ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

នៅ​រុស្ស៊ី ​តុលាការ​បាន​កាត់ទោស ​ក្រុម​ប្រឆាំង​ ៤​នាក់​ ក្នុង​នោះ ​មាន​ម្នាក់​ ជា​អ្នកកាសែត​

media  
មន្រ្តី​​នគរបាល​ជាតិ​​រុស្ស៊ី​​មួយ​រូប​កំពុងនិយាយទូស័ព្ទដៃរបស់ខ្លួន​នៅ​ខាងក្រៅ​នៃអគារតុលាការ​ក្នុងទីក្រុង​ម៉ូស្គូ​​ REUTERS/Valentyn Ogirenk

នៅ​រុស្ស៊ី ​ក្រុម​ប្រឆាំង​ ៤​នាក់ ​ដែល​ក្នុង​នោះ​មាន​ម្នាក់​ ជា​អ្នកកាសែត​របស់​ ទីភ្នាក់ងារ​ ព័ត៌មាន​សេដ្ឋកិច្ច ត្រូវបានកាត់​ទោសឲ្យ ជាប់​ពន្ធនាគារជា​ច្រើនឆ្នាំ​ តាមបទ​ប្រព្រឹត្ត​ទង្វើ​ជ្រុលនិយម។​ គេ ​ទាំង​នោះ ​បាន​បង្កើត​ឡើង ​ជា ក្រុម​សម្រាប់​ចាត់ចែង​ធ្វើ​ប្រជាមតិ​ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ពូទីន។​

ជនប្រឆាំង៤នាក់នោះ បានបង្កើតឡើងជាក្រុមផ្តួចផ្តើមគំនិត ស​ម្រា​ប់ចាត់ចែង​ធ្វើ​ប្រជាមតិ​ ដើម្បី​ អំណាច​ដែល​ចេះស្គា​ល់​នា​ទី​ទទួល​ខុសត្រូវ។ ប៉ុន្តែអាជ្ញាធររុស្ស៊ី​ ចាត់ទុកក្រុម​នេះ​ជា ចលនា​ជ្រុលនិយម ដែលបន្តសកម្មភាព ពី ក្រុមមួយផ្សេងក្រោមឈ្មោះថា “ កងទ័ព​នៃ​ឆន្ទៈ​ប្រជាជន “ ដែលត្រូវបានអំណាច នៅរុស្ស៊ីប្រកាសថា មានទំនោរជ្រុលនិយម ហើយ​រំលាយ​ចោល​ទៅ។ ពេលដែលពួកគេត្រូវបានចាប់ខ្លួន គេហទំព័ររបស់ក្រុមនេះ​ បានស្នើឲ្យកែប្រែ​រដ្ឋធម្មនុញ្ញ​ប្រទេស​ តាមផ្លូវធ្វើប្រជាមតិដើម្បីបង្កើត តុលាការ ប្រជាជន គ្រាន់នឹងវិនិច្ឆ័យទោស “ ប្រធានាធិបតី​ , បណ្តា​សមាជិកព្រឹទ្ធសភា និង ពួកអ្នកតំណាងរាស្ត្រ”។

មេក្រុមនេះ លោក Youri Moukhine ត្រូវ​បានកាត់ទោស​ឲ្យជាប់ពន្ធនាគារ ​៤​ ឆ្នាំ​ ប៉ុន្តែ​ក្នុង​លក្ខណៈ ព្យូរទោស។ រូបគាត់មិនបានវត្តមានទេ ក្នុងអង្គជំនុំជម្រះ នៅពេល​ដែល​តុលាការ​បានប្រកាសសាលក្រម។ ពីរនាក់ទៀត គឺលោក Valeri Parfionov និងលោក Serguei Barabach ​ត្រូវ​បាន​ចៅក្រមកាត់ទោស ឲ្យជាប់គុក ម្នាក់ៗ ៤ឆ្នាំ។ ​ជាការកត់សម្គាល់​ លោក​ Serguei Barabach ដែល​ជា​រវសនីយទោ ​ត្រូវ​បាន​ តុលាការ​ប្រកាស​ ដកស័ក្តិ​នោះ​ ចេញ​ពី​រូបគាត់។

ចំណែកជនទី៤​ ជាអ្នកកាសែត​ ឈ្មោះ Alexandre Sokolov ត្រូវ​បានកាត់ទោស​ ឲ្យ​ជាប់​គុក​ ៣​ឆ្នាំ​កន្លះ។ ក្នុងឋានៈ​ជាអ្នកឆ្លើយឆ្លង​ របស់​ទីភ្នាក់ងារព័ត៌មាន​សេដ្ឋកិច្ច​រុស្ស៊ី RBK លោក Sokolov ទទួលការ​គាំទ្រ​ ពីអង្គការ​ “ ពួកអ្នកកាសែតគ្មានព្រំដែន “ RSF ។ គាត់​មាន​ឯកទេសកម្ម​ ខាង​ធ្វើ​អង្កេត​ពាក់​ព័ន្ធ​នឹង ​អំពើ​ពុករលួយ ។ គាត់​បាន​សរសេរ​និក្ខេបបទ​ លាត​ត្រដាង​អំពើ​ពុករលួយ​ក្នុង​សាជីវកម្ម​រដ្ឋ ជាពិសេស ​ក្នុង​ដំណើរ​សាងសង់ព្រលាន​អវកាស​ Vostochni​ នៅតំបន់​ស៊ីបេរី​ខាង​កើត។ តាមយោបល់ RSF មូលហេតុ ពិតតែមួយគត់​ នៃ​ការ​ចាប់​ខ្លួន​អ្នកកាសែត​នោះ ​គឺ​មក​ពី “ សកម្មភាព​គាត់​ខាង​ឆ្កឹះឆ្កៀល​កកូរកកាយ​ អំពើ ពុករលួយនៅរុស្ស៊ី”៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ