ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

ការពារជាតិ ៖ តើ​បារាំង​មាន​អាទិភាព​ជា​យុទ្ធសាស្ត្រ​យោធា​យ៉ាង​ណា​ខ្លះ ?

ការពារជាតិ ៖ តើ​បារាំង​មាន​អាទិភាព​ជា​យុទ្ធសាស្ត្រ​យោធា​យ៉ាង​ណា​ខ្លះ ?
 
ប្រធានាធិបតី​បារាំង​ លោក​ ម៉ាក្រុង ចុះ​សួរ​សុខ​ទុក្ខ​ទាហាន​នៅ​មូលដ្ឋាន​ Istres ថ្ងៃទី ២០ កក្កដា ២០១៧ REUTERS/Arnold Jerocki/Pool

បារាំង​កំពុង​សើរើ​អាទិភាព​យុទ្ធសាស្ត្រការពារ​ជាតិ​​របស់​ខ្លួនឡើង​វិញ ! ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​​នៃ​​ការ​គំរាម​កំហែង​ភេរវកម្ម​ផង​ និង​ជំហរ​មិន​ជាក់លាក់​របស់​សហរដ្ឋអាមេរិក​ផង។ តាក់តែង​ឡើងដោយ​​ឥស្សរជន​ចំនួន​១៦​រូប គម្រោង​ច្បាប់​កម្មវិធី​យោធា កម្រាស់​៥០​ទំព័រ ស្តី​អំពីផល​ប្រយោជន៍និង​អាទិភាព​ការពារជាតិ ​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​នៅ​ថ្ងៃ​ពុធ​ទី​១១​តុលា​នេះ មុន​នឹង​ដាក់​​ជូន​ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង នៅ​ថ្ងៃសុក្រ។

យោល​ទៅលើស្ថានភាព​​​ភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន និង​ភាព​មិន​ប្រាកដប្រជា​របស់​ពិភពលោក បារាំងចាំបាច់​​ត្រូវ​តែ​សើរើ​មើល ផលប្រយោជន៍​និង​អាទិភាព​យុទ្ធសាស្ត្រ ​របស់​ខ្លួន​ឡើង​វិញ។ ការ​សើរើ​​តាក់តែង​អាទិភាព​ថ្មីនេះ​​ តាមការពិត​​ គឺ​ជាគ្រាន់​តែ​ជា​​ការ​ធ្វើ​​បច្ចុប្បន្នភាព សៀវភៅ​ស ក្នុង​​វិស័យការពារ និង​រក្សា​សន្តិសុខ​ជាតិ ដែល​បារាំង​ក្រោមការ​ដឹកនាំ​របស់​លោក ហ្វ្រង់ស័រ ហូឡង់ ធ្លាប់​អនុម័ត​កាលពី​ឆ្នាំ​២០១៣ ពោល​គឺ​មុន​ហេតុការណ៍​ភេរវកម្ម​ជីហាត​ ដែល​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ទឹក​ដី​បារាំង និង​បណ្តា​ប្រទេស​ក្នុង​អឺរ៉ុប​ ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ តែ​ប៉ុណ្ណោះ។

នា​រយៈ​ពេល​ពី​រ​ឆ្នាំ​ចុងក្រោយ​នេះ ​ការ​គំរាម​កំហែងមាន​ច្រើន​ប្រភេទ​និង​ទម្រង់ ! ជា​ភេរវកម្មដែល​​មាន​សន្ធឹក​កាន់​ខ្លាំងនិង​​ខ្ពស់ ​! ​គំរាមកំហែងមក​ពី​ខាង​​​​រុស្ស៊ី​ ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ក៏​បាន​កើន​ឡើង​ច្រើន ហើយ​បន្ថែម​ពី​លើ​នេះ​ទៀត ភាព​មិន​ជាក់លាក់​កាន់​តែ​ស្តែង​ឡើងៗ ដោយ​សារ​តែ​សម្ព័ន្ធមិត្ត​ និង​ដៃគូ​សំខាន់ៗខ្លះ​ចង់​បំបែប​ខ្លួន​ចេញ ដូច​ករណី​ អង់គ្លេស និង​អាមេរិក​ក្រោម​រដ្ឋបាល​លោក​ត្រាំ។

លោក ត្រាំ បាន​សាបព្រួស​ភាព​សង្ស័យ​ច្រើន ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​អាមេរិក​មក​លើ​អឺរ៉ុប បន្ទាប់​មក​ទៀត​លោក​ត្រាំ​បាន​គំរាមរុះ​រើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​​អាច​នាំ​ហានិភ័យ​ឱ្យ​មាន​ការ​រីកសាយភាយ​នុយក្លេអ៊ែរ និង គំរាម​ចង់​កម្ទេច​កូរ៉េខាង​ជើង​ទៀត ...

កាត់​បន្ថយ​ប្រតិបត្តិការ​នៅ​បរទេស

​យុទ្ធសាស្ត្រ​​ការពារជាតិ ការពារ​អឺរ៉ុប​ ក៏​​ជា​អាទិភាពមួយដែល​​​លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​ឱ្យ​ដឹក​តាំង​ពី​ដំបូង។ បាតុភូត​ភេរវកម្ម​ជា​ការ​គំរាម​ជាក់ស្តែង​ជាងគេ ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​ទោល​ដែល​លោក​ម៉ាក្រុង​ ចង់​សើរើ​យុទ្ធសាស្ត្រ​ឡើងវិញទេ។ បារាំង​ចង់​តាំង​ខ្លួន​ជា​មហាអំណាច​យោធា​ឡើង​វិញ។

នៅក្នុង​គម្រោងអាទិភាព​យុទ្ធសាស្ត្រ​ថ្មី បារាំង​ក៏​គិត​គូរ​ឡើង​វិញ អំពី​ប្រតិបត្តិការ​​បរទេស។ ឧទាហរណ៍​ ប្រតិបត្តិការ​របស់​យោធា​បារាំង​នៅ​ម៉ាលី ក្នុង​តំបន់ Sahel ដែលប្រើ​​កម្លាំង​ទាហាន​ប្រមាណ​៤៥០០​នាក់ ជា​​ចំណាយ​ដ៏​ធំ អស់​​ប្រាក់​​១​លាន​អឺរ៉ូ ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បារាំង​មិន​ដក​ខ្លួន​ចេញ​​ភ្លាម​ទេ ព្រោះ​ស្ថានភាព​នៅ​ដុនដាប​ខ្លាំង។ ​ប្រទេស​ក្នុងតំបន់​ត្រូវ​ទទួល​បន្ទុកលើ​ប្រតិបត្តិការ​នេះ ដោយ​បារាំង​ជា​អ្នក​ស្វែង​រក​ជំនួយសម្ភារៈ ​អាវុធ​យុទ្ធភណ្ឌ និង​ ​កម្លាំង​ទ័ព​ ពី​សំណាក់​កងកម្លាំងសម្ព័ន្ធ​៥​ប្រទេស​ នៅ​Sahel។

តែ​បារាំង​អាច​កាត់​បន្ថយ​វត្តមាន​ទាហាន​នៅ​បរទេស​ (តំបន់​ដើម​បូព៌ា) បាន ព្រោះ​​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមកំពុង​បរាជ័យហើយ នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

បង្កើន​អំណាច​យោធា

កម្មវិធី​យោធាជា​អាទិភាព​យុទ្ធសាស្ត្រ​នេះ​​ នឹង​អនុម័ត​ឱ្យ​ក្លាយ​ទៅ​ច្បាប់​ នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៨ ដោយ​បានកំណត់​ថវិកា ជា​​មធ្យោបាយ​​ឱ្យ​​​យោធា​បារាំង ទៅ​តាម​បេសកកម្ម ក្នុង​រយៈ​ពេល​ពី​ឆ្នាំ​ ២០១៩ ដល់​ ២០២៥។ តាម​រយៈ​ច្បាប់​នេះ លោកប្រធានាធិបតី​អាច​សម្រេច​កិច្ចសន្យា​របស់​លោក ក្នុងការ​បង្កើន​ថវិកា​យោធា ចំនួន ១៧០០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ ក្នុង​អាណត្តិ​លោក ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បារាំង​​បង្កើន​ចំណាយ​ក្នុង​វិស័យ​នេះដល់ ២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក នៅ​ឆ្នាំ​២០២៥ ពោល​គឺ​កញ្ចប់​ថវិកា​យោធា​បារាំង​នឹង​ឡើង​ដល់​៥០ពាន់​លាន ទល់​នឹង​៣២ពាន់​លាន​នា​ពេល​បច្ចុប្បន្ន​នេះ។

ប៉ុន្តែ​កម្មវត្ថុ​ដ៏​ប្រកប​ដោយ​មហិច្ឆតា​នេះ​ ពិត​ជា​ស្មុគស្មាញ​ពិបាក​សម្រេច​ណាស់ ព្រោះ​តែ​ភាព​មិន​ច្បាស់​នៅ​តែ​បន្ត​គ្រប​ដណ្តប់​ក្នុង​យុទ្ធសាស្ត្រ​ថ្មី​នេះ​ដដែល ជាក់​ស្តែង​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ​ក្រៅ​ប្រទេស។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទាហាន​បារាំង​មាន​បេសកកម្ម​ច្រើន តែកញ្ចប់​​ថវិកា​មិន​កើនទេ។ សង្ឃឹម​ថា​ក្នុង​កញ្ចប់​អាទិភាព​ថ្មី​នេះ បារាំង​នឹង​ ​បន្ថយ​​បេសកកម្ម និង​បង្រួម​តំបន់បេសកកម្ម​ ត្រឹម​ភាគ​ខាង​ត្បូង​តំបន់​មេឌីទែរ៉ាណេ និង​អាហ្វ្រិក ដើម្បី​អាច​បញ្ចេញ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធិភាព សក្តិសម​ជា​មហា​អំណាច៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    បារាំងនឹង​បំពាក់​គ្រាប់​មីស៊ីល ​ទៅ​លើ​យាន​ដ្រូន​ស៊ើបការណ៍​របស់​ខ្លួន

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ព្រឹទ្ធសភា​បារាំង ស្នើ​​ឱ្យ​ប៉ារីស​បំពាក់​អាវុធ​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន

    ស្វែងយល់បន្ថែម

  • ម៉ាឡេស៊ី-បារាំង

    ម៉ាឡាស៊ី កំពុង​ពិចារណា រឿង​ទិញ​យន្តហោះ​ចម្បាំង​បារាំង ​Rafale

    ស្វែងយល់បន្ថែម

  • បារាំង-កងទ័ព

    ប្រធានាធិបតី​បារាំង ការពារ​អន្តរាគមន៍​យោធា​បារាំង​នៅ​បរទេស ហើយ​សន្យា​បន្ថែម​កញ្ចប់​ថវិកា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ