ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អឺរ៉ុប

អន្តោប្រវេសន៍​ប្រធានបទ​ស្នូលនៃ​​ជំនួបកំពូល​សហភាព​អឺរ៉ុប-សហភាព​អាហ្វ្រិក

media  
ជំនួបកំពូល​អឺរ៉ុប-អាហ្វ្រិក​លើក​ទី​៥​ធ្វើ​នៅ​អាប៊ីហ្សង់ ISSOUF SANOGO / AFP

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ចំនួន​៨៣​រូប មក​ពី​អឺរ៉ុប​២៨​ប្រទេស និង​អាហ្វ្រិក​៥៥​ប្រទេស ព្រមទាំង​តំណាង​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ សរុប​ប្រមាណ​​​៥ពាន់នាក់​​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​អាប៊ីហ្សង់ ប្រទេស​កូដឌីវ័រ ដើម្បី​ជំនួបកំពូ​ល​អឺរ៉ុប-អាហ្វ្រិក នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ជំនួប​កំពូល​​​តែង​រៀប​ចំ​ធ្វើ ជា​ធម្មតា​ ជា​រៀង​រាល់​បី​ឆ្នាំ​ម្តង។ នៅ​ក្នុង​​ជំនួប​លើក​នេះ ​អាហ្វ្រិក​និង​អឺរ៉ុប ត្រូវ​ជជែក​គ្នា​អំពី​បញ្ហា​អន្តោប្រវេសន៍ និង​សន្តិសុខ។

សហភាព​អាហ្វ្រិក-សហភាព​អឺរ៉ុប បាន​ចាប់​ដៃ​ធ្វើការ​ជាមួយ​គ្នា​ ថ្នាក់​ទ្វីប ជា​លើក​ទី​មួយ នៅ​ឆ្នាំ​២០០០ នៅ​ក្រុង​ឡឺគែ​ប្រទេស​អេហ្ស៊ីប និង​បន្ទាប់​មក​នៅ​លីស្បូន​ប្រទេស​ ដោយ​សម្រេច​បង្កើត​យុទ្ធសាស្ត្រ​រួម អាហ្វ្រិក-​អឺរ៉ុប។ ប៉ុន្តែ​​ជំនួប​ប្រជុំ​​ ដែល​រៀប​ចំ​ឡើង​ជា​រៀង​រាល់​បី​ឆ្នាំ​ម្តង ជួន​នៅ​អឺរ៉ុប ជួន​នៅ​អាហ្វ្រិក មាន​ដំណើរការ​ទៅ​​មុខ​យ៉ាង​យឺត​បំផុត។ គេត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​២០១០ ទើប​ឃើញ​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ អាច​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី នៅទីក្រុង​ទ្រីប៉ូលី និង​នៅ​ព្រុចសែល នៅ​ឆ្នាំ​២០១៤ និង​ជា​លើក​ទី​៥​ នៅ​ថ្ងៃនេះ នៅ​អាប៊ីហ្សង់។

“ការ​វិនិយោគ​សម្រាប់​យុវវ័យ” ជា​ ប្រធានបទ​ផ្លូវការ​នៃជំនួប។ ប៉ុន្តែ​បច្ចុប្បន្នភាព​ ទាក់ទង​នឹង​អន្តោប្រវេសន៍ ដែល​កំពុង​កើត​ឡើង​យ៉ាង​ហិង្សា​នា​រយៈ​ពេល​ប៉ុន្មាមន​សប្តាហ៍​នេះ បាន​ក្លាយ​ជា​ប្រធាន​រឿង​ដ៏​សំខាន់​របស់​ជំនួប។ រឿង​អាស្រូវ​លក់​អន្តោប្រវេសន៍អាហ្វ្រិក​មក​អឺរ៉ុប​ ដូច​ទាសករ​នៅ​លីប៊ី បាន​ត្រដែត​ឡើង​លើ​ឆាកប្រជុំ។

លោក​ប្រធានាធិបតី​បារាំង បាន​ប្រកាស​​នៅ​ថ្ងៃអង្គារ​ម្សិលមិញ នៅ​ពេល​លោក​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅអាហ្វ្រិក​ភ្លាម ថា​នឹង​ស្នើ​ ទៅ​កាន់​ជំនួប​កំពូល​ នូវ​គំនិត​ផ្តួចផ្តើម​ អឺរ៉ុបអាហ្វ្រិក​ សម្រាប់​កម្ចាត់​អង្គការ​ឧក្រិដ្ឋកម្ម​និង​បណ្តាញ​ជួញ​ដូរ​មនុស្ស​នៅ​លីប៊ី​ ព្រម​ទាំង​ជំនួយ​​គាំទ្រ​ធំ សម្រាប់​ជម្លៀស​ជន​ស្ថិត​ក្នុង​គ្រោះថ្នាក់។

ប្រឈម​មុខ​នឹង​យុវវ័យអាហ្វ្រិក​ (អាយុ​ក្រោម​២៥​ឆ្នាំជាង​៧២០​លាន​នាក់)​ ​ ដែល​អស់​សង្ឃឹម​ និងចង់​​និរទេស​ខ្លួន​មក​អឺរ៉ុប ឬ​ក៏​បះបោរ​​ប្រឆាំងរបប​កាន់​អំណាច​ សហភាព​អឺរ៉ុប​និង​អាហ្វ្រិក ចង់​ផ្តល់​សន្ទុះ​ ប្រែក្លាយ​ភាព​ជា​ដៃគូ​អាហ្វ្រិក-អឺរ៉ុប ឱ្យ​ទៅ​ជា​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ។ ពលរដ្ឋ​ដែល​នឹង​កើន​ចំនួន​ដល់​ទៅ ពីរ​ពាន់​លាន​នាក់​នៅ​៣០​ឆ្នាំ​ខាង​មុខ។

កំណើន​ប្រជាជន ដែល​ប្រមុខ​រដ្ឋ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ និង​រក​ដំណោះស្រាយ​ ផ្តល់ជាការងារ អប់រំ ធានារ៉ាប់រង​ក្នុង​សង្គម និង​សុខភាព​។ តម្រុយ​ដែល​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ថ្ងៃ​នេះ មានជា​អាទិ៍​ ការ​អប់​រំ ការ​បំពាក់បំប៉ន កិច្ចសហប្រតិបត្តិការ​ដើម្បី​អធិការកិច្ច​ល្អ។

ប៉ុន្តែ​ការលំបាក​ដ៏​ធំ​បំផុត​សម្រាប់​ពេល​នេះ គឺ​ត្រូវ​រក​ដំណោះស្រាយ​ឱ្យ​បាន​ ក្នុង​រវាង​តែ​៤៨​ម៉ោង​ និង​តើ​មាន​ការ​អនុវត្ត​​បាន​យ៉ាង​ណា ក្រោយ​ពេល​ជំនួប​ប្រជុំ​សម្រេច​បាន​ហើយ ?! គេ​កម្រ​ឃើញ​មាន​ណាស់ តាំង​ពី​ជំនួប​អាហ្វ្រិក-អឹរ៉ុប​​បាន​កើត​ឡើង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ