អានតួអត្ថបទ
អាកាសធាតុ

បរិមាណ​​​​ឧស្ម័ន​​កាបូនិក​​​ បាន​​​ឡើង​កម្រិត​​ខ្ពស់​​បំផុត​​មួយ​នៅ​​ក្នុង​បរិយាកាស​​​នា​ ​​​​​ឆ្នាំ​ ២០១៦​​

បរិមាណ​ឧស្ម័ន​​កាបូនិក​​នៅ​​ក្នុង​​បរិយាកាស​​ ដែល​​ជា​ដើម​ហេតុ​​នៃ​​ការ​​ឡើង​​កំដៅ​​អាកាស​ធាតុ​​​ បាន​ឡើង​ដល់​​​កំរិត​​ខ្ពស់​​បំផុត​មួយ​​​​​​​នៅ​​ក្នុង​​ឆ្នាំ​២០១៦​-នេះជាការ​ព្រមាន​​របស់​​អង្គការ​​ឧតុនិយម​​​​ពិភពលោក​​(OMM) ​ អំពី​​​​​​ការ​កើន​ឡើង​​កម្រិត​​​​​សីតុណ្ហភាព​​​​ប្រកប​​​​ដោយ​​​គ្រោះថ្នាក់​​បំផុតមួយ​​​។

រូបភាព​ដែលត្រូវ​បាន​ផ្តល់​ឱ្យ​បង្ហាញ​ពី​ទូក​មួយ​ឆ្លង​កាត់​ច្រាំង​ថ្ម​ភ្នំ​នៅ​អង់តាក់ទិក​កាលពី​ថ្ងៃ​​ទី​ ២២​ខែ​វិច្ឆិកា​ឆ្នាំ​ ២០០៦​​
រូបភាព​ដែលត្រូវ​បាន​ផ្តល់​ឱ្យ​បង្ហាញ​ពី​ទូក​មួយ​ឆ្លង​កាត់​ច្រាំង​ថ្ម​ភ្នំ​នៅ​អង់តាក់ទិក​កាលពី​ថ្ងៃ​​ទី​ ២២​ខែ​វិច្ឆិកា​ឆ្នាំ​ ២០០៦​​ Weller-Pew Charitable Trust/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

"លើក​​ចុង​ក្រោយ​​​ដែល​ភពផែនដី​ បាន​ស្គាល់​ ​​បរិមាណ​ឧស្ម័ន​កាបូនិកខ្ពស់​​បែប​នេះ ​ គឺ​​ កាល​ពី ​៣ ​ទៅ​ ៥​លាន​​ឆ្នាំ​មុន ដោយកាលនោះ សីតុណ្ហភាព​ ​ក្តៅ​ ជាង ពេលបច្ចុប្បន្ន​ ពី ​២ ​ទៅ​ ៣​ អង្សា​ ។ រីឯ​កម្រិត​ទឹក​សមុទ្រ​​វិញ​ មានកំរិត​​​ខ្ពស់​ជាង​​​ពេល​បច្ចុប្បន្ន​ ពី ​១០​ ​ទៅ​ ២០ ​ម៉ែត្រ ​ដោយ​សារតែ​ការ​រលាយ​ផ្ទាំងទឹកកក"នេះ​ជា​ការ​រំលឹក​សារ​ជា​ថ្មី​របស់​ទីភ្នាក់ងារ​​​​ ​​​អ.ស.ប.​នៅ​ក្នុង​ព្រឹត្តបត្តិព័តមានប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ស្តីពី​ឧស្ម័ន​ផ្ទះ​​កញ្ចក់។

យោងតាម​អង្គការ​ឧតុនិយម​ពិភពលោក (OMM) "​ការ​កើន​ឡើង​កម្រិត​​ឧស្ម័ន​កាបូនិក ​យ៉ាង​លឿន​ស្លេវ​ដូច​ព្រួញ​នេះ​ គឺ​ដោយសារតែ​​​សកម្មភាព​​​របស់​មនុស្សលោក​​ផង​និង​បាតុភូត ​អាកាសធាតុ​ដ៏​កំណាចផង​​​​​​ដែល​​តែងតែ​​កើតមាន​​​ឡើងជា​រៀងរាល់​​​​ ​៤​ឆ្នាំ​ទៅ​៥​ឆ្នាំ​ម្តង​​ ជាហេតុ​​បណ្តាល​ឲ្យ​សីតុណ្ហភាព​ឡើង​កម្រិត​ខ្ពស់​​​​នៅ​ក្នុង​មហា​​សមុទ្រ​ប៉ាស៊ីហ្វីក។ កតា​នេះហើយ ដែល ​​​បណ្តាល​អោយ​មាន​ភាព​រាំង​ស្ងួត​​និង​ការ​ធ្លាក់​ភ្លៀង​យ៉ាងខ្លាំង​ក្លា​បំផុត​"។

យោងតាម​ការ​គូសបញ្ជាក់​នៅ​ក្នុង​ឯកសារ​ប្រចាំ​ឆ្នាំ​របស់​ទីភ្នាក់ងារ​អសប “បរិមាណ​នៃ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​ បាន​កើន​ឡើង​ខ្ពស់​បំផុត ​ពុំ​ធ្លាប់​មានឡើយ​ចាប់តាំង​ពី ៨​សែន​ឆ្នាំមុន​​​​។

ទន្ទឹមនេះ អគ្គលេខាធិការ​អង្គការ​ឧតុនិយម​ពិភពលោក​(OMM) ​​លោក​ Petteri Taalas ​ដែល​ជា​ជនជាតិ Finlande ​បាន​​ព្រមាន​ប្រាប់​ដែរ​ថា “​បើ​សិន​ជា​គេ ពុំ​បាន​ចាត់​វិធានការ​កាត់​បន្ថយ​​ការ​សាយភាយ​ឧស្ម័ន​ផ្ទះកញ្ចក់​​និង​ជាពិសេស​​ឧស្ម័ន​កាបូនិក​នេះ​ឲ្យ​បាន​យ៉ាង​​ឆាប់​រហ័ស​នោះ​ទេ ​នោះ​ពិភពលោក​យើង​ទៅ​ថ្ងៃ​មុខ​ទៅ ​​នឹ​ង​​ត្រូវ​ប្រឈម​មុខ​​នឹងការ​កើន​កម្រិត​​​សីតុណ្ហភាព​មួយ​ប្រកប​​​​ដ៏​គ្រោះថ្នាក់​បំផុត​​​ពី​ពេល​នេះ​រហូត​ទៅ​ដល់​ចុង​សតវត្ស”​។ គឺ​ជា​កម្រិត​ដ៏​ខ្ពស់​​បំផុត​មួយ​លើស​ពី​កម្រិត​ដែល​គេ​បាន​កំណត់ត្រា​ទុក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​នៃ​ទីក្រុង​ប៉ារីស ​ស្តីពី​បញ្ហា​អាកាសធាតុ តែគេ​ក៏​​នៅ​មានក្តីសង្ឃឹមដែរ​ ​ដោយ​សារ​តែ​​ពិភពលោក​នៅ​​​​មាន​​​​មនៈសិការ​​​ភ្ញាក់​រលឹក​នៅ​​លើ​​ការ​​ដោះស្រាយ​​ ស្តី​ពី​​បញ្ហា​អាកាស​ធាតុ​​​នៃ​ភពផែនដីយើង"-នេះ​​ជា​ការអះអាង​បន្ថែម​របស់​អគ្គលេខាធិការ​នៃ​អង្គការ​ឧតុនិយម​​​ពិភពលោក​​( OMM)​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ