អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

លោក​ពូទីន​​បញ្ជាឲ្យ​ដកចេញ​គឺ​“មួយភាគធំ​បង្គួរ”​នៃ​ក្រុមទ័ព​រុស្ស៊ី​ ប្រចាំ​នៅ​ស៊ីរី​

ថ្ងៃចន្ទ១១ធ្នូ​ លោក​វ៉្លាឌីមៀរ ពូទីន​ បានបញ្ជា​ឲ្យ​ដកចេញ​គឺ​”មួយភាគ​ធំ​បង្គួរ” ​នៃ​ក្រុមទ័ព​រុស្ស៊ី ឈរជើង​នៅ​ស៊ីរី​ -បញ្ជានេះ​ គឺរំលង​ប៉ុន្មានថ្ងៃ​ក្រោយពីម៉ូស្គូ​បានប្រកាស​អំពី” ការរំដោះ​ទាំងស្រុង”​ ប្រទេស​ស៊ីរី​ពីអំណាច​អង្គការ​”រដ្ឋអ៊ីស្លាម”។​

លោកពូទីន ក្នុងពេលចុះទៅ​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​ស៊ីរី
លោកពូទីន ក្នុងពេលចុះទៅ​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​ស៊ីរី Photo donnée par les intermédiaires
ផ្សាយពាណិជ្ជកម្ម

ពេលគាត់​វត្តមានគួរ​ឲ្យភ្ញាក់ផ្អើល​ នៅមូលដ្ឋានទ័ព​អាកាសរុស្ស៊ី​ Hmeimim ​លើដែនដី​ស៊ីរី​ លោក​ប្រធានាធិបតីរុស្ស៊ី​ដោយចេញ​បទបញ្ជានេះ​ បាន​លំអិតថា​ទីតាំងនៅ​មូលដ្ឋាននេះ​ ដែល​ឈរជើង​ដោយ​ពួកយោធារុស្ស៊ី​ ក៏ដូចជា​មូលដ្ឋាន​នៅផែ Tartous​ មាត់សមុទ្រ​មេឌីតែរ៉ាណេ នឹង​បន្តបំពេញ​ប្រតិបត្តិការ​ដដែល។

“រយៈពេល​២ឆ្នាំ​កន្លងទៅ កងកម្លាំងរុស្ស៊ី​ដោយ​សហការ​ជាមួយ​កងទ័ព​ស៊ីរី ​បានកំទេច​ពួក​ភេរវជន​អន្តរជាតិ អស់មួយភាគធំ។ ម៉្លោះហើយ​បានជា​ខ្ញុំសម្រេច​ថា “ មួយភាគ​ធំបង្គួរ” នៃអង្គទ័ព​រុស្ស៊ី ដែលស្ថិតនៅ​ស៊ីរី ត្រូវតែវិល​ត្រឡប់ទៅ​រុស្ស៊ីវិញ” ​សេចក្តី​ថ្លែងការណ៍​នេះ របស់លោកពូទីន​នៅលើ​មូលដ្ឋាន Hmeimim​ ត្រូវបានផ្សាយ​បន្តផ្ទាល់ ដោយ​កាណាល់​ទូរទស្សន៍រដ្ឋ​រុស្ស៊ី។​​

ស្វាគម​នៅលើ​មូលដ្ឋាន​នេះ ដោយ​លោកប្រធានាធិបតី​ស៊ីរី បាស្ហារ អាល់-អាសាដ​ ដោយ​លោករដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី ​Serguei Shoigou ​ដោយ​មេបញ្ជាការ​កងកម្លាំងរុស្ស៊ី​នៅស៊ីរី លោក​ឧត្តមសេនីយ Serguei Sourovikine ​លោកប្រមុខរដ្ឋ​រុស្ស៊ី​ ពូទីន​ ក្នុង​សុន្ទរកថា​ខ្លួន​មិនបង្ហើប​ឲ្យដឹងឡើយ​ តើក្រោយពី​ដកចេញ​មួយភាគ​ទៅ ​ទាហានរុស្ស៊ី​ចំនួនប៉ុន្មាន​ដែលនឹងបន្ត​ស្ថិតនៅ​ប្រចាំការ​នៅស៊ីរី។​

ដោយ​ថ្លែងអំណរគុណទៅ​ពួកទាហាន​រុស្ស៊ី​ចំពោះ​ការងារ ​ដែលគេបាន​បំពេញ​យ៉ាង​ត្រចះត្រចង់ ដោយ​ចេះ​សម្រេចបាន​រួចទាំងស្រុង ភារកិច្ចដែលមានចោទនៅពីមុខគេ លោកពូទីន​​សង្កត់ធ្ងន់​ថា ៖ ស៊ីរី ត្រូវបាន​រក្សាទុក​ក្នុងឋានៈជា​រដ្ឋអធិបតេយ្យ និង ​ឯករាជ្យ។​ គាត់​ក៏ព្រមាន​ថា​៖ បើពួកភេរវជន​ហ៊ានងើបក្បាល​ឡើងវិញ​នោះ យើងនឹង​សំពងវា ដោយកម្លាំង​ដែលវា​មិនធ្លាប់ឃើញ​ពីមុន​សោះឡើយ។ មាតុភូមិ​រុស្ស៊ី មិនភ្លេច​សោះឡើយ​ការបាត់បង់​នៃកុលបុត្រ កុលធីតាខ្លួន ​ក្នុងការប្រយុទ្ធ​ទល់នឹង​ភេរវនិយម​នៅស៊ីរី​ ក៏ដូចជា​ក្នុង​ប្រទេសរុស្ស៊ីផ្ទាល់។​

លោក បាស្ហារ អាល់-អាសាដ ​ពីចំណែកគាត់​ បានសំដែង​កត្តញ្ញូតាធម៌​ទៅកាន់​ប្រធានាធិបតីរុស្ស៊ី ចំពោះ​ការចូលរួមប្រកប​ដោយប្រសិទ្ធភាព នៃ​កងកម្លាំង​រុស្ស៊ី ​ក្នុងសង្គ្រាម​ប្រឆាំង​ភេរវនិយម។ ​រាល់អ្វីៗ​ដែលបានធ្វើ​​ដោយពួកយោធា​រុស្ស៊ី ​ប្រជាជន​ស៊ីរី​នឹងចងចាំ​ជា​រៀងរហូត។ ឈាម​របស់គេ​បានលាយ​ជាមួយ​ឈាម ពួក​ទាហាន​ស៊ីរី។

តាមលោកឧត្តមសេនីយ​ Sourovikine ៖ ក្នុងពេលឆាប់ៗ​ខាងមុខ ត្រូវចាកចេញ​ពីស៊ីរី ​ត្រឡប់មក​រុស្ស៊ីវិញ គឺ​យន្តហោះចំបាំង ២៣គ្រឿង ឧទ្ធម្ភាគចក្រ ២គ្រឿង បណ្តា​អង្គភាព​ប៉ូលិសយោធា​ ពួកអ្នកដោះមីន ក្រុមគ្រូពេទ្យចល័ត។

ក្នុង២ឆ្នាំ​កន្លងទៅ នៃ​អន្តរាគមន៍​នៅស៊ីរី ដោយ​ផ្លាស់វេនគ្នា សរុបទៅ ​បានវត្តមាន​ក្នុង​ប្រទេស​នោះ គឺ​យោធារុស្ស៊ី ប្រមាណពី ៤.០០០​ ទៅ ៥.០០០នាក់ ហើយដែល​ពីក្នុងនោះ​ តាមតួលេខផ្លូវការ ​បានធ្លាក់​ខ្លួនស្លាប់ គឺ​៤០នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ