ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អឺរ៉ុប

Brexit ៖ អង់គ្លេស​និង​សហភាព​អឺរ៉ុប​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​លើ​លក្ខខណ្ឌ​លែងលះ​គ្នា

media  
លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa Mayនិង​ប្រធាន​គណៈកម្មការអឺរ៉ុប Jean-Claude Juncker © Reuters

គណៈកម្មការអឺរ៉ុប និង​អង់គ្លេស ​បាន​ព្រមព្រៀង​ជា​គោលការណ៍ នៅ​ថ្ងៃ​សុក្រ​នេះ លើ​លក្ខខណ្ឌ​នៃ​ការ​ដក​សមាជិកភាព​អង់គ្លេស​​ចេញ​ពី​សហភាព​អឺរ៉ុបហើយ។ ជាមួយ​លទ្ធផល​នេះ សហភាព​អឺរ៉ុប និង​អង់គ្លេស អាច​ចាប់​ផ្តើម​បន្ត​កិច្ចចរចា​ វគ្គ​បន្ទាប់ ស្តីអំពី​ទំនាក់ទំនង​រវាងគ្នា នាពេល​អនាគត ដែល​ជា​ដំណាក់កាល​ដ៏ស្មុគស្មាញ​ខ្លាំង។

ការ​​ចរចាលែង​លះ​គ្នា​ប្រព្រឹត្ត​ទៅ​​​យ៉ាងតានតឹង និង​មិន​សូវ​ទៅ​មុខ​អស់​ជា​ច្រើន​ខែ ប៉ុន្តែ​អ្វីៗ​ហាក់ដូច​​ប្រែប្រួល​លឿន នៅ​ក្នុង​​​សប្តាហ៍នេះ។ លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May និង​ប្រធានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លោក Jean Claude Junker ​បាន​ប្រកាស​តាំង​ពី​ព្រហាម​ ​ថ្ងៃសុក្រ​ទី ៨​ធ្នូ​នេះ វេលា​ម៉ោង៧​ព្រឹក បាន​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​គ្រប់គ្រាន់​ស្តី​អំពី​លក្ខខណ្ឌ​នៃ​ការ​ដើរ​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហើយ។

កិច្ចព្រមព្រៀង​ដំបូង​ គម្រាស​១៥​ទំព័រនេះ ផ្តោត​ទៅ​លើ​ចំណុច​អាទិភាព​បី​សំខាន់ៗ ៖

-សិទ្ធិរស់​នៅ។​ សិទ្ធ​របស់​ពលរដ្ឋ​អឺរ៉ុបទៅ​​រស់​នៅ​អង់គ្លេស (បីលាន​នាក់) និង​ពលរដ្ឋ​អង់គ្លេស​មក​រស់​នៅ​ក្នុង​សហភាព (១លាន​នាក់) នៅ​តែ​ត្រូវ​បាន​រក្សា​ទុក​ដដែល ក្រោយ​ពី​អង់គ្លេសដើរ​ចេញ​ពី​សហភាព​អឺរ៉ុប។

-ព្រំដែន។ គ្មាន​រនាំង​ព្រំប្រទល់​រវាង​​អៀរឡង់​ខាង​ជើង ​ខេត្ត​របស់​អង់គ្លេស និង​ប្រទេស​អៀរឡង់ ជា​សមាជិក​សហភាពអឺរ៉ុប​​ទេ។ នេះ​ជា​ការ​ធានា​អះអាង​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស។

-លក្ខខណ្ឌ​ហិរញ្ញវត្ថុ​នៃ​ការ​លែងលះ​គ្នា។ អង់គ្លេស​បាន​ព្រមព្រៀង​ថានឹង​បង់​ប្រាក់​សង​អឺរ៉ុប​នៅ​ពេល​ដើរ​ចេញ​ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​កំណត់​តម្លៃ​ច្បាស់​លាស់​នៅឡើយ​ទេ។ បើ​តាម​ប្រភព​អឺរ៉ុប ទឹកប្រាក់​សំណង​អាច​មាន​ទំហំ​ដល់​ទៅ​រវាង​ពី ៤៥ទៅ​៥៥ពាន់​លាន​អឺរ៉ូ។

នេះ​ជា​កិច្ចព្រមព្រៀងជា​គោលការណ៍ ដែល​​ត្រូវ​បញ្ជូន​ទៅឱ្យ​​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប ពោល​គឺ​សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧​អនុម័ត​សម្រេច​​នា​ឱកាស​ជំនួប​កំពូល​សហភាព​អឺរ៉ុប​ ថ្ងៃ​១៤-១៥​ធ្នូ។ បន្ទាប់​មក​​​​គណៈកម្មការ​អឺរ៉ុប ​អាច​បន្ត​កិច្ចពិភាក្សា​ជាមួយ​អង់គ្លេស​ដំណាក់កាល​ទីពីរ​ ​ដែល​ជា​ដំណាក់កាល​ស្មុគស្មាញ​ជាង និង​ត្រូវ​ប្រើ​ពេល​យូរ​ប្រមាណ ជា​ពីរ​ឆ្នាំ ព្រោះ​ត្រូវ​ជជែក​គ្នា​អំពី​ទំនាក់ទំនង​នា​ពេល​អនាគត៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ