ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អឺរ៉ុប

លោក Jean Yves Le Drian ថា បារាំង​កំពុង​បារម្ភ​ពី​មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា

media  
លោក Jean-Yves Le Drian (រូបឆ្វេង) រដ្ឋមន្រ្តីការបរទេស​បារាំង និង​សមភាគី​អារ៉ាប៊ីសាអូឌីតលោក Adel al-Jubeir ក្នុង​ទីក្រុង​រីយ៉ាដ ថ្ងៃទី១៦ វិច្ឆិកា ២០១៧ Reuters

លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង Jean Yves Le Drian បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ២៤ម៉ោង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ វិច្ឆិកា​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្រៅ​ពី​បាន​ទទួល​ជួប​សន្ទនា​ដោយ​មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន និង​ស្តេចស្នងរាជ្យ​បេន សាលម៉ាន លោក Le Drian ក៏​បាន​ទទួល​ជួប​ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​លោក Adel al-Jubeir ផង​ដែរ។ លោក​ប្រមុខ​ការទូត​បារាំង​បាន​សម្តែង​ក្តីបារម្ភ​លើ​មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដោយ​លើកឡើង​ពី​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់។

លោក​ប្រមុខ​ការទូត​បារាំង Jean Yves Le Drian បាន​និយាយ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​អារ៉ាប៊ីសាអូឌីត​លោក Adel al-Jubeir ក្នុង​ទីក្រុង​រីយ៉ាដ។ « តួនាទី​របស់​អ៊ីរ៉ង់ និង​សកម្មភាព​របស់​អ៊ីរ៉ង់​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​បាន និង​កំពុង​ធ្វើ​ឲ្យ​យើង​បារម្ភ » នេះ​ជា​ការ​ថ្លែង​របស់​លោក Le Drain។ នៅ​ត្រង់​ចំណុច​នេះ លោក​ប្រមុខ​ការទូត​បារាំង​បាន​លើក​ឡើង​ចំៗ​ពី​អន្តរាគមន៍​របស់​ទីក្រុង​តេហេរ៉ង់​នៅ​ក្នុង​វិបត្តិ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ និង​ពី​មហិច្ឆតា​របស់​អ៊ីរ៉ង់​ដោយ​លោក Le Drian ចង់​ផ្តោត​ជា​ពិសេស​លោក​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់។

បន្ទាប់​មក លោក Le Drian ក៏​បាន​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥ និង​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បដិសេធ​លែង​ទទួល​ស្គាល់​វិញ។ ត្រង់​ចំណុច​នេះ លោក Le Drian បាន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​បារាំង​ក្នុង​ការ​រក្សា​ទុក​កិច្ចព្រមព្រៀង និង​អំពាវនាវ​ភាគី​ពាក់ព័ន្ធ​ឲ្យ​តាម​ដាន​លើ​ការ​អនុវត្តន៍។ ក្រៅ​ពី​រឿង​អ៊ីរ៉ង់ លោក​ប្រមុខ​ការទូត​បារាំង​ក៏​បាន​និយាយ​ពី​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​របស់​កម្លាំង​សម្ព័ន្ធមិត្ត​លើ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

តែ​អ្វី​ដែល​លោក Le Drian បាន​ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ដំណើរ​ស្វែង​រក​សន្តិភាព និង​ការ​រក្សា​សន្តិភាព​នៅ​ក្រោយ​សង្រ្គាម។ ទាក់ទង​នឹង​បញ្ហា​នៅ​ក្នុង​ប្រទេស​យេម៉ែន លោក​ប្រមុខ​ការទូត​បារាំង​បាន​លើក​ឡើង​ពី​ស្ថានភាព​មនុស្សធម៌​ដុនដាប​ដែល​ពលរដ្ឋ​យេម៉ែន​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ និង​ចង់​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​អន្តរជាតិ​ទៅ​ឲ្យ​ពលរដ្ឋ​យេម៉ែន​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​បាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ