អានតួអត្ថបទ

​អ្នក​ស្រាវជ្រាវ​អាមេរិក​បី​នាក់​ រក​ឃើញ​នាឡិកាជីវសាស្ត្រ ជាម្ចាស់​ណូបែល​វេជ្ជសាស្ត្រ២០១៧

គណៈកម្មការណូបែល​ បាន​ប្រកាសប្រគល់​​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​​វេជ្ជសាស្ត្រ​​ឆ្នាំ​២០១៧ ​ឱ្យ​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិក​បី​រូប គឺ​លោក Jeffrey C. Hall លោក Michael Rosbash និងលោក​ Michael W. Young ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​រក​ឃើញ​យន្តការ​នៃ​ វដ្ត​​ជីវសាស្ត្រ ឬ​នាឡិកាជីវសាស្ត្រ របស់​សត្វ​មានជីវិត។ វដ្ត​ជីវសាស្ត្រ​ ដែល​មាន​រយៈ​ពេល​២៤​ម៉ោង និង​ដែល​អាច​សម្រប​ទៅ​កាល ថ្ងៃ​ ឬ​យប់។

លោកJeffrey C. Hall លោក Michael Rosbash និងលោក Michael W. Young ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​២០១៧
លោកJeffrey C. Hall លោក Michael Rosbash និងលោក Michael W. Young ជ័យលាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​២០១៧ TT News Agency/Jonas Ekstromer
ផ្សាយពាណិជ្ជកម្ម

ជ័យ​លាភី​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អ្នក​ស្រាវជ្រាវ​​អាមេរិក​បី​នាក់ ដែល​បាន​រក​ឃើញ យន្តការមូលេគុល ដែល​ចាត់ចែង​វដ្ត​ជីវសាស្ត្រ ឬ ចង្វាក់ circadien។ វដ្ត​នេះ ​មាន​រយៈ​ពេល​ ២៤​ម៉ោង ចាំ​ដាស់​​ប្រាប់​​​គ្រប់ទម្រង់​នៃ​ជីវិត (មនុស្ស​​សត្វ​រុក្ខជាតិ​មាន​ជីវិត)​ ទាំង​អស់ឱ្យ​​សម្រប​ខ្លួន​ទៅ​តាម​កាល ជា​ថ្ងៃ ឬ​ជា​យប់។ គឺ​វដ្ត​ជីវសាស្ត្រ​នេះ​ជា​អ្នក​គ្រប់គ្រង​សេចក្តី​ត្រូវ​ការ​ផ្នែក​ដំណេក ផ្នែក​ចំណីអាហារ ការ​ឃ្លាន ការ​ដំឡើង​ឬ​បញ្ចុះ​សម្ពាធ​ឈាម និង​សីតុណ្ហភាព​។

​អ្នក​ទាំង​បី បាន​បំភ្លឺ​ឱ្យ​ពិភពលោក​បាន​យល់​និង​ឃើញ​អំពី​ដំណើរការ​របស់​រដ្ត​ជីវសាស្ត្រ ដែល​ជា​​នាឡិកាធម្មជាតិ។ របក​គំឃើញ​របស់ពួក​គាត់​បាន​ពន្យល់​ដែរ​ថា​តើ​​ មនុស្ស សត្វ​ រុក្ខជាតិ ដែល​សុទ្ធ​តែ​មាន​វដ្ត​របស់​​​ខ្លួន សម្រប​តាម​ចង្វាក់​ជីវសាស្ត្រយ៉ាងណា ដើម្បី​ឱ្យ​ស៊ី​ចង្វាក់​​ច្របាច់​បញ្ចូល​បាន​ជា​មួយ​នឹង​ការ​វិវឌ្ឍន៍នៃ​ផែនដី។ វដ្ត​នោះ​លាត​សន្ធឹង​លើ​ពេលវេលា ដូច​ដែល​​ផែន​ដីមាន​វដ្ត ត្រូវ​ការ​ពេលស្មើ​នឹង​មួយ​ឆ្នាំ​ សម្រាប់​​វិល​មួយ​ជុំ​វិញ​ព្រះ​អាទិត្យ​​។

លទ្ធផល​ដ៏​អស្ចារ្យ​ខ្លាំង​របស់​អ្នក​ស្រាវជ្រាវ​យើង​ គឺ​ជា​ការ​វិភាគ​បំបែក រក​ឃើញ​ហ្សែន​ដែល​ត្រួត​ត្រា​ចង្វាក់​ជីវសាស្ត្រ នៅ​ឆ្នាំ​១៩៨៤។ បើ​តាម​ម្ចាស់​ជ័យលាភី​ ហ្សែន​នេះ​ជា​ប្រូតេអ៊ីន​ដែល​កើន​ឡើង​ខ្លាំង​ព័ទ្ធ​ជុំ​វិញ​កោសិកា​​នៅពេល​យប់ បន្ទាប់​មករសាយ​ទៅ​វិញ​នៅ​ពេល​ថ្ងៃ។ វដ្ត​ ​នេះ​មា​ន​គោលការណ៍​តែ​មួយ​ មិន​ថា​នៅនៅ​ក្នុង​ទម្រង់​ជីវិត​បែប​​សរីរាង្គ​ពហុកោសិកា​​ ដូច​យ៉ាង​សរីរាង្គ​មនុស្ស​ទេ។

​របក​គំឃើញ​អំពី​វដ្តជីវសាស្ត្រ​នេះ បាន​ផ្តល់​ពន្លឺ​ និង​មាន​តួនាទីគ្រឹះ​ដ៏​​សំខាន់​ណាស់​ សម្រាប់​ជីវិត​មនុស្ស​និង​សុខភាព ព្រោះ​តាម​រយៈ​ការ​យល់​អំពី​យន្តការ​នេះ​ គេ​អាច​បាន​ដឹង​ជា​អាទិ៍​ អំពី​ផលវិបាក​នៃ​ការទទួល​ទាន​​ដំណេក​មិន​គ្រប់គ្រាន់ ផលវិបាក​នៃ​បង្ក​ឡើង​ដោយ​ធ្វើការ​ពេល​យប់​ អំពី​ឥទ្ធិពល​នៃ​ពន្លឺ​ពេល​ថ្ងៃ​ចំពោះ​ការ​ធ្វើ​សមកាលកម្ម​ អំពី​ភាព​សំខាន់​នៃ​ការ​គោរព​វដ្ត​ជា​​ធម្មជាតិ ព្រោះ​បើ​ ​វដ្ត​ជីវសាស្ត្រ​ប្រែប្រួល​នោះ​ប្រព័ន្ធ​មេតាបូលិក​នឹង​រកខូត​ខាត​​យ៉ាង​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ