ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT
អឺរ៉ុប

បារាំង​តាំងខ្លួន​​ជា​អ្នក​សម្រួល​ការ​ណ៍ ក្នុងវិបត្តិនៅ​ឈូង​សមុទ្ទពែក្ស

media  
លោក Jean-Yves Le Drianរដ្ឋមន្ត្រីការបរទេស​បារាំង និង​សមភាគី​កាតា Mohammed bin Abdulrahman al-Thani នៅដូហា ថ្ងៃទី ១៥ កក្កដា ២០១៧ AFP

រដ្ឋមន្ត្រីការបរទេស​បារាំង កំពុង​ស្ថិ​តនៅក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​តាំង​ពី​ថ្ងៃ​សៅរ៍​ទី ១៥​កក្កដា​មក។ ក្រោយ​ពេល​បាន​ជួប​ជាមួយ​សមភាគី​កាតា នៅ​ទីក្រុង​ដូហា ប្រមុខ​ការ​ទូត​បារាំង​បាន​ប្រកាស​ចូល​ជួយ​ដោះស្រាយ​វិបត្តិ​ ដោយ​តាំង​ខ្លួន​ជា​អន្តរការី​ទន្ទឹម​នឹង​កូវ៉ែត ដើម្បី​ដោះស្រាយ​ជម្លោះ​ការទូត​រវាង​កាតា​និង​បណ្តា​ប្រទេស​អារ៉ាប​បួន​ទៀត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត។

​បារាំងមិន​ស្រួល​ចិត្ត​ទេ ! ​ បារាំង​ជា​មិត្ត​ជិតដិត​ស្និទ្ធ​ខ្លាំង​ជាមួយ​អេហ្ស៊ីប និង​អេមីរ៉ាតអារ៉ាបរួម ​បារាំង​​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ឱ្យ​កាតា ហើយបារាំង​ក៏​​ជា​សម្ព័ន្ធមិត្តរបស់​អារ៉ាប៊ីសាអូឌីត ​បារាំង​មិន​សូវ​ចេញ​មុខ​ចេញ​មាត់​ទេ តាំង​តែ​ពី​​វិបត្តិនៅ​ឈូង​សមុទ្ទ​ពែក្ស​បាន​ផ្ទុះ​ឡើង។ ប៉ុន្តែ បើ​វិបត្តិ​ឈូង​សមុទ្ទនេះ​ក្លាយ​ការ​ប្រឈម​ដោយ​អាវុធ​នោះបារាំង​ពិត​ជា​វីរវ​ធំ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខ​ចិត្ត​ស្នើ​ខ្លួន​ជា​ធ្វើ​ជា​អ្នក​សម្រួល​ការណ៍​ ជា​ជំនួយ​បន្ថែម​ពី​លើ​អន្តរការី​កូវ៉ែត​។

នា​ឱកាស​ទទួល​ជួប​លោក​ប្រមុខ​ការ​ទូត​បារាំងថ្ងៃ​សៅរ៍​នេះ កាតា​បាន​អបអរ​និង​គាំទ្រកិច្ច​ខិត​ប្រឹង​ប្រែង​ចង់​សម្របសម្រួល​របស់​​​បារាំង និង​ស្រុះ​ស្រួល​ទៅ​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង ប៉ុន្តែ​ដូហា​បាន​ឆ្លៀត​រំលឹក​រាល់​ដំណោះស្រាយ​ត្រូវ​ឈរ​លើ​មូលដ្ឋាននៃ​ការ​ចរចា​បែប​ស្ថាបនា និង​គោរព​បូរណភាព​ជាតិ​នៃ​រដ្ឋមួយ ព្រមទាំង​​ច្បាប់អន្តរជាតិ។

បើ​តាម​លោក ឡឺដ្រីយ៉ង់ ​ កាតា​ពិត​ជា​មានឆន្ទៈ​ចង់​ចរចា​ដោះស្រាយ​វិបត្តិ។​ ហើយទន្ទឹម​គ្នា​នេះ បារាំង​​សង្ឃឹមថា​នឹង​អាច​​ពង្រឹង​កិច្ច​សហប្រតិបត្តិ ​បារាំង​-កាតា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម និង​ជាពិសេស​ប្រឆាំង​នឹងហិរញ្ញវត្ថុ​ភេរវកម្ម។

អារ៉ាប៊ីសាអូឌីត ប៉ារ៉ែន អេមីរ៉ាតអារ៉ាបរួម និង​អេហ្ស៊ីប នៅ​តែ​បន្ត​ចោទ​ប្រកាន់​កាតា ថា​គាំទ្រ​យ៉ាង​សកម្ម​ពួក​អ៊ីស្លាម​ជ្រុលនិយម និង​ជា​អ្នក​នៅពី​ក្រោយ​ខ្នង​​ចាំ​ញាក់​បង្ក​អស្ថិរភាព​ក្នុង​តំបន់។ ជាង​នេះ​ទៅទៀត កាតា​ត្រូវ​ជាប់​ចោទ​ថា​ជិត​ស្និទ្ធ​ជ្រុល​នឹង​អ៊ីរ៉ង់​ ជា​ក្រុម​និកាយ​ឈីអ៊ីត ប្រទេស​អ៊ីស្លាម​ប្រជែង​ខ្លាំង​រាជានិយម​​អារ៉ាប៊ីសាអូឌីត ជាក្រុម​ស៊ុននីត។

ប្រទេស​ទាំង​បួននេះ​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម​ជាមួយ​កាតា​ដ៏​តូច​តាំង​ពី​ដើម​ខែ​មិថុនា​មក និង​គ្មាន​ដំណោះស្រាយ​សោះ។ ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ដើម​សប្តាហ៍​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទាំង​អស់​ បើ​ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​និង​កាតា​បាន​ចុះកិច្ចព្រមព្រៀង​ថ្មី​​ប្រយុទ្ធ​ប្រឆាំង​​ប្រកប​ដោយ​ប្រសិទ្ធភាព​ការ​ផ្តល់​ហរិញ្ញវត្ថុ​ដល់​ពួក​​ភេរវនិយម​ជីហាត​ក៏​ដោយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ