អានតួអត្ថបទ
បារាំង-រុស្ស៊ី-សរអា-អង់គ្លេស

គម្រោង​ច្បាប់បារាំង​ស្តី​អំពី​ព័ត៌មាន​ក្លែងបន្លំ​ត្រូវ​រុស្ស៊ី​ទិតៀន​យ៉ាង​ខ្លាំង

ថ្ងៃចន្ទ ១៥ មករា លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បាន​ទិតៀន គម្រោងច្បាប់ ប្រកាសដោយ​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​ប្រឆាំង​ទល់​នឹង​ព័ត៌មាន ហៅថា ក្លែងបន្លំ។ តាម​លោក​ប្រមុខការ​ទូតរុស្ស៊ី ព័ត៌មាន​ទាំងនេះ ស្រាប់​តែ​ត្រូវ​បាន​គេ​កំណត់​ដោយ​គ្មាន ការពិភាក្សា គ្មាន​ភស្តុតាង​អ្វីណា។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ
លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ដើម​ខែ​មករានេះ លោក អេម៉ានុយអែល ម៉ាក្រុង បាន​ថ្លែង​ថា បារាំង ត្រូវ​តែ​មាន​ច្បាប់​ដែល ផ្តន្ទាទោស ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​សម័យ​ឃោសនា​បោះឆ្នោត។ ប្រចាំ​នៅ​នឹង អង្គភាព​ត្រួត ពិនិត្យ របស់​រដ្ឋាភិបាល​បារាំង ក៏​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Russia Today និង Sputnik ដែល​ទល់ នឹងមធ្យោបាយឃោសនា​រុស្ស៊ី​ទាំង​នេះ លោក​ប្រមុខរដ្ឋ​បារាំង បាន​មាន​ជម្លោះ​មិនតិច​ដង​ទេ ក្នុង​យុទ្ធនាការ បោះឆ្នោត​ប្រធានាធិបតី​បារាំង ឆ្នាំ ២០១៧។

ច្បាប់​នេះ​ដែល​ស្ថិត​នៅ​ជា​ពង្រាង​នៅ​ឡើយ គឺ​រឹតត្បិត​ការ​ប្រកួតប្រជែង​ខាង​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​មតិបែបនេះ ត្រូវ​បាន​លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ លើក​ឡើង​ក្នុង​សន្និសីទកាសែត បូក​សរុប​តុល្យាការ ការទូត​រុស្ស៊ី ក្នុង​ឆ្នាំ២០១៧។ គាត់​សំដែង​ការ​សោកស្តាយ ដោយ​ឃើញ​ថា និយមន័យ​អំពី​ព័ត៌មាន​ក្លែងបន្លំ​ត្រូវ បាន កំណត់​តែ​ដោយ​ភាគី​ម្ខាង ដោយ​គ្មាន​ការ​ពិភាក្សា គ្មាន​ភស្តុតាង ទាំង​មើលងាយ​មើលស្រាល ចំពោះ​ទឡ្ហីករណ៍​ណា​ក៏​ដោយ។

ទទួល​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​រុស្ស៊ី កាណាល់ Russia Today កាល​ពី​កណ្តាល​ខែធ្នូ​កន្លង​ទៅ ត្រូវបាន រាប់ បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​ជាទូទៅ​នៅ​បារាំង។ ដូច​កាណាល់​រុស្ស៊ី​មួយ​ទៀត​ឈ្មោះ Sputnik ដែល ក៏​វត្តមាន​នៅ បារាំង​ដែរ និង​ថែម​ទាំង​ជំនិត​នឹង​ក្រេមឡាំង​ទៅ​ផង Russia Today ត្រូវបាន​លោក ម៉ាក្រុង ចោទ​ថា ប្រកាន់​អាកប្បកិរិយា ជា​អង្គការ​ជះឥទ្ធិពល និង អង្គការ​ឃោសនា​បោកបញ្ឆោត​ក្នុង​សម័យ បោះឆ្នោត​ប្រធានាធិបតី​បារាំង។

នៅ សរអា អាជ្ញាធរ​ថែម​ទាំង​បាន​បង្ខំ Russia Today ឲ្យ​ចុះ​ឈ្មោះ​ក្នុង​ឋានៈ​ជា​ភ្នាក់ងារ​បរទេស​ដែល ចំពោះ​រឿង​នេះ លោក ឡាវ្រ៉ូវ ក៏​សំដែង​ការ​សោកស្តាយ​ដែរ ក្នុង​សន្និសីទកាសែត​នោះ។ ជា​ចម្លើយ​បកវិញ រុស្ស៊ី បាន​ចុះ​ឈ្មោះ​ជា​ភ្នាក់ងារ​បរទេស គឺ​វិទ្យុ​ណា​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ រដ្ឋសភាអាមេរិកាំង។

Russia Today ក៏​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​ឃ្លាំ​មើល ពី​ខាង សោតទស្សន៍​អង់គ្លេស ដែល​បាន​ព្រមាន ចំនួន ១៤ លើក​ទៅ​ហើយ ថា​អាច​នឹង​ដាក់​ទណ្ឌកម្ម ទល់​នឹង ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី​នេះ ជា​អាទិ៍​ចំពោះប្រធានបទ ស្តី​អំពី​ប្រទេស​ស៊ីរី និង អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ