អានតួអត្ថបទ
រុស្ស៊ី

នៅ​រុស្ស៊ី ​មេប្រឆាំង​ទើប​ចេញ​ពីគុក ​ជា​លើក​ទី​៣​ទៅ​ហើយ​ គ្រាន់តែ​ក្នុង​ឆ្នាំ​ ២០១៧ ​នេះ​

មេ​ប្រឆាំង​នៅ​រុស្ស៊ី​ ឈ្មោះ Alexei Navalny ​បាន​ប្រកាស​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ​ទើប​ត្រួវ​ បាន​ដោះលែង​ចេញ​ពី​មន្ទីរ​ឃុំឃាំង ​នៃ​ពន្ធនាគារ​ម៉ូស្គូ​ ក្រោយពី​បាន​ជាប់​នៅ​ទីនោះ ​អស់​២០​ថ្ងៃ​ ចំពោះ​ ការ​ចាត់ចែង​បាតុកម្ម​ប្រឆាំង​នឹង​ លោក​ប្រធានាធិបតី​ វ៉្លាឌីមៀរ​ ពូទីន​ ដោយ​គ្មាន​សេចក្តី​អនុញ្ញាត​ ពី​ខាង ​សាលាក្រុង។​

Alexeï Navalny មេបក្សប្រឆាំង​ទើប​ជូនដំណឹង​អំពី​ការចេញពីគុគកាលពីថ្ងៃអាទិត្យម្សិលមិញ​​​​​
Alexeï Navalny មេបក្សប្រឆាំង​ទើប​ជូនដំណឹង​អំពី​ការចេញពីគុគកាលពីថ្ងៃអាទិត្យម្សិលមិញ​​​​​ Instagram A.N.
ផ្សាយពាណិជ្ជកម្ម

 “សូមជម្រាបរលឹកទាំងអស់គ្នា! ខ្ញុំទើបចេញពីពន្ធនាគារ” -លោក Alexei Navalny សរសេរ​លើ Instagram ដោយបង្ហោះរូបថតគាត់នៅលើវិថី បង្ហាញទៅផង។ ប៉ូលីស​បាន​ចាត់​ចែង ការប្រគល់សរីភាព ជូនគាត់វិញ ដើម្បី​បញ្ចៀស​ឲ្យ​ផុត​ពី​ក្រសែ​ភ្នែក​ក្រុម​ពួក​អ្នក​កាសែត ​ដែលនាំគ្នាចាំស្វាគមរួបគាត់ នៅពីមុខ មន្ទីរឃុំឃាំងនោះឯង។

លោក Navalny ដែលបានប្រកាសអំពីចេតនាគាត់ ក្លាយជាបេក្ខជន​ចូលប្រឡូក​ក្នុង​ការ​បោះឆ្នោត​ ប្រធានាធិបតី នៅខែមិនាឆ្នាំក្រោយ បានបន្ថែមថា គាត់” ត្រៀមខ្លួនធ្វើការងារ​នេះ”​ហើយក្នុងន័យនេះ ដោយ ឥតបង្អែបង្អង់ឡើយ គាត់ទៅកាន់ក្រុង Astrakhan នៅ​ចម្ងាយ​​ប្រមាណ១.៤០០ គម និរតីពីម៉ូស្គូ ដើម្បី ចូលរួមល្ងាចមិញតែម្តង ក្នុងបាតុកម្ម ដែល​បានទទួលភ្លើងខៀវពី អាជ្ញាធរនៅផ្ទាល់កន្លែង។ ក្នុងមីទ្ទិញ នៅទីនោះ គាត់ថ្លែងថា ៖ ទាំងអស់គ្នាសុទ្ធតែមានសិទ្ទិ ចូលប្រកួតក្នុងការបោះឆ្នោតថ្ងៃមុខ។ ហើយគាត់ បាន​រាយ​​ឈ្មោះអ្នកដែលអាចក្លាយជាគូប្រជែងនឹងលោកពូទីន បូកទាំងរូបគាត់ផង ទាំង​លំអិត​ថា បេក្ខជន ខ្លះ គាត់ពេញចិត្ត ខ្លះទៀត គាត់មិនសូវចូលចិត្តទេ។

ក្នុងសាររបស់ខ្លួនអ្នកច្បាប់នេះអាយុ៤១ឆ្នាំ ដែលល្បីខាងប្រយុទ្ធនឹង អំពើពុក​រលួយ​ក្នុង​មជ្ឈដ្ឋាន​អំណាច ថ្នា់ក់លើ បានបង្ហើបឲ្យដឹងទាំងកំប្លែងថា ថា ពេលជាប់​ក្នុង​ការ​ឃុំឃាំង​២០​ថ្ងៃនោះ គាត់បាន អានសៀវភៅ អស់ ២០ក្បាល បានរៀនពាក្យកៀរហ្ស៊ីសខ្លះ និង​បាន ​ផឹកតែអស់ ៨០ លីត្រ។

ម្សិលមិញ ដោយឧទ្ទិសដល់ការចេញពីគុក នៃលោក Navalny បក្សពួកគាត់ បានចង​ផ្ទាំង​បដានៅនឹង ស្ពាន ក្បែរវិមានក្រេមឡាំង ដែលប្រកាសថា ៖ មកដល់​ហើយ​ពេល​ដែល​ត្រូវ​រលាស់ខ្លួនចេញពីរូបពូទីន និង មកដល់ហើយ​ពេល​ដែល​ត្រូវ​បោះឆ្នោត​ឲ្យ​លោក​ Navalny ជាប់ជាប្រធានាធិបតី ។

គិតតាំងពីដើមឆ្នាំ ២០១៧ មក មេប្រឆាំងរូបនេះបានជាប់គុក ៣លើកទៅហើយ លើក​ទី​១​ -១៥ថ្ងៃ , លើកទី២ - ២៥ថ្ងៃ ហើយលើកទី៣-២០ថ្ងៃ ចំពោះការចាត់ចែង​បាតុកម្ម​គ្មាន​សេចក្តី​អនុញ្ញាត ប្រឆាំងនឹង លោក ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ