ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

ម៉ូស្គូ​​ព្រមាន​វ៉ាស៊ីនតោន​កុំឲ្យ​លូកដៃ​ចូល​ក្នុង​ស្ថានការណ៍​ផ្ទៃ​ក្នុង​អ៊ីរ៉ង់

media បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅថ្ងៃទី ២​មករា ២០១៨ ©REUTERS/Tony Gentile.

នៅ​ថ្ងៃព្រហស្បតិ៍ ទី ៤ មករា រុស្ស៊ីបាន​ព្រមានវ៉ាស៊ីនតោន កុំឲ្យធ្វើ​អន្តរាគមន៍​អ្វីណា ចូល “ កិច្ចការ​ផ្ទៃក្នុង” ប្រទេសអ៊ីរ៉ង់ - ព្រមាននេះ គឺក្រោយពី លោកប្រធានាធិបតី​អាមេរិកាំង ដូណាល់ ត្រាំ បានសន្យា​គាំទ្រ ចលនា​តវ៉ា ទល់​នឹង​អាជ្ញាធរអ៊ីរ៉ង់។

“យើងសូម​ព្រមាន សរអា កុំឲ្យប៉ុនប៉ង​ធ្វើអន្តរគមន៍​អ្វី​ណា ចូលកិច្ចការផ្ទៃក្នុង នៃ សាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ “- សេចក្តីនេះ ថ្លែង ដោយលោក​អនុរដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី Serguei Riabkov ក្នុង បទ សម្ភាសន៍ឲ្យទៅ ទីភ្នាក់ងារព័ត៏មាន​ផ្លូវការរុស្ស៊ី ITAR-TASS។

អ្នកការទូត​រុស្ស៊ីជាន់​ខ្ពស់នេះ បន្ថែមថា ៖ អ្វីៗដែល​កំពុងប្រព្រឹត្ត​ទៅ នៅអ៊ីរ៉ង់ គឺជា​កិច្ចការផ្ទៃក្នុង ដែល ទាក់ទាញ​ស្មារតី សហគមន៍​អន្តរជាតិ ប៉ុន្តែ ខ្ញុំជឿជាក់​ថា ប្រទេស​ជិតខាងរបស់​យើងនេះ ដែល​រដ្ឋាភិបាល គេ ជាមិត្ត​នឹងរុស្ស៊ី មុខជា​នឹងចេះ​ជំនះលើ ស្ថានការណ៍​លំបាកបច្ចុប្បន្ន។

គួរនិយាយ​ថា សេចក្តីថ្លែងការណ៍​នេះរបស់ម៉ូស្គូ បន្លឺ​ឡើង គឺមួយថ្ងៃក្រោយ​ពី លោកដូណាល់ ត្រាំ​បាន​សន្យា គាំទ្រដល់ “ កាលៈទេសៈ ដែលឈានមកដល់ “សម្រាប់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ “ សាកល្បង​ក្តោបក្តាប់​ឡើងវិញ ការត្រួត​ពិនិត្យ​លើ រដ្ឋាភិបាល​ពុករលួយ”។

ប្រទេសអ៊ីរ៉ង់ ជាទីដែល ថ្ងៃពុធម្សិលម៉្ងៃ មាន​បាតុករ​រាប់ម៉ឺននាក់ បានចុះ​ថ្នល់ នៅតាមទីក្រុង ជាច្រើន សំដែង​ការគាំទ្រ​ដល់រដ្ឋាភិបាល នាប៉ុន្មាន​ថ្ងៃចុងក្រោយ ស្រាប់តែ​បោកបក់​ដោយ​រលកតវ៉ា ទល់នឹង ស្ថានភាពយ៉ាប់យ៉ឺន​នៃសេដ្ឋកិច្ច និង ប្រឆាំងរដ្ឋអំណាច​តែម្តង។ សរុបទៅ ក្នុង​រលកតវ៉ា​ទាំងនោះ ដែល ហែហម​ដោយអំពើហិង្សា មាន​មនុស្ស​ស្លាប់​អស់ ២១ នាក់ និង​រាប់រយនាក់ ត្រូវ​បាន​ឃាត់ខ្លួន។

តាំងពីមាន​ផ្ទុះឡើង​ជា ភាពវឹកវរ​នោះ លោក ដូណាល់ ត្រាំ បង្កើន​គ្មាន​ឈប់​ការវាយប្រហារ​ទៅលើ របប គ្រប់គ្រងនៅអ៊ីរ៉ង់ ទាំង​បញ្ចេញយោបល់​ថា “ ពេលផ្លាស់ប្តូរ” បានមក​ដល់ហើយ នៅអ៊ីរ៉ង់។

លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែល កាលពីខែវិច្ឆិកា បាន​បំពេញ​ទស្សនកិច្ច នៅ​ក្រុង​តេអេរ៉ង់ ចេះបង្ខិតប្រទេសរុស្ស៊ី នាប៉ុន្មាន ឆ្នាំចុងក្រោយ ឲ្យ​បាន​ជិតដិត ច្បាស់ក្រឡែត​មែន​នឹង​ប្រទេសអ៊ីរ៉ង់ សម្រាប់ជា គុណប្រយោជន៍​ភូមិសាស្ត្រ-នយោបាយ របស់​ប្រទេសទាំងពីរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ