អានតួអត្ថបទ

ការបោះឆ្នោត​ប្រធានាធិបតី​ដ៏កម្រ ក្នុងលំហ​អាស៊ីកណ្តាល នៃអតីត​សហភាពសូវៀត

កៀហ្ស៊ីស៊ីស្ថាន ជារដ្ឋឯករាជ្យ ដែលខុសពី ៤ ប្រទេសទៀត នៃតំបន់​អាស៊ី​កណ្តាល ជាទី ដែល​ប្រធានាធិបតី តែង​នៅ​កាន់​អំណាច​ពេញ​មួយ​ជីវិត ក្នុង​ថ្ងៃ​អាទិត្យ ១៥​តុលា នឹង​ធ្វើការ​បោះឆ្នោត​ត្រង់ ផ្ទាល់​រើស​ប្រធានាធិបតីថ្មី ដើម្បី​ប្រតិបត្តិ ការផ្ទេរ​អំណាច​យ៉ាង​ស្រទន់ ក្នុង​បរិយាកាស​ដែល​នាំឲ្យគេ ចង់ ឃើញ មិនធ្លាប់មាន។

ការបោះឆ្នោត​ប្រធានាធិបតី​ដ៏កម្រ ក្នុងលំហ​អាស៊ីកណ្តាល នៃអតីត​សហភាពសូវៀត
ការបោះឆ្នោត​ប្រធានាធិបតី​ដ៏កម្រ ក្នុងលំហ​អាស៊ីកណ្តាល នៃអតីត​សហភាពសូវៀត © Reuters
ផ្សាយពាណិជ្ជកម្ម

កៀហ្ស៊ីស៊ីស្ថាន ល្បីជាប្រទេស​ប្រជាធិបតេយ្យ​ជាងគេ ក្នុងចំណោម ៥ អតីត​សាធារណរដ្ឋ​សូវៀត តំបន់​អាស៊ីកណ្តាល ទោះបី ក្នុង២៥ឆ្នាំ​នៃ​ឯករាជ្យខ្លួន ធ្លាប់​បាន​ឆ្លងកាត់​បដិវត្តន៍​ពីរលើក គឺ​ក្នុងឆ្នាំ២០០៥ និង ២០១០ ព្រមទាំង រលក​កុប្បកម្ម​ជាច្រើន​លើក ហែហម​ទៅ​ដោយ​អំពើ​ហិង្សា​យ៉ាង​ខ្លាំងក្លា តម្រង់​ប្រឆាំង ជាពិសេស នឹងជនជាតិ​ភាគតិច​អ៊ូសបេក ក្តី។

ជាតុល្យាការនៃការបោះឆ្នោត​ប្រធានាធិបតី ថ្ងៃ​អាទិត្យ​ស្អែក រដ្ឋ​នេះ​សង្ឃឹម​ក្លាយ​ជា​សាក្សី​នៃ​ការផ្ទេរ​អំណាច ដោយ​សន្តិវិធី ពីដៃ​ប្រធានាធិបតី​ផុតអាណត្តិ ទៅក្នុងដៃ​ប្រធានាធិបតី​ឈ្នះឆ្នោត។

ដោយហេតុថា មានបេក្ខជន​ចូល​ប្រឡូក​ដល់ទៅ​១១ នាក់ បានជា គ្មាន​នរណា​ម្នាក់ ប្រាកដ​ថា​នឹង​ឈ្នះឆ្នោត តាំងពីជុំទី១ ឡើយ។ ម៉្លោះហើយ បានជាការ​ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​ជុំ​ទី២ គឺនាំឲ្យ​អ្នកស្រុក​ម្ចាស់ឆ្នោត ជាច្រើន​ព្រួយបារម្ភ ចំពោះ​ការមិនទទួល​ស្គាល់​លទ្ធផល​ជុំទី១​នោះ លុះទាល់​តែ​អាច​បោកបក់​ជា​រលក​ហិង្សា។

គួរនិយាយថា កៀហ្ស៊ីស៊ីស្ថាន ជាប្រទេស​តែមួយគត់​លើ​ផែនដី ដែល​ធ្លាប់​មាន​មូលដ្ឋាន​យោធា​អាមេរិកាំង​ផង មូលដ្ឋាន​យោធា​រុស្ស៊ី​ផង។ ក្នុងឆ្នាំ ២០០១ ក្រោយពី​ចាប់ផ្តើម​អន្តរាគមន៍​យោធា​នៅ​អាហ្វហ្កានីស្ថាន សរអា បាន​បង្កើត​មូលដ្ឋាន​យោធា​ខ្លួន នៅ កៀហ្ស៊ីស៊ីស្ថាន និងមួយទៀត​នៅ អ៊ូសបេកគីស្ថាន​ជិតខាង ដែលត្រូវ មតិខ្លះ​ចាត់ទុក​ជា​ការបញ្ឈឺចិត្ត​រុស្ស៊ី ដ្បិតតំបន់​នេះ តែង​ស្ថិត​នៅក្រោម​ឥទ្ធិពល​ម៉ូស្គូទេតើ។ ប្រធានាធិបតី កៀហ្ស៊ីស៊ីស្ថាន​បច្ចុប្បន្ន លោក Almazbek Atambayev ក្នុងឆ្នាំ ២០១៤ បានបញ្ជា​ឲ្យបិទ គឺ មូលដ្ឋាន យោធា​អាមេរិកាំង ដូច្នេះ នៅ​កៀហ្ស៊ីស៊ីស្ថាន បន្ត​មាន​អត្ថិភាព​ខ្លួន​ដដែល គឺមូលដ្ឋាន​កងអាកាស​រុស្ស៊ី សល់ តាំងពី ជំនាន់សូវៀតមក។

កៀហ្ស៊ីស៊ីស្ថាន តែងមានចំណង​ស្អិត​រមួត​ជាមួយ​រុស្ស៊ី​លុះទាល់​តែ​ពី​ក្នុង​ចំណោម បណ្តាជន ៦លាននាក់ នៃ​ប្រទេស​នេះ បើតាម​ស្ថិតិ​ផ្លូវការ​នៃ​រដ្ឋាភិបាល​រុស្ស៊ី គឺមាន​ដល់​ជាង ៦សែន​នាក់ ហើយ​តាមតួលេខ​ក្រៅផ្លូវការ គឺ​មាន​ដល់ ១លាននាក់​ដែល​ធ្វើការ​នៅ​រុស្ស៊ី ហើយប្រាក់​ដែល​ពលករ​ទាំងនោះ ផ្ញើទៅ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ខ្លួន នៅស្រុក បូក​ទាំង​ពលករ​កៀហ្ស៊ីស​ចំណាកស្រុក ដែល​ធ្វើការ​នៅ​កាហ្សាក់ស្ថាន តួកគី នៅតំបន់ ដើមបូព៌ា ផង តាមតួលេខ ធនាគារ​ពិភពលោក គឺ ក្នុងទំហំពី ១ភាគ៤ ទៅ ១ភាគ៣ នៃ ផលិតផល​សរុប​ក្នុង​ស្រុក ហៅថា GDP ប្រទេសនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ