ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អឺរ៉ុប

អង្គការ​​​អូតង់​​​ប្រកាស​​​ពង្រឺង​​​ការ​​ការពារ​​​សន្តិសុខ​​​ផ្នែក​​​អ៊ីនធ័រនែត​​

media  
អគ្គលេខាធិកា​អង្គការ​អូតង់ ​លោកJens Stoltenberg REUTERS/Hannibal Hanschke

បន្ទាប់​ពី​​​​មាន​ការវាយប្រហារទ្រង់ទ្រាយ​ធំ តាម​​អ៊ីនធ័រនែត​ទូទាំង​ពិភពលោក ​ដោយ​មេរោគ​ជំរិត​ប្រាក់ឈ្មោះថា Petrwrap​កើតឡើង ថ្ងៃ​ពុធ​២៨មិថុនា​នេះ​ អគ្គលេខាធិការ​​អង្គការ​អូតង់ ​លោក Jens Stoltenberg ​បាន​ប្រកាស​ពី​​​ការពង្រឹង​​ការការពារ​សន្តិសុខ​ផ្នែក​អ៊ីនធ័រនែត។ យោងតាម​លោកStoltenberg ​​ សមាជិក​អូតង់​ចង់​ឆ្លើយ​តប​​នឹង​​​ការវាយប្រហារ​អ៊ីនធ័រនែត ​ក្នុង​បែបផែន​​ដូចជាប្រតិបត្តិការ​​ប្រឆាំង​ភេរវកម្ម រឺ​ការឆ្លើយតប​ទៅនឹង​ការឈ្លានពាន​ផ្សេងៗ​ដូច្នោះ​​ដែរ។

ក្រោយ​មាន​​ការវាយប្រហារ​ទ្រង់ទ្រាយធំ​តាម​អ៊ីនធ័រនេត តាមរយៈ​មេរោគ​ចាប់ជំរិត​ប្រាក់​ Petrwrap ដែល​បាន​កើតឡើងតាំងពីថ្ងៃ​អង្គារ​មក ពេលនេះ​ ប្រទេស​សមាជិ​កអង្គការ​អូតង់​ចង់​ចាត់​វិធានការ​​តបតវិញ​​ ​ជា​​ទ្រង់ទ្រាយ ​ដូចប្រតិបត្តិការ​ឆ្លើយតប​ការឈ្លានពាន រឺ​ប្រតិបត្តិការ​​កំចាត់​ភេរវកម្មដែរ​។ ​ការ​វាយ​ប្រហារ​តាមអ៊ីនធ័រនែត ​អាច​ជំរុញអោ​យមាន​​​ដំណើរការ​មាត្រា​ទី៥ នៃ​សន្ធិសញ្ញា​ស្ថាបនិក​សម្ព័ន្ធ​​អូតង់។ មាត្រា​៥​នៃ​សន្ធិសញ្ញា​នេះ​​ចែង​ថា ​ប្រទេស​​​សមាជិ​កអូតង់​ ​​​​​ជួយ​ប្រទេសជា​​សម្ព័ន្ធមិត្ត​ដែល​រង​ការ​ឈ្លានពាន។ ​

អគ្គលេខាធិការ​អង្គការ​អូតង់ ​លោក Jens Stoltenberg លើកឡើង​ថា ការវាយប្រហារ​​​តាម​​អ៊ីនធ័រនែត​ ដោយមេរោគ​ជំរិត​ប្រាក់​ដូចជា Wannacry កាលពី​ខែឧសភា រឺ​ក៏​មេរោគ​Petrwrap ដែល​កំពុង​កើតឡើង​សប្តាហ៍​នេះ គូសបញ្ជាក់​​​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​ការការពារ​សន្តិសុខ​តាម​​អ៊ីនធ័រនែត ហើយ​អង្គការ​អូតង់​នឹង​សហការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​​សម្ព័ន្ធមិត្ត​ទាំងអស់គ្នា។ បើ​យោងតាម​លោក Jens Stoltenberg ក្នុង​វិស័យ​​យោធា​របស់​អូតង់​ អូតង់​ធ្វើ​សកម្មភាព​ការពារ​តាម​ដែនគោក ដែនអាកាស ​រឺ​ក៏​ផ្លូវទឹក ដូច្នេះអូតង់​ក៏​​មាន​​សកម្មភាព​ មាន​ប្រតិបត្តិការ​​ការពារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ដែរ។ ​​

តាំងពី​ថ្ងៃអង្គារ​មក ពិភពលោកកំពុង​រង​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​​ ​​តាម​អ៊ីនធ័រនែត​ ដោយសារ​មេរោគ​​ចាប់ជំរិត​ប្រាក់​ឈ្មោះថា Petrwrap រឺ​ NotPetya។ មេរោគ​នេះ​បានវាយប្រហារ​អ៊ុយក្រែន​និង​រុស្ស៊ី​មុនគេ ដោ​យ​បង្អាក់​ដំណើរការ​សហគ្រាស ធនាគារ និង​ស្ថាប័ន​ផ្សេងៗ​​ មុននឹង​បន្ត​វាយប្រហារ​អាមេរិក និង​​បណ្តា​​ប្រទេស​អឺរ៉ុបដូចជា​បារាំង អាល្លឺម៉ង់ រឺ​ក៏ដាណឺម៉ាក។ មេរោគ​ Petrwrap ​ទាមទារអោយ​គេ​បង់ប្រាក់​៣០០ដុល្លារ ដើម្បី​អាច​ទទួលបាន​ដំណើរការ​កុំព្យូរទ័រ​ឡើងវិញ។

ដោយឡែក​ ​ស្ថាប័ន​សហភាព​អឺរ៉ុបមិនបាន​រងការ​វាយប្រហារ​​នេះ​ទេ ​ដោយសារ​ស្ថាប័ន​អឺរ៉ុប​មាន​ប្រព័ន្ធ​ការពារ​ដែល​អាច​តបត​ទៅនឹង​ការវាយប្រហារ​តាម​អ៊ីនធ័រនែត​​។ ​សហភាព​អឺរ៉ុប​មាន​វិធានការ​តបត​​រហូត​ដល់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​មេក្លោង​នៃ​ការ​វាយប្រហារ​ រឺ​ក៏​រដ្ឋាភិបាល​ណា​ដែល​​ឃុបខិត​ក្នុង​ការ​វាយ​ប្រហារ​​ផ្នែក​ព័ត៌មានវិទ្យា​នេះផង៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ