អានតួអត្ថបទ
អង់គ្លេស-ភេរវកម្ម

ប៉ូលីស​​​អង់គ្លេស​​បន្ត​​ការឆែកឆេរ​ថ្មីៗ​ទៀត​​​​​​​​ដើម្បី​​​​​ស្វែង​​រក​​ជន​​​ដែល​​​ឃុបឃិត​ជាមួយ​ភេរវករ​​​​

នៅ​​អង់គ្លេសមួយ​​ថ្ងៃ​​បន្ទាប់​​ពី​​ភេរវកម្ម​​នៅ​​ទីក្រុង​ឡុងដ្រ៏​ ប៉ូលីស​កំពុង​​បន្ត​​ប្រតិបត្តិការ​​ឆែកឆេរ ថ្មីៗទៀត​​​នៅ​​ព្រឹលឹម​​ថ្ងៃ​ចន្ទ​​នេះ​ និង​​​​​​ចាប់​​ខ្លួន​​ជន​សង្ស័យ​ជា​​ច្រើន​​នាក់​កាលពី​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​។​​ ការ​វាយប្រហារ​​នៅ​​ទីក្រុង​ឡុងដ្រ៍​ ត្រូវ​​បាន​ក្រុម​​អង្គការ​​រដ្ឋអ៊ីស្លាម​ ​ចេញ​​មុខ​​ទទួល​ស្គាល់​​ថា​​ជា​​ស្នាដៃ​​របស់​ខ្លួន។​​ រីឯ​​​នាយក​​រដ្ឋមន្ត្រី​អង់គ្លេស​​​ បាន​​​បរិហារ​​​ពី​​ “​មនោគមន៍​វិជ្ជា​​​ដ៏​​​អាក្រក់​ជួរ​​ជាតិ​​របស់​​​ពួក​អ៊ីស្លាម​​ជ្រុលនិយម​ "។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​លោកស្រី​ Theresa May ​នៅពី​មុខ​វិមាន​នាយក​រដ្ឋមន្រី​​អង់គ្លេស​នៅ​​លេខ 10 ​Downing Street​ ក្នុង​ទីក្រុង​ឡុងដ្រ៏​​ថ្ងៃទី​៤​​មិថុនា​​២០១៧​​
នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​លោកស្រី​ Theresa May ​នៅពី​មុខ​វិមាន​នាយក​រដ្ឋមន្រី​​អង់គ្លេស​នៅ​​លេខ 10 ​Downing Street​ ក្នុង​ទីក្រុង​ឡុងដ្រ៏​​ថ្ងៃទី​៤​​មិថុនា​​២០១៧​​ REUTERS/Kevin Coombs
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​នេះ​វេលា​ម៉ោង​៤. ១៥​នាទី ក្រុម​មន្ត្រី​ប៉ូលីស​អង់គ្លេស​នៃ​ទីបញ្ជាការ​​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម ដែល​បន្ត​ការស៊ើប​អង្កេត​នៅ​លើ​ការ​វាយប្រហារ​នៅ​ទីក្រុង​ឡុងដ្រ៏ បាន​ធ្វើការ​ឆែកឆេរ​នៅ​​អស័យដ្ឋាន ២ ​កន្លែង​ថ្មី​ទៀត មួយ​នៅ​   Newham និង​មួយ​ទៀត​នៅ Barking ​ដែល​ជា​សង្កាត់​ចម្រុះ​ពូជសាសន៍​ក្នុង​ភាគ​ខាង​កើត​ទីក្រុង​ឡុដ្រ៏។

 
​នៅ​ Barking ​កាលពី​​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ប៉ូលីស​អង់គ្លេស ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ១២​នាក់​​ក្នុង​នោះ ​មាន​ស្រ្តី​ ៧ នាក់​និង​បុរស ៥ នាក់​ដែល​មាន​អាយុ​ពី​១៩​ឆ្នាំ​ទៅ​៦០​ឆ្នាំ។ ចំណែក​បុរស​​ម្នាក់​អាយុ ៥៥​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ដោះលែង​វិញ​ដោយ​គ្មាន​ភ័ស្តុតាង។

គួររំលឹកថា អំពើភេរវកម្ម​នៅ​ទីក្រុង​កាលពី​ថ្ងៃ​សៅរ៍​មុន​ ​ដែល​បង្កឡើង​ដោយ​ខ្មាន់​កាំបិត ៣​នាក់ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់​ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​បារាំង​ម្នាក់​និង​បណ្តាល​ឲ្យ​រង​របួស​ដល់​ជន​​៤៨​នាក់​ផ្សេង​ទៀត​​។ ចំណែក​ជន​ជាតិ​បារាំង​មា្នក់​ទៀត បាន​បាត់​ខ្លួន​រក​ពុំទាន់​ឃើញ។ រីឯ​ខ្មាន់​កាំភ្លើង​ទាំង​៣​នាក់ ត្រូវ​បាន​កង​ប៉ូលីស​អង់គ្លេស បាន​បាញ់​សម្លាប់​ភ្លាមៗ​​ក្នុង​ពេល​ចុះធ្វើអន្តរាគម​។ គឺ​ជា​ភេរវកម្ម​​លើក​ទី​៣​ហើយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​អំឡុង​​មិន​ដល់​ទាំង​៣​ខែ​ផង​ ដែល​ត្រូវ​បាន​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ចេញ​មុខ​ទទួល​ស្គាល់​ថា​ជា​ស្នាដៃ​របស់​ពួក​ខ្លួន​។ ក្រោយ អំពើ​ភេរវកម្ម​នៅ​ក្រុង​ឡុងដ្រ៏​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោកស្រី Theresa May បាន​បរិហារ​ពី​មនោគមវិជ្ជា​ដ៏​ជួរជាតិ​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម។

ទន្ទឹមនេះ ​ក្រុម​ប៉ូលីស​អង់គ្លេស ​កំពុង​តែ​បន្ត​ការ​ស៊ើបអង្កេត​យ៉ាង​សកម្មបំផុត​ដើម្បី​ចង់​ដឹង​ថា តើ​ភេរវជន​ទាំង​ ៣​នាក់​នោះ ​បាន​រៀបចំ​ធ្វើ​ដោយ​ខ្លួន​ឯង ឬ​មួយ​ក៏​មាន​ការ​ឃុបឃិត​និង​ការ​ជួយ​គាំទ្រ​ពី​សំណាក់​ជន​ផ្សេង​ៗ​ទៀត​ដែរឬទេ?៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ