អានតួអត្ថបទ
បារាំង

លោកអេម៉ានុយអែល ម៉ាក្រុង៖​បុព្វហេតុ​នៃ​អាណត្តិ ៥ឆ្នាំ​របស់​ខ្ញុំ គឺ​សមភាព​រវាង​បុរស និង​ស្រ្តី

នៅ​ក្នុង​ឱកាស​ទិវាអន្តរជាតិ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រ្តីភេទ​ថ្ងៃទី២៥ វិច្ឆិកា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ថ្លែង​ថា បុព្វហេតុ​នៃ​អាណត្តិ ៥ឆ្នាំ​របស់​លោក គឺ​សមភាព​រវាង​បុរស និង​ស្រ្តី។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​ដំឡើង​ថវិកា​រហូត​ដល់​ទៅ ៤២០លានដុល្លារ​សម្រាប់​ឆ្នាំ ២០១៨ ខាង​មុខ។ ទាក់ទង​នឹង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្រ្តីភេទ ពិសេស​ហិង្សា​ផ្លូវភេទ លោក​ប្រមុខរដ្ឋ​បារាំង​បាន​ប្រកាស​ដំឡើង​ថវិកា​ចំនួន ១៣% ចាប់​ពី​ឆ្នាំ ២០១៨ ព្រម​ទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន។

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង
លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង REUTERS/Ludovic Marin
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បុព្វហេតុ​នៃ​អាណត្តិ ៥ឆ្នាំ​របស់​ខ្ញុំ​ជា​បុព្វហេតុ​នៃ​សមភាព​រវាង​បុរស និង​ស្រ្តី។ ហើយ​វិធានការ​ទី១ នៃ​បុព្វហេតុ​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​យុទ្ធនាការ​លុបបំបាត់​ចោល​ទាំង​ស្រុង​នូវ​អំពើហិង្សា​លើ​ស្រ្តីភេទ​នោះ​ទេ។

ដើម្បី​អាច​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធិភាព​នូវ​វិធានការ​មួយ​នេះ​បាន យើង​ត្រូវ​តែ​មាន​លទ្ធភាព និង​មធ្យោបាយ​គ្រប់គ្រាន់។ នៅ​ក្នុង​ន័យ​នេះ ថវិកា​ដែល​នឹង​ត្រូវ​ផ្តល់​ឲ្យ​រដ្ឋលេខាធិការ​ទទួល​បន្ទុក​សមភាព​រវាង​បុរស និង​ស្រ្តី​នឹង​មាន​កើន​ឡើង​សម្រាប់​ឆ្នាំ ២០១៨ ខាង​មុខ​ដែល​ជា​កំណើន​ដ៏​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​មក​ដល់​ពេល​សព្វថ្ងៃ។

នៅ​ក្នុង​ថវិកា​នេះ ខ្ទង់​ចំណាយ​ដែល​គ្រោង​ចាយវាយ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើហិង្សា​លើ​ស្រ្តីភេទ​មាន​ការ​កើន​ឡើង​ចំនួន ១៣% រួច​ជា​ស្រេច។ ហើយ​ខ្ទង់ចំណាយ​នេះ​នឹង​បន្ត​ថេរ​នៅ​ពេញ​មួយ​អាណត្តិ ៥ឆ្នាំ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ