អានតួអត្ថបទ

លោកអូបាម៉ា ព្រមាន​ពីការប្រើប្រាស់​ប្រព័ន្ធ​សង្គមមិន​ត្រឹមត្រូវ

អតីត​ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​នៃ​អ៊ីនធ័រនែត នៅ​ពេល​ដែល​មាន​ការប្រើប្រាស់​មិន​ត្រឹម​ត្រូវ ជាពិសេស​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម។ លោក អូបាម៉ា បាន​បញ្ចេញ​ទស្សនៈ​នេះ នៅ​ពេល​ជួប​សម្ភាសន៍​ដោយ​រាជបុត្រ​អង់គ្លេស ព្រះ​អង្គម្ចាស់ ហារី Harry ​និង​ដែល​មាន​ចាក់​ផ្សាយ​តាម​រលក​ធាតុអាកាស​នៃ​វិទ្យុ​BBC Radio4 នា​ថ្ងៃ​ពុធ​ទី ២៧ ធ្នូ ២០១៧។

អតីត​ប្រធានាធិបតី​អាមេរិក អូបាម៉ា ផ្តល់​បទសម្ភាសន៍​ឱ្យ​ព្រះអង្គម្ចាស់ Harry
អតីត​ប្រធានាធិបតី​អាមេរិក អូបាម៉ា ផ្តល់​បទសម្ភាសន៍​ឱ្យ​ព្រះអង្គម្ចាស់ Harry AFP
ផ្សាយពាណិជ្ជកម្ម

“គ្រោះថ្នាក់​មួយ​នៃ​អ៊ីនធ័រនែត គឺ​អ្នកប្រើប្រាស់​អាច​មើល​ឃើញ​អ្វី​ដែល​ខុស​ទាំង​ស្រុង​ពីការពិត ! ហើយ​គេ​អាច​​ជឿស្លប់​លង់​តាម​ព័ត៌មាននោះ !” នេះ​ជា​ប្រសាសន៍​​របស់​លោក អូបាម៉ា ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស ហារី ដោយ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ការប្រើប្រាស់​ប្រព័ន្ធ​សង្គមមិនមែន​ជា​បញ្ហា​ទេ ! បញ្ហា​ដែល​ចោទ​គឺ ​ត្រង់​របៀប​ប្រើប្រាស់ តើគេ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ទាញប្រយោជន៍​​​អំពី​បច្ចេកវិទ្យា​​អ៊ីនធ័រនែត ប្រព័ន្ធ​សង្គម​​សម័យ​ថ្មី ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​អាច​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ចេញ​ពហុសំឡេង ដោយ​អាច​ផ្តល់​ភាព​សម្បូរបែប​នៃ​ទស្សនៈវិស័យ ចំណុចទិដ្ឋភាព​ និង​ពិសេស​​ដោយ​បញ្ចៀស​ឱ្យ​បាន​ការ​បង្កើត​បក្ស ក្រុម ប្លុក​ នៅ​ក្នុងសង្គម។

ប៉ុន្តែ​លោក​អូបាម៉ា មិន​បាន​ប្រើពាក្យ​ ​ឬនិយាយ​ចំ​ឈ្មោះប្រធានាធិបតី​អាមេរិក​កំពុង​កាន់​តំណែង លោក ដូណាល់ ត្រាំ ដែល​រង​ការរិះគន់​ខ្លាំង​ចំពោះ​ទង្វើ​ប្រើប្រាស់​ប្រព័ន្ធ​សង្គមTwitter ឥតឈប់ឥតឈរ គ្រប់​រឿង​ គ្រប់ពេលទេ។ លោក​ប្រធានាធិបតី​អាមេរិក​ទី ៤៤ បានត្រឹម​ព្រលយ​ពាក្យ​ថា លោក​បាន​ចាកចេញ​ពី​សេតវិមាន ដោយស្ងប់​​អារម្មណ៍​ ​បញ្ចប់ភារកិច្ច​បាន​ល្អ​ជាទូទៅ ប៉ុន្តែ​លោក​​ព្រួយបារម្ភបន្តិច​អំពី​ជោគវាសនាអនាគតរបស់​ប្រទេស។

សូម​បញ្ជាក់​ថា​នេះជា​លើក​ទី​មួយហើយ​ គិត​ចាប់​តាំង​ពី​បាន​ចាក​ចេញ​ពី​សេតវិមាន​មក ដែល​លោក​អូបាម៉ា បាន​ផ្តល់​​បទ​សម្ភាសន៍​ សម្រាប់​ចាក់​ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃពុធ​ទី ២៧ ធ្នូ ២០១៧​យ៉ាង​ដូច្នេះ។ បទ​សម្ភាសន៍​នេះ ត្រូវបាន​រៀប​ចំ​ឡើង កាលពី​ខែ​កញ្ញា ក្នុង​កម្មវិធី​ប្រកួតកីឡា​ នៅ​ប្រទេស​កាណាដា ដោយ​ព្រះ​អង្គម្ចាស់​ Harry ចៅ​ប្រុស​ទីពីរ​របស់​ព្រះ​មហាក្សត្រីយានី​អង់គ្លេស។ ព្រះ​អង្គ​ម្ចាស់​ Harry និង​​លោក​អូបាម៉ា រាប់​អាន​គ្នា​​ស្និទ្ធស្នាល​ ​ខ្លាំង ប៉ុន្តែ​គេ​នៅ​មិន​ដឹង​ថា​ តើ​លោក​អូបាម៉ា នឹង​អញ្ជើញ​មក​ចូល​រួម​អាពាហ៍ពិពាហ៍​ព្រះ​អង្គម្ចាស់​Harry ជាមួយ​តារាហូលីវ៉ូត​ជាតិ​អាមេរិក​ នៅ​ឆ្នាំ​ក្រោយ​ដែរ​ឬអត់​ទេ។ សម្រាប់​រដ្ឋាភិបាល​អង់គ្លេស ​អញ្ជើញ​​លោក​អូបាម៉ា អាច​នឹង​ត្រូវបាន​គេ​ព្រលាត់​ថា​ជាការប្រឈមនឹង​លោក ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ