អានតួអត្ថបទ

ម៉ូស្គូ ខ្លាច​ពួកជីហាដ​ច្បាំង​នៅ​ស៊ីរី ជ្រៀត​ចូល​មក​ក្នុង​​ប្រទេស​រុស្ស៊ី

ថ្ងៃអង្គារ ១២ ធ្នូ ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បានសំដែង ក្តីព្រួយបារម្ភ ខ្លាចក្រែងជាតិ រុស្ស៊ីណា ដែលក្លាយជាពួកជីហាដអ៊ីស្លាមជ្រុលនិយម ច្បាំងនៅស៊ីរី ស្រាប់តែត្រឡប់មកដល់ ប្រទេស រុស្ស៊ីវិញ - ទឹកចិត្តព្រួយបារម្ភនេះ បន្លឺឡើង នៅថ្ងៃបន្ទាប់មក ក្រោយពីលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានប្រកាសដកមកមាតុប្រទេសវិញ នូវ ក្រុមទ័ពរុស្ស៊ីមួយភាគ ចេញពីស៊ីរី ដែលញាំញីដោយសង្គ្រាម។

ម៉ូស្គូ ខ្លាចពួកជីហាដច្បាំងនៅស៊ីរី ជ្រៀតចូលមកក្នុង ប្រទេសរុស្ស៊ី
ម៉ូស្គូ ខ្លាចពួកជីហាដច្បាំងនៅស៊ីរី ជ្រៀតចូលមកក្នុង ប្រទេសរុស្ស៊ី AHMAD AL-RUBAYE / AFP
ផ្សាយពាណិជ្ជកម្ម

តាមតួលេខ FSB មានពួកជីហាដរុស្ស៊ី ប្រមាណ ២.៩០០ នាក់ ដែលភាគច្រើនមានដើមកំណើត ពី បណ្តាសាធារណរដ្ឋអស្ថិភាពកាន់សាសនាអ៊ីស្លាម នៅតំបន់ភ្នំកូកាស បានច្បាំងនៅ អ៊ីរ៉ាក់ និង ស៊ីរី ហើយ បន្ថែមលើនេះ ក៏ទាំង យុទ្ជជនរាប់ពាន់នាក់ទៀត ទៅពីប្រទេសទាំងឡាយតំបន់អាស៊ីកណ្តាល ដែលផ្សំ ឡើងជា សហគមន៍មួយដ៏សំខាន់ នៅរុស្ស៊ី។

បញ្ហាវិលត្រឡប់ នៃពួកជីហាដនេះ ចោទកាន់តែមោះមុត ពេលដែលរុស្ស៊ី ត្រូវចាត់ចែងឲ្យប្រព្រឹត្តទៅនៅលើ ដែនដីខ្លួន ពី ថ្ងៃ ១៤ មិថុនា ដល់ ១៥ កក្កដា ឆ្នាំក្រោយ គឺការប្រកួតបាល់ទាត់ដើម្បីដណ្តើម ពានរង្វាន់ ជើងឯកពិភពលោក ហៅថា World Cup-2018 ។

“ការត្រឡប់មករុស្ស៊ីវិញ ពីតំបន់ដើមបូព៏ា នៃពួកក្រុមប្រដាប់អាវុធខុសច្បាប់ គឺជាគ្រោះថ្នាក់ជាក់លាក់មែន។ ពួកនោះអាចភ្ជាប់ខ្លួន ទៅនឹង ក្រុមឧក្រិដ្ឋជន ទៅនឹងសំបុកគ្នីគ្នាវា ឫ ក៏ ចូលរួមក្នុងប្រតិបត្តិការ ដើរអន្ទង ពួកអ្នកច្បាំងឯទៀត”- ក្តីព្រួយបារម្ភនេះ ត្រូវបានលើកឡើង ដោយនាយក FSB លោក Alexandre Bortnikov ក្នុងកិច្ចប្រជុំ នៃ គណៈកម្មាធិការជាតិរុស្ស៊ីប្រឆាំងភេរវកម្ម ហៅកាត់ថា NAK ។

គាត់គូសបញ្ជាក់ថា ៖ ក្រោយពី កំពែងចុងក្រោយនៃ អង្គការភេរវនិយម”រដ្ឋអ៊ីស្លាម” នៅលើដែនដីស៊ីរី ដណ្តើមយកបាន ដោយកងទ៍័ពរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយកងកម្លាំងរុស្ស៊ី ពួកមេដឹកនាំនិងពួកអ្នក ច្បាំង នៃ អង្គការនេះ បានបង្ខំចិត្ត ស្វែងរកមធ្យោបាយ សម្រាប់បន្តសកម្មភាពខ្លួន នៅលើដែនដីរដ្ឋឯទៀត បូកទាំង នៅ រុស្ស៊ីផង។​

ប្រទេសរុស្ស៊ី បានរងនូវការវាយប្រហារភេរវកម្ម ជាច្រើនលើក ក្នុងឆ្នាំនេះ បែបយ៉ាង ក្នុងខែមេសា នៅក្នុង មេត្រូក្រុង Saint-Petersbourg ដែលបានផ្តាច់ជីវិតមនុស្សអស់ ១៤ នាក់។

តាមលោក Bortnikov ក្នុងឆ្នាំ ២០១៧ ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB ចេះកំចាត់មិនឲ្យប្រព្រឹត្តទៅកើត ភេរវកម្មធំៗ ចំនួន ១៨ លើក ដោយចាប់បានជនសង្ស័យ ជាង១.០០០ នាក់ និងដោយកំទេចពួកភេរវជន អស់ ៧៨ នាក់៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ