ហុងគ្រី គឺ​លោក Kornel Mundruczo បាន​ចាប់ផ្តើម​ជាមួយ​នឹង​សោកនាដកម្ម​​ស្លាប់​ខ្លួន​របស់​ប្រជាជន​ដើម​បូព៌ា​ដែល​ប្រថុយ​ជីវិត​ដើម្បី​​ស្វែង​រក​កន្លែង​ជ្រកកោនថ្មី ​នៅ​ទឹកដី​អឺរ៉ុប។​ ខុស​ពី​រឿង​កុន​ផ្សេងទៀត ដែលនិយាយ​ពី​បញ្ហា​របស់​ជនភៀសខ្លួន នៅក្នុង​ la lune de Jupiter ​សមិទ្ធិករ​ហុងគ្រី បាន​ប្រឌិត​​គំនិត​ថ្មី ដោយ​ធ្វើ​ឲ្យ​តួអង្គ​សំខាន់ គឺ​យុវជន​ស៊ីរី ដែលត្រូវ​ប៉ូលិស​​បាញ់​ត្រូវ​បីគ្រាប់​ដួល​ទៅលើ​ដី​ហើយនោះ ឲ្យ​​រស់ឡើងវិញ និង​អណ្តែត​ខ្លួន​ទៅលើ​អាកាស។​
 
សម្រាប់​គ្រូពេទ្យ​ហុងគ្រី ម្នាក់​ដែល​ប្រមឹក និង​ពុករលួយ យក​លុយ​សំណូក​ពី​ជនភៀសខ្លួន ការចេះ​បណ្តែត​ខ្លួន​របស់​យុវជន​ស៊ីរី Aryan គឺជា​អភិនិហារ ដែល​គេ​បាន​ឆ្លៀត​កេង​យក​ទៅ​ប្រើ​ដើម្បី​បោក​យក​លុយ​ពី​អ្នកជំងឺ​អ្នកមាន​នៅទីក្រុង​Budapest។ អភិនិហារ​ចេះ​បង្ហោះ​ខ្លួន​ទៅលើ​មេឃ គ្រាន់តែ​ជា​បន្លែ​អម​​នៃ​រឿង ដែល​តាមពិតទៅ ផ្តោត​សំខាន់​លើ​អំពើ​ពុក​រលួយ​របស់​​មន្រ្តី​ពេទ្យ និង​ការប្រកាន់​ពូជសាសន៍​របស់​មន្រ្តី ប៉ូលិស​ដែល​​ភ័យខ្លាច​ពី​ការចូល​លុក​លុយ​​របស់​ជនបរទេស​ក្នុ​ងទឹកដី​ហុងគ្រី។ ជនសុំជ្រកកោន​មក​ពី ស៊ីរី​បាន​ធ្វើ​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថភ្លើង។ ទាំង​អស់នេះ​ជាការពិត​មួយ​ដែល​កំពុង​កើត​មាន​នៅ​អឺរ៉ុប​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ជនភៀសខ្លួន​មិនធ្លាប់​មាន តាំង​ពី​សង្រ្គាម​លោក​លើក​ទី​២។
 
ប៉ុន្តែ សារ​មួយ​នៃ​រឿងគឺ​ថា ជនភៀសខ្លួន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ជា​ភេរវជន​នោះទេ។ ពួកគេ​ភាគច្រើន​ជា​ជនរងគ្រោះ​ពិត​ដែល​ចង់​បាន​តែ​កន្លែង​ជ្រកកោន​ថ្មី ហើយ​ថា មិនត្រូវទេ ក្នុង​ចំណោម​ជនភៀសខ្លួន អាច​មាន​មនុស្ស​ដែល​មាន​រិទ្ធិ​ អភិនិហារ អាច​ហោះ​ដូច​យុវជន​ស៊ីរី Aryan​ដូច្នោះដែរ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ