អានតួអត្ថបទ

លោកពូទីន ជូនពរ​បណ្តា​ប្រមុ​រដ្ឋ​បរទេស ក្នុង​ឱកាស​ឈាន​ចូល​ឆ្នាំថ្មី

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អំពាវនាវ សមភាគីអាមេរិកាំង លោក ដូណាល់ ត្រាំ ឲ្យ “ ធ្វើសហប្រតិបត្តិការក្នុងផលប្រយោជន៍ទៅវិញទៅមក “ គឺ តាមរយៈសារជូនពរ ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី - ដំណឹងនេះ ប្រកាសថ្ងៃសៅរ៏ទី៣០ធ្នូ ដោយវិមានក្រេមឡាំង ទាំង លំអិតថា សារជូនពរ ក៏ ត្រូវបាន មេដឹកនាំរុស្ស៊ីផ្ញើជូន ប្រមុខរដ្ឋបរទេសមួយចំនួនទៀត។

លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី Sputnik/Reuters
ផ្សាយពាណិជ្ជកម្ម

“កិច្ចសន្ទនាស្ថាបនា រវាងរុស្ស៊ី​ និង សរអា គឺជាតម្រូវការចាំបាច់មែនទែន សម្រាប់ពង្រឹង ស្ថិរភាព យុទ្ធសាស្ត្រ​នៅក្នុងលោក" - ការនេះ មានលើកឡើង ក្នុងសេចក្តីជូនដំណឹងរបស់ប្រធានាធិបតីរុស្ស៊ី ដែល បានផ្ញើសារជូនពរ ទៅកាន់បណ្តាមេដឹកនាំបរទេស ក្នុងឱកាសឈានចូលឆ្នាំថ្មី។

តាមសេចក្តីជូនដំណឹងនោះ លោក ពូទីនយល់ថា គឺ “ការគោរពគ្នាទៅវិញទៅមក" ដែលត្រូវបម្រើ “ជាមូលដ្ឋាននៃការអភិវឌ្ឍន៍ទំនាក់ទំនង” រវាងរុស្ស៊ី និង អាមេរិក។ កត្តានេះ ត្រូវតែអនុញ្ញាតឲ្យប្រទេសទាំងពីរ ដើរទៅមុខ ទៅកាន់ សហប្រតិបត្តិការក្នុងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ពេលយូរអង្វែង។

លោកប្រធានាធិបតី ពូទីន ក៏បានផ្ញើសារជូនពរ ទៅកាន់ប្រមុខរដ្ឋឯទៀត បែបយ៉ាង មេដឹកនាំបណ្តារដ្ឋ នៃ អតីតសហភាពសូវៀត លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លោកស្រីនាយករដ្ឋមន្ត្រី អាល្លឺម៉ង់ អង់ហ្គេឡា មែរគែល លោកប្រធានាធិបតីស៊ីរី បាស្ហា អាល់-អាសាដ

ក្នុងសារផ្ញើជូនលោកអាសាដ ដែលគាត់បានជួបផ្ទាល់ ៣ សប្តាហ៍មុន នៅប្រទេសស៊ីរីតែម្តង លោកពូទីន សំដែងក្តីប្រាថ្នាចង់ឃើញ ការប្រព្រឹត្តតទៅទៀត នៃរបត់ប្តូរផ្តាច់នៅស៊ីរី ក្នុងឆ្នាំថ្មី ដែលនឹងឈានមកដល់។ គាត់សន្យាថា រុស្ស៊ីនឹងបន្តផ្តល់ការគាំទ្រសព្វបែបយ៉ាង ក្នុងគោលដៅការពារ អធិបតេយ្យភាព ឯកភាព និង បូរណភាពដែនដី សាធារណរដ្ឋអារ៉ាបស៊ីរី។

តាំងពីថ្ងៃ ៣០ កញ្ញា ឆ្នាំ ២០១៥ កងអាកាសរុស្ស៊ី បានផ្តល់ការគាំទ្រ ដល់របបក្រុងដាម៉ាស - ការគាំទ្រ ដែលតាមប្រសាសន៍លោកពូទីន បានក្លាយជាវិភាគទានសម្រេច ជួយ ឲ្យសង្គ្រាមស៊ីវិល នៅស៊ីរី វិវឌ្ឍ ទៅជា គុណប្រយោជន៍ នៃកងទ័ពរដ្ឋាភិបាលស៊ីរី។

ថ្ងៃ ១១ ធ្នូ កន្លងទៅ លោកប្រធានាធិបតីពូទីន បានបញ្ជាឲ្យដកចេញពីប្រទេសស៊ីរី មកវិញ នូវ អង្គភាពទ័ពរុស្ស៊ីភាគច្រើន ក្រោយពីគាត់ប្រកាសថា កងកម្លាំងរុស្ស៊ី ចេះបំពេញបេសកកម្មខ្លួន បានរួច "យ៉ាងត្រចះត្រចង់" ក្នុងប្រទេសស៊ីរី ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ