អានតួអត្ថបទ
Airbus

​Airbus​​​​ទទួលបាន​​​ការ​កុម្ម៉ង់​ទិញ​​យន្តហោះ​​ច្រើនបំផុត​​​​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​​

ក្នុងឱកាស​ពិព័រណ៍​​ឧស្សាហកម្ម​យន្តហោះ​​​ទីក្រុង​ឌុយបៃក្រុម​ហ៊ុន​ផលិត​យន្តហោះ​​​Airbusអឺរ៉ុប​បាន​ទទួល​ការ​កុម្ម៉ង់ទិញ​យន្តហោះ​ច្រើន​បំផុត​មិនធ្លាប់មាន​។ គឺ​ទទួ​ល​បាន​ការ​កុម្ម៉ង់​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​​ Indigo Partners​​ដែល​បាន​បញ្ជា​ទិញ​យន្តហោះ​ហោះហើរ​ចំងាយ​មធ្យម ​៤៣០គ្រឿង ​ក្នុង​តម្លៃ​ទឺកប្រាក់​៤៩ពាន់៥រយ​លាន​ដុល្លារ ត្រូវនឹង​៤២លាន​អឺរ៉ូ។ Airbus កំពុង​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បូអ៊ីង​ក្នុង​ទីផ្សារ​ ពេលនេះ​ ​​​មាន​មោទនភាព​យ៉ាងខ្លាំង តាមរយៈ​កុងត្រា​​​ដ៏ធំ​មួយនេះ។​

យន្តហោះ​ ​Airbus A320neo
យន្តហោះ​ ​Airbus A320neo AFP PHOTO / ERIC CABANIS
ផ្សាយពាណិជ្ជកម្ម

​​យន្តហោះAirbus​ ៤៣០គ្រឿង ​ហោះហើរ​ចំងាយ​មធ្យម​ដែល​​ក្រុមហ៊ុនវិនិយោគ​​ Indigo Partners បាន​បញ្ជាទិញ​ ជា​ប្រភេទ​យន្តហោះ​A320neo ដែល​មាន​ម៉ូទ័រ​ជំនាន់​ថ្មី ​ជួយកាត់​​បន្ថយ​ការប្រើប្រាស់​ប្រេងសាំង​ដល់ទៅ​១៥ភាគរយ។​ ​

នៅក្នុង​ពិព័រណ៍ឧស្សាហកម្ម​​​យន្តហោះ​​​ទីក្រុង​ឌុយបៃ ​ថ្ងៃពុធ​នេះ​ គេឃើញ​ក្រុមហ៊ុន​អ៊ែរប៊ុស​អឺរ៉ុប និង​បូអ៊ីង​អាមេរិក បង្អួត​ជោគជ័យ​ដាក់គ្នា​ទៅវិញទៅមក​ខ្លាំងណាស់។ ​ដំបូង​ អ៊ែរប៊ុស​ប្រាប់ថា ​បានទទួល​ការ​កុម្ម៉ង់​យន្តហោះ​ដល់​ទៅ៤៣០គ្រឿង តម្លៃ​៤៩ពាន់៥រយ​លាន​ដុល្លារ។ បន្តិច​មក ក្រុមហ៊ុន​បូអ៊ីង​អាមេរិក​ក៏​អួត​ទៅវិញ​ថា ក្រុមហ៊ុន​Golfe flydubai ក៏​បាន​កុម្ម៉ង់​ទិញ​បូអ៊ីង​ប្រភេទ​737MAX ក្នុង​តម្លៃ​កាតាឡុក​ ២៧ពាន់​លាន​ដុល្លារ​ដែរ។ បន្ទាប់​ពីនោះ​មក អ៊ែរប៊ុស​អឺរ៉ុប​ក៏គូសបញ្ជាក់​​ការកុម្ម៉ង់​មួយថ្មីបន្ថែម​ទៀត ​ដោ​យអួតទៅ​បូអ៊ីង​វិញ​ថា ក្រុមហ៊ុនCDB Aviation Lease Finance បានបញ្ជា​ទិញ​អ៊ែរប៊ុស​ ប្រភេទ​​​A320neo ៩០គ្រឿង​ តម្លៃ​៥ពាន់​១រយលាន​ដុល្លារ។

ដោយឡែក យន្តហោះ​បូអ៊ីង​ប្រភេទ​737MAX ដែល​គេ​កុម្ម៉ង់​ទិញ​ម្សិលមិញ នៅឌុយបៃ​នេះ ​ក៏ជា​ប្រភេទ​មា​នម៉ូទ័រ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្រេងសាំង​១៥ភាគរយ ដូច​យន្តហោះ​អ៊ែរប៊ុស​អឺរ៉ុប​ដែរ។ ម្សិលមិញ​នេះ ​អ៊ែរប៊ុស​អឺរ៉ុប​បាន​នាំមុខ​អាមេរិក ​ក្នុង​ការ​លក់​ប្រភេទ​យន្តហោះហោះហើរ​​​ចំងាយ​មធ្យម។

ជាមួយ​​កុងត្រា​ធំយន្តហោះ​ជាង​៤០០គ្រឿង​ម្សិលមិញ​នេះ ហើយ​បើ​គិតតាំង​ពី​អ៊ែរប៊ុស​ដំណើរការ​ ជិត​៣០ឆ្នាំ​មកនេះ ​អ៊ែរប៊ុស​ទទួលបាន​ការបញ្ជាទិញ​ជាង​១ម៉ឺន៣ពាន់​៧រយ​មកហើយ។ អ៊ែរប៊ុស​ជាប្រភេទ​​​យន្តហោះ​​ដែល​គេ​លក់​ដាច់​បំផុតមួយ​ដែរ ក្នុង​ប្រវត្តិសាស្ត្រ​​នៃ​ការ​លក់​យន្តហោះ៕ ​ ​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ