អានតួអត្ថបទ

ប៉ារីស​និង​Los Angeles ចូលប្រលង​​វិញ្ញាសា​ចុងក្រោយ ដើម្បី​JO២០២៤ ឬJO២០២៨ ?

តំណាង​ក្រុង​ប៉ារីស និង​ ឡូអង់ហ្សឺឡេស ត្រូវ​ឆ្លងកាត់​វិញ្ញាសា​ផ្ទាល់​មាត់ ដែល​ជា​វិញ្ញាសា​ចុងក្រោយ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ នៅ​ថ្ងៃ​ទី ១០ និង​១១​កក្កដា​ ២០១៧ មុនឈាន​ដល់​ការ​ប្រកាស​លទ្ធផល​ថា​តើ​ក្រុង​មួយ​ណា​នឹងក្លាយ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤។ ប៉ុន្តែនៅ​ថ្ងៃ​នេះ​ ​គណៈកម្មាធិការ​អូឡាំពិក​ក៏​នឹង​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​អនុម័ត​ដែរ​ថា​ក្រុង​ណា​ដែល​ចាញ់​នៅ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​ថ្ងៃទី ១៣​​កញ្ញា២០១៧ ក្រុង​នោះ​នឹង​ទទួល​បន្ទុក​រៀប​ចំ​កីឡាអូឡាំង​ពិក​នៅ​ឆ្នាំ​២០២៨។

ប្រតិភូ​​ប៉ារីស​ដឹកនាំ​ដោយ​ប្រធានាធិបតី​បារាំង ក្នុង​វិញ្ញាសា​ផ្ទាល់​មាត់​ចុងក្រោយ​នៅ​ប្រទេស​ស្វីស
ប្រតិភូ​​ប៉ារីស​ដឹកនាំ​ដោយ​ប្រធានាធិបតី​បារាំង ក្នុង​វិញ្ញាសា​ផ្ទាល់​មាត់​ចុងក្រោយ​នៅ​ប្រទេស​ស្វីស © Reuters
ផ្សាយពាណិជ្ជកម្ម

តើ​នឹង​លែង​មាន​ពាក្យ​ថា​ចាញ់ ​ឈ្នះ​ហើយឬ នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លើក​ទី​១៣០ នៅទីក្រុង​លីម៉ា ប្រទេស​ប៉េរ៉ូ​ ?! ចម្លើយ​នឹង​ត្រូវ​ដឹង​នៅ​ថ្ងៃ​នេះ តាម​រយៈ​ការ​បោះឆ្នោត​សម្រេច​របស់​​​គណៈកម្មាធិការ​អូឡាំពិកអន្តរ ថា ​នៅ​​ថ្ងៃទី ១៣​កញ្ញា​ ២០១៧ នឹង​ក្លាយ​ជា​​​សម្រេច​ប្រគល់​ភារកិច្ច​ជា​អ្នក​រៀប​ចំ​កីឡាអូឡាំពិក​ឆ្នាំ​២០២៤​ផង និង​២០២៨។

គោលការណ៍​ប្រកាស​លទ្ធផល​ពីរ​​ក្នុង​ពេល​តែ​មួយ ជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធាន​​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ហើយ​ត្រូវ​ធ្វើការ​អនុម័ត​ដោយ​ប្រតិភូ​នៅ​ថ្ងៃ​ទី ១១​កក្កដា​នេះ។ ការ​សម្រេច​បែប​នេះ គឺមក​ពីប៉ារីស និង​ឡូអង់ហ្សឺឡេស ជា​ក្រុង​បេក្ខភាព​ល្អ​ខ្លាំងដែល​មិន​គួរ​មើល​រំលង។ ​ម្យ៉ាង​ទៀត ដោយ​ហេតុ​តែ​ត្រូវ​ចំណាយ​ធំ​ពេក​ មាន​ក្រុង​តិច​ណាស់​ដែល​ចាប់​អារម្មណ៍​​ចង់ទទួល​រៀប​ចំ​កីឡា​អូឡាំពិក​នេះ។ កាលពី​ឆ្នាំ​២០០៥ គេ​រាប់​ឃើញ​មាន​ក្រុងដល់​ទៅ​៥​ចង់ធ្វើ​ម្ចាស់​កម្មវិធី​ឆ្នាំ​២០១២ ឯ​នៅ​ឆ្នាំនោះ​គឺ​មាន​តែ​បារាំង​និង​ឡូអង់ហ្សឺឡេស​តែ​ពីរ​គត់។

ជា​សន្សំ​បេក្ខភាព​ផង ការ​ប្រកាស​លទ្ធផល​ទ្វេ ធ្លាប់​មាន​ធ្វើ​ម្តង​ជា​លើក​ទី​មួយ កាលពី​ឆ្នាំ​១៩២១ ដែល​កាលណោះ​ប៉ារីស​ជាឈ្នះ​សម្រាប់​ទទួល​រៀប​ចំ​កីឡា​អូឡាំពិក​ JO​១៩២៤ និង​ក្រុង​អាំស្ទែរដាំ សម្រាប់​JO១៩២៨។

ជិត​មួយ​ទសវត្សរ៍​ក្រោយ​ ប៉ារីស​បាន​បង្ហាញ​បេក្ខភាព​ជា​ថ្មី ជាមួយ​នឹង​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​កីឡាករ កីឡាការិនី​ អត្តពលកម្ម​ជាតិ​អន្តរជាតិ​ជា​ច្រើន។ ជាង​នេះ​ទៅ​ទៀត លោក​ប្រធានាធិបតី​ អេម៉ាណុយអែល​ ម៉ាក្រុង ក៏​បាន​បង្ហាញ​វត្តមាន​ផ្ទាល់​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​អូឡាំពិក ដើម្បី​ផ្តល់​ទម្ងន់​នយោបាយ​ដល់​ប៉ារីស។

ប្រសិន​បើ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ពិត​ជា​អនុម័ត​យក​ការ​ប្រកាស​លទ្ធផល​ទ្វេ​មែន នោះ​ប៉ារីស​ពិត​ជា​មាន​សង្ឃឹម​ច្រើន​ខ្លាំង​ សម្រាប់​JO ២០២៤។ នៅ​ក្នុង​វិញ្ញាសា​ផ្ទាល់​មាត់​ចុងក្រោយ​ម្សិលមិញ ប៉ារីស​បាន​រំលឹក​ប្រាប់​គណៈកម្មាធិការ​ថា​មិន​សូវ​ចាប់​អារម្មណ៍​បេក្ខភាព​ឆ្នាំ​២០២៨​ ដូច​ឡូអង់ហ្សឺឡេសទេ។ គណៈកម្មាធិការ​អូឡាំពិក​វិញ ក៏​មាន​ពាក្យ​រំលឹក​លើក​ទឹក​ចិត្ត​ដែរ​ថា ក្រុងទទួល​រៀប​ចំ​JO២០២៨ នឹង​ទទួល​បាន​ប្រាក់​កញ្ចប់​ថវិកា​ច្រើន​ជាង​JO២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ