អានតួអត្ថបទ

វិវាទការទូតរុស្ស៊ី-អាមេរិក បានលង់ជ្រៅ មួយជំហានទៀត

ថ្ងៃសៅរ៍ ទី២ កញ្ញា មនុស្សទី២ នៃ​ស្ថានទូត​ស.រ.អា. នៅ​ក្រុង​ម៉ូស្គូ ត្រូវ​បានកោះ​អញ្ជើញ ទៅកាន់​ក្រសួង​ការបរទេស​រុស្ស៊ី ជាទី​ដែល​គាត់​បាន​ទទួល​ពី​ភាគី​រុស្ស៊ី គឺ កំណត់​ទូត​តវ៉ា​ជា​ផ្លូវការ ទល់នឹង​គម្រោង​អាជ្ញាធរ​អាមេរិកាំង​ធ្វើ​ប្រតិបត្តិការ​ឆែកឆេរ ក្នុង​ស្ថាន​តំណាង​ពាណិជ្ជកម្ម​របស់​សហព័ន្ធ​រុស្ស៊ី នៅ​ក្រុង​វ៉ាស៊ីនតោន-​ស្ថាន​តំណាង​ដែល​ត្រូវ​បាន​សេតវិមាន ផ្អាក​មិន​ឲ្យ​ដំណើរការ។ ទោះយ៉ាងណាក្តី ក៏​ការឆែកឆេរ​នេះ នៅតែ​ប្រព្រឹត្តទៅ​ដដែល។

រុស្ស៊ី​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​រង​ប្រចាំ​ក្រុង​ម៉ូស្គូ​ ដើម្បី​ប្រឆាំង​នឹង​គម្រោង​ឆែកឆេរ​ទូត​រុស្ស៊ី​នៅ​អាមេរិក
រុស្ស៊ី​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​រង​ប្រចាំ​ក្រុង​ម៉ូស្គូ​ ដើម្បី​ប្រឆាំង​នឹង​គម្រោង​ឆែកឆេរ​ទូត​រុស្ស៊ី​នៅ​អាមេរិក Reuters/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូនដំណឹង របស់​ក្រសួង​ការបរទេស​រុស្ស៊ី លើក​ឡើង​ថា កំណត់ទូត​តវ៉ា ត្រូវបាន ប្រគល់​ជូន​ឯគអគ្គរដ្ឋ​ទូតរង នៃ​ស.រ.អា. ប្រចាំ​នៅ​រុស្ស៊ី លោក Anthony Godfrey។ កំណត់ទូត​តវ៉ា​នោះ​គូស​បញ្ជាក់​ថា ក្រុង​ម៉ូស្គូ​ចាត់ទុក គម្រោង​ធ្វើការ​ឆែកឆេរ​ក្នុង​អគារការទូត​រុស្ស៊ី​ថា ជា “អធិការកិច្ច​ខុសច្បាប់” ដរាប​ណា គ្មាន​ការវត្តមាន​មុខ​នៃ​តំណាង​ផ្លូវការ​របស់​រដ្ឋ​រុស្ស៊ី ពីព្រោះ​អគារ​នេះជា​កម្មសិទ្ធិ​រដ្ឋ​រុស្ស៊ី ហើយ​បំពាក់​ដោយ​​អភ័យ​ឯកសិទ្ធិ​ការទូត មិនតែប៉ុណ្ណោះ​តាំងពី​ថ្ងៃ​សោរ៍​ទៅហើយ តំណាង​ប្រទេស​រុស្ស៊ី លែង​មាន​លទ្ធភាព​ចូល ទៅក្នុង​អគារនេះ។

ក្រសួងការទូតរុស្ស៊ី ទាមទារ​ពី​អាជ្ញាធរ​អាមេរិកាំង ឲ្យ​ឈប់​រំលោភ​បំពាន​យ៉ាង​កម្រោលលើច្បាប់​អន្តរជាតិ និង ឲ្យ​បោះបង់​ទៅ ការទន្ទ្រាន​លើ​អភ័យ​ឯកសិទ្ធិ​នៃ​ស្ថាប័ន​ការទូត​រុស្ស៊ី។ ការឆែកឆេរ​បែប​នេះ និង ការគម្រាម​ទម្លាយ​ទ្វារ​ចូល​ក្នុង​អគារ​នេះ គឺ ជា “អំពើ​ឈ្លានពាន​​មិន​ធ្លាប់​មាន” ដែល​អាច​ប្រើដោយពួកភ្នាក់ងារ សម្ងា​ត់អាមេរិកាំង ដើម្បី​ចាត់ចែង​អំពើ​បង្កហេតុ​ប្រឆាំង​រុស្ស៊ី តាមរយៈ​វត្ថុ​នានា​ដែល​ថា ជា​តឹកតាង​បង្ខូច ឈ្មោះ​រុស្ស៊ី ដែល​ពួកគេ នឹង​នាំ​យក​ទៅ​លាក់​ទុក​ទីនោះ ដោយខ្លួន​គេ​ផ្ទាល់។

ទោះមានការតវ៉ាពីខាងម៉ូស្គូក្តី ក៏​ក្នុង​ស្ថាន​តំណាង​ពាណិជ្ជកម្ម​រុស្ស៊ី​នៅ​ក្រុង​វ៉ាស៊ីនតោន​ អាជ្ញាធរ​អាមេរិកាំង នៅតែ​ធ្វើ​ប្រតិបត្តិការ​​ឆែកឆេរ។ មិនតែប៉ុណ្ណោះ ស្ថាន​តំណាង​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​នោះ តាម​ដែល ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រុស្ស៊ី ITAR-TASS ផ្សាយ បាន​ឆ្លង​ទៅនៅ​ក្រោម​ការត្រួតត្រា​នៃ​​រដ្ឋាភិបាល​​អាមេរិកាំង តែម្តង។ នៅពីមុខ​អគារ​នោះ មាន​ពង្រាយ​កង​ឆ្មាំ​សរអា។ ព្រមជាមួយនេះ ភាគី​អាមេរិកាំង បាន​ប្រកាស​​ដកពី​ស្ថាន​តំណាងនោះ គឺ អភ័យឯក​សិទ្ធិការទូត -ដំណឹង​នេះ បញ្ជាក់​ដោយ នាយក​​ស្ថានតំណាង​នោះ លោក Alexandre Stadnik។ តាមសំដីគាត់ ការឆែកឆេរ អគារ​នោះ គឺជា ”ការប្លន់​យក​ដោយ​ពួកចោរ” និង ជា “ការជាន់​ឈ្លី​ច្បាប់​អន្តរជាតិ”។

គួរនិយាយថា អាជ្ញាធរអាមេរិកាំង ដោយឆ្លើយ​នឹង​ការទទូច​នៃ​ភាគី​រុស្ស៊ី បាន​អនុញ្ញាត ឲ្យ​សហការី​ខ្លះ នៃ​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​វ៉ាស៊ីនតោន វត្តមាន​ពេល​ឆែកឆេរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ