អានតួអត្ថបទ

សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​អូឡាំពិក ៖ រុស្ស៊ី​អាច​ចូលរួម ប៉ុន្តែ​ក្រោម​ទង់​អូឡាំពិក

យប់ថ្ងៃ ៥ ធ្នូ គណៈកម្មាធិការអូឡាំពិក CIO នៅក្រុង Lausanne (Suisse ) បានប្រកាសថា ព្យួរទុក សមាជិកភាពនៃ គណៈកម្មាធិការអូឡាំពិករុស្ស៊ី ក្នុង CIO ប៉ុន្តែ ក្រុមអ្នកកីឡារុស្ស៊ី​ អាចចូលរួម ក្នុងការប្រកួត នៃ កីឡាអូឡាំពិកនៅក្រុង Pyeongchang កូរ៉េខាងត្បូង នៅខែកុម្ភៈឆ្នាំ ២០១៨ ខាងមុខ ។ ក្នុងថ្ងៃពុធនេះ លោកប្រធានាធិបតីពូទីន អាចធ្វើសេចក្តីថ្លែងការណ៍ អំពីគោលជំហរម៉ូស្គូ ជុំវិញសេចក្តិ សេចក្តីសម្រេចនោះ។

ក្រុមកីឡាកររុស្ស៊ី ក្នុង​កម្មវិធីបើក​កីឡាអូឡាំពិក នៅ​ Sotchi ឆ្នាំ ២០១៤
ក្រុមកីឡាកររុស្ស៊ី ក្នុង​កម្មវិធីបើក​កីឡាអូឡាំពិក នៅ​ Sotchi ឆ្នាំ ២០១៤ EUTERS/Lucy Nicholson/
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងសន្និសីទកាសែត ក្រោយពីចប់ទៅ កិច្ចប្រជុំនៃ គណៈកម្មាធិការប្រតិបត្តិ របស់ គណៈកម្មាធិការអូឡាំពិក CIO លោក Thomas Bach ប្រធាន CIO បានប្រកាសអំពីសេចក្តី សម្រេចនោះ ដូចតទៅ ៖

-ក្រុមអ្នកកីឡារុស្ស៊ី អាចចូលប្រកួត ក្នុងកីឡាអូឡាំពិក នៅកូរ៉េខាងត្បូង ក្នុងខែ កុម្ភៈឆ្នាំក្រោយ គឺដោយ មិនមែននៅក្រោមទង់ជាតិរុស្ស៊ីទេ តែគឺ នៅក្រោម ទង់អព្យាក្រឹត ឫ ទង់អូឡាំពិក។ ហើយអាចចូលប្រកួត គឺតែ អ្នកកីឡាណា ដែល” ស្អាត” មិនជាប់ឈ្មោះក្នុងការប្រើថ្នាំលើកកម្លាំង ។ ឈ្មោះពួកអ្នកកីលារុស្ស៊ីដែល ថា ” ស្អាត” បែបនេះ នឹងកំណត់ដោយ គណៈកម្មការពិសេស។

-អ្នកកីឡារុស្ស៊ី អាចប្រកួត ក្នុងរូបភាពឫ ម្នាក់ៗ ឫ ជាក្រុម ដោយមានលក្ខន្តិកជា “ អត្តពលិកអូឡាំពិក ពីរុស្ស៊ី” ហៅថា OAR ។ គេនឹងប្រកួតក្រោមទង់អូឡាំពិក ហើយក្នុងពិធីជាកិត្តិយសដល់គេ នឹងត្រូវ ប្រគំបទភ្លេង អូឡាំពិក មិនមែនភ្លេងជាតិរុស្ស៊ីទេ។ សេចក្តីសម្រេចនោះ ក៏ចែងថា ៖

- CIO ផ្អាកជាសមាជិកភាពខ្លួន គឺ គណៈកម្មាធិការអូឡាំពិករុស្ស៊ី ដែលជាប់ពិរុទ្ធ ក្នុងការបណ្តោយឲ្យ អ្នកកីឡារុស្ស៊ីខ្លះ ប្រើថ្នាំលើកកម្លាំង។ CIO ផ្អាកជាសមាជិកភាពខ្លួន គឺ ប្រធាន គណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Alexandre Zhukov ។ អតីតរដ្ឋមន្ត្រីក្រសួងកីឡារុស្ស៊ី ដែលបច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Vitaly Mutko ត្រូវ ហាមមិនឲ្យ វត្តមានក្នុងការប្រកួតកីឡាអូឡាំពិក ពេញមួយជីវិត។

មិនតែប៉ុណ្ណោះ គណៈកម្មាធិការអូឡាំពិករុស្ស៊ី ត្រូវបង់ទៅឲ្យ CIO នូវទឹកប្រាក់ ១៥ លាន ដុល្លារ សម្រាប់ បះប៉ូវការចំណាយ ដើម្បីធ្វើ Test សាឡើងវិញ អំពី សំណាកឈាម របស់ក្រុមអ្នកកីឡារុស្ស៊ី ដែលជាប់សង្ស័យក្នុងការប្រើថ្នាំលើកកម្លាំង - ប្រាក់ប៉ះប៉ូវនេះ គឺទុកសម្រាប់អភិវឌ្ឍ ប្រព័ន្ធប្រឆាំងនឹង ការប្រើថ្នាំលើកកម្លាំងពួកអ្នកកីឡានៅក្នុងលោក។

CIO មិនបដិសេឡើយថា នឹងស្តារឡើងវិញខ្លះៗ ឫ ក៏ទាំងស្រុងតែម្តង សមាជិកភាព របស់ គណៈ កម្មាធិការអូឡាំពិករុស្ស៊ី ក្នុងករណីបើ គណៈកម្មាធិការនេះ ចេះបំពេញតាមគ្រប់តែការទាមទារ របស់ CIO ទៅទល់ថ្ងៃបិទបញ្ចប់ កីឡាអូឡាំពិក នៅក្រុង Pyeongchang ក្នុងខែកុម្ភៈខាងមុខ។

-លោកប្រធានាធិបតី Vladimir Putin ធ្លាប់បានថ្លែងទៅហើយថា ការប្រកួតក្នុងកីឡាអូឡាំពិក ដោយ មិនមែន នៅក្រោមទង់ជាតិប្រទេសខ្លួន គឺជាការបន្ថោកបន្ទាបសម្រាប់រដ្ឋរុស្ស៊ី។

គឺនៅថ្ងៃ ១២ ធ្នូ ដែលក្រុមអ្នកីឡារុស្ស៊ី នឹងជួបជុំគ្នាពិភាក្សា បញ្ហា តើ គប្បីទៅប្រកួតក្នុង កីឡាអូឡាំពិក នៅកូរ៉េខាងត្បូងនោះឫទេ បើមិនស្ថិតនៅក្រោមទង់ជាតិសហព័ន្ធរុស្ស៊ី ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ