អានតួអត្ថបទ

ពិភពអ្នកអវកាស​មកជួបជុំ​គ្នា​បើក​មហាសន្និបាត​នៅ​បារាំង

សមាគម​អ្នក​រុករក​អវកាសបាន​រៀប​ចំបើក​មហាសន្និបាត​ប្រចាំ​ឆ្នាំ​ជា​លើក​ទី​មួយ នៅ​ប្រទេស បារាំង គិត​ចាប់​ពី​ឆ្នាំ​១៩៨៥មក។ ជា​ជំនួប​ប្រជុំ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អវកាស ដែល​មាន​អវកាសយានិក​ជាង​១០០​នាក់ ចូល​រួម​។ មហាសន្និបាត​​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ ចន្ទ​ទី ១៦ តុលានេះ រហូត​​ដល់​ថ្ងៃ​សុក្រ​ទី ដើម្បី​ពិភាក្សា​អំពី​ដំណើរ​ហោះ​ហើរ​ទៅក្នុង​អវកាស​ នា​ពេល​បច្ចុប្បន្ន អំពី​បេសកកម្ម​នា​ពេល​អនាគត យូរ​អង្វែង និង​អំពី​ការ​បំផុស​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចាប់​អារម្មណ៍​លើ​វិទ្យាសាស្ត្រ។

រូបថត​អវកាសយានិក​បារាំង លោក​Thomas Pesquet  នៅ​ក្នុង​យាន
រូបថត​អវកាសយានិក​បារាំង លោក​Thomas Pesquet នៅ​ក្នុង​យាន ESA/NASA
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការ​ជួប​ជុំ​​គ្រួសារ​អវកាសយានិក ! ​មក​ពី​១៧​ប្រទេស ​អាមេរិក រុស្ស៊ី កាណាដា ​បារាំង អឺរ៉ុប អាស៊ី ជប៉ុន ​ តែ​អវត្តមានចិន ​នៅ​ឆ្នាំ​នេះ (ដោយ​ហេតុ​តែ​ជាន់​នឹង​មហាសន្និបាត​បក្ស​កុម្មុយនិស្តចិន).. ពួក​គេ​​ជា​សមាជិក​សមាគម​អ្នក​រុករក​អវកាស​ Space Explorers ដែលគ្នា​ទាំងអស់​​៤០០​នាក់ មក​ពី​៣៧​ប្រទេស ក្នុង​ចំណោម​អ្នក​អវកាស​មាន​ជីវិត​ទាំង​​៥០០នាក់​នៅលើ​លោក។​

សមាគមនេះ​ត្រូវ​បាន​បង្កើត​ឡើង​ តាំ​ងពី​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ តាម​គំនិត​ផ្តួច​ផ្តើម​របស់​អវកាសយានិក​អាមេរិក​ និង​រុស្ស៊ី​ ដែល​នៅលើ​ដី​មាន​វប្បធម៌ និង​ទស្សនៈ​នយោបាយ​ខុស​គ្នា​ស្រលះ តែ​នៅ​ពេល​ឡើង​ដល់​ឋាន​អវកាស​​មើល​ឃើញ​ផែនដី​មាន​​តែ​មួយ។ ដើម្បី​អាច​ចូល​ក្នុង​ក្លឹប​សមាគម​នេះ​បាន លុះ​ណា​តែ​អ្នក​អវកាស​នោះ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តារាវិថី​ ហោះ​មួយ​ជុំ​ផែនដី យ៉ាង​ហោច​ណាស់​ក៏​ម្តង​ដែរ​ទើប​បាន។

ពេល​នេះ​សមាគម​មាន​សមាជិក​ច្រើន​ជំនាន់​ ៖ រាប់​តាំង​ពី​អវកាសយានិក Owen Garriott​ ដែល​ធ្វើ​ដំណើរ​ទៅ​ក្នុង​អវកាស នៅ​ឆ្នាំ​១៩៧០ ទៅ​កាន់​ស្ថានីយអវកាស​ទី​មួយ​របស់​អាមេរិក Skylab ឬ​អវកាសយានិក​ភេទ​ស្រ្តី​ជាតិ​កាណាដា Julie Payette (៥៣​​ឆ្នាំ) ជាតិ​បារាំង​លោកស្រី Claudine Haigneré (៦០ឆ្នាំ) និង​អាច​ចាត់​ទុក​ថា​សមាជិក​អវកាសយានិក​ពៅ លោក Thomas Pesquet (៣៩​ឆ្នាំ) ដែល​ទើប​ត្រលប់​មក​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិថ្មីៗ។

​ជា​​រៀង​រាល់​មួយ​ឆ្នាំម្តង សមាគម​បានជួប​ជុំ​គ្នា​ ក្នុង​ទម្រង់​​ជា​​មហាសន្និបាត ជា​​វេទិកា​សម្រាប់​​អ្នក​អវកាស​នៅ​លើ​ពិភពលោក​ទាំង​មូលមាន​ឱកាស​ជជែក​ពិភាក្សា​គ្នា​អំពី​ដំណើរ​ក្នុង​អវកាស​របស់​ពួកគេផង អំពី​ការ​រៀប​ចំ​ការ​ហោះហើរ​ថ្មី ផែនការ​អវកាស​​នាពេល​អនាគត​ និង​អំពី​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិរួម​គ្នា។ ​ ​ ចំពោះ​​ឆ្នាំ​នេះ មហាសន្និបាត​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ពាក្យ​ស្លោក​ អវកាស​ជា​អនាគត​ខ្ញុំ និង​មាន​ប្រធានបទ​ពីរ ៖ រុករក​ពិភពដែល​មិន​ស្គាល់ អ្នកអវកាស​បច្ចុប្បន្ន​គឺ​ Christophe Colomb និង​ភាព​សំខាន់​​នៃ​ការ​ការពារ​ផែនដី ដែល​ហាក់​ដូច​កំពុង​ផុយស្រួយ​ បើ​គេ​មើល​មក​លើ​អវកាស។ គ្រួសារ​អ្នក​អវកាស​បាន​​ណាត់​ជួប​គ្នា​នៅ​ឆ្នាំ ក្រោយ​ទៀត នៅ​បេឡារុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ