ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អឺរ៉ុប

បារាំងចាប់​បាន​ជន​សង្ស័យ​បើក​ឡាន​បុក​ទាហាន​នៅជាយ​ក្រុង​ប៉ារីស

media ប៉ូលិស​និង​ក្រុម​សង្គ្រោះ​ នៅ​លើ​ដង​ផ្លូវ​កន្លែង​ចាប់​ជន​​សង្ស័យបើក​ឡាន​បុក​ទាហាន © Reuters

បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន​អស់​ជា​ច្រើន​ម៉ោង ជន​មិន​ស្គាល់​មុខ​ដែល​បើក​ឡាន​បុក​ទាហាន​ នៅ​ជាយ​ក្រុងប៉ារីស ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ ដោយ​បាន​បាញ់​ឱ្យ​របួស​ផង។ គឺ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ប្រកាស​និង​ផ្តល់​ព័ត៌មាន​ស្តី​អំពីការ​ចាប់ខ្លួននេះ ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​សភា។

រដ្ឋាភិបាល​បាន​ផ្តល់​​គ្រប់​មធ្យោបាយ​ទាំង​អស់ ធ្វើ​យ៉ាងណា​ឱ្យ​ខាង​តែ​ចាប់​ជន​សង្ស័យ​បាន ! ដេញ​តាម​ប្រមាញ់​តាំង​ពីព្រឹក រហូត​​ដល់​ពេល​រសៀល​ ទើប​កងកម្លាំង​សន្តិសុខ​បារាំង​អាច​ចាប់​រថយន្ត​និង​អ្នក​បើក​ឡាន​បុក​ទាហាន​នៅជាយ​ក្រុង​ប៉ារីស​បាន។ ​លោក​នាយក​រដ្ឋមន្ត្រី​បានសម្តែង​ការ​កោត​សរសើរ​​កង​កម្លាំង​សន្តិសុខ​ទាំង​មូល ដែល​អាច​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តែ​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​លក្ខខណ្ឌ​នៃ​ការ​ដេញ​ចាប់​ខ្លួន​ និង​​​ដំណើរដើម​ទង​​នៃ​ហេតុការណ៍ ព្រម​ទាំង​សំណុំ​​រឿង​អង្កេត​។

ប៉ុន្តែ​បើ​តាម​ប្រភព​តុលាការ ប្រតិបត្តិការតាម​ចាប់​ខ្លួនជនសង្ស័យ​នេះ មាន​ទម្រង់​ធំ​​​សម្បើម ដេញ​ប្រមាញ់​ លើ​ផ្លូវ​ហាយវេ ! ជិះ​ឡានម៉ាក​​BMW​ ជន​សង្ស័យ​បើក​​​រត់​គេចក្នុង​ល្បឿន​ ទៅ​បុក​ឡាន​គេ​ផ្សេង​មិន​ដឹង​អស់​ប៉ុន្មាន​ទេ។ ឯ​ចំណែក​ប៉ូលិស​ក៏​បានបាញ់​ជា​ច្រើន​លើក​ច្រើន​សា ទៅ​លើ​រថយន្ត​ជន​សង្ស័យ ទម្រាំ​ធ្វើ​ជន​នោះ​រង​​របួស​​ និង​អាច​ចាប់​ខ្លួន​បាន នៅ​លើ​ដង​ផ្លូវ ខាង​ជើង​ក្រុង​ប៉ារីស ចម្ងាយ​ប្រមាណ​២៦០​គីឡូម៉ែត្រ​។ ប៉ូលិស​ម្នាក់​​បាន​រង​របួស​​ ក្នុង​ប្រតិបត្តិការ​នេះ ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើងផ្លាត​មក​ត្រូវ។

កើត​នៅ​ឆ្នាំ​១៩៨០ ជន​សង្ស័យ​​គ្មាន​ផ្ទុក​អាវុធ​ជាប់​នឹង​ខ្លួន និង​ក្នុង​រថយន្ត​​ទេ​។ តែការ​បើក​ឡាន​បុក​ទាហាន ជា​ទង្វើដោយ​ចេតនា​។ នេះ​បើ​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ​​ភ្នាក់ងារ​​ប្រយុទ្ធ​ប្រឆាំង​​ភេរវកម្ម​ក៏​បាន​ភ្លាម​ទទួល​បន្ទុក​បើក​អង្កេត​លើ​រូប​ជ​ន​សង្ស័យ​ពីបទ​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម​​មនុស្ស​ដោយ​មាន​ទំនាក់ទំនង​​នឹង​ពួក​​​ភេរវនិយម។

តាំង​ពី​រង​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស ២០១៥មក បារាំង​បាន​ដាក់​ពង្រាយ​កម្លាំង​ទាហាន​ប្រមាណ​៧ពាន់​នាក់​ នៅ​តាម​រដ្ឋធានី​និង​ទីក្រុង​ធំៗ ព្រមទាំង​តំបន់​ទេសចរណ៍ ដើម្បី​ពង្រឹង​សន្តិសុខ ប៉ុន្តែ​ក្រុម​នេះ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ និង​​ជា​លើក​ទី​៦ បើ​គិត​ដល់​ហេតុការណ៍​បើក​ឡាន​បុក​នៅ Levallois-Perret​ព្រឹក​មិញទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ