ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/02 12h00 GMT
អឺរ៉ុប

ក្រុមហ៊ុន​​Airbus​​ធូរស្រាល​​ចិត្ត​​ ​ក្រោយ​​អេមីរ៉ាត​​កុម្ម៉ង់​ទិញ​​យន្តហោះ​​៣៦គ្រឿង​

media យន្តហោះ ​A380 路透社图片

ក្រុមហ៊ុន​​អេមីរ៉ាត​បាន​កុម្ម៉ង់ទិញ​យន្តហោះ​៣៦គ្រឿង ​ពី​ក្រុមហ៊ុន​ Airbus ក្នុង​តម្លៃ​ទឹកប្រាក់​១៦ពាន់លាន​ដុល្លារ ធ្វើអោយ​​​ Airbus ធូរស្រាល​ចិត្ត​មកវិញ ព្រោះ​​ការកុម្ម៉ង់​នេះ​អាច​ជួយ​អោយ​អ៊ែរប៊ុស​​​​ធានា​កម្មវិធី​​​​របស់​ខ្លួន ​យ៉ាងហោច​ក៏បាន​​​១០ឆ្នាំ​ទៅមុខ​ទៀតដែរ។ ​​​​

ក្រុមហ៊ុន​អេមីរ៉ាត​កុម្ម៉ង់​យន្តហោះ​ ​​ប្រភេទ​​Airbus A380 ពេលនេះ ធ្វើអោយ​ក្រុមហ៊ុន​អ៊ែរប៊ុស​ត្រេកអរ​មិនតិចទេ ព្រោះ​២ឆ្នាំមកនេះ អ៊ែរប៊ុស​មិនបាន​ទទួល​ការកុម្ម៉ង់​ទិញ​អ្វីថ្មី​ទេ។ ការ ផលិត​ត្រូវបាន​កាត់បន្ថយ។ ដូច្នេះ អេមីរ៉ាត​ធ្វើអោយ​អ៊ែរប៊ុស​មាន​ដង្ហើម​ឡើងវិញ អាច​ធានា​ស្ថិរភាព​នៃ​ដំណើរការ​ផលិត​របស់​ខ្លួន​បានប្រហែល​​១០ឆ្នាំ​ថែមទៀត។ ក្រុមហ៊ុន​អ៊ែរប៊ុស​រង់ចាំ​ការកុម្ម៉ង់ទិញ​ពី​អេមីរ៉ាត តាំងតែ​ពី​ពេល​មាន​ពិព័រណ៌​ឧស្សាហកម្ម​យន្តហោះ នៅ​ឌូបៃ ខែ​វិច្ឆិកា​ម្ល៉េះ ឥឡូវ​ អ៊ែរប៊ុស​បាន​សម្រេច​បំណង​ហើយ។

គិតទាំង​ការកុម្ម៉ង់​ទិញ​ពេលនេះ ​អេមីរ៉ាត​បាន​កុម្ម៉ង់យន្តហោះ ​​Airbus A380 ១៧៨​គ្រឿង​ហើយ ក្នុងនោះ​​មាន​ជាង​១០០គ្រឿង ត្រូវបាន​បញ្ជូនអោយ​អេមីរ៉ាត​ហើយដែរ។ ក្រុមហ៊ុន​​អ៊ែរប៊ុស​សង្ឃឹម​ថា នឹង​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត មក​ទិញ​យន្តហោះ​ខ្លួន​យកទៅ​ប្រើដូច​គ្នា​ដែរ។ អ៊ែរប៊ុស​បន្ត​អួត​សរសើរ​ពី​គុណភាព​យន្តហោះ​ខ្លួន ថាអាច​ផ្ទុក​អ្នកដំណើរ​៥៧៥នាក់ ហើយ​អាច​ធ្វើដំណើរ​ចំងាយ​១ម៉ឺន៥ពាន់២០០គីឡូម៉ែត្រ។

ដោយឡែក​ អ៊ែរប៊ុស​​មិនបាន​ទទួលដំណឹងល្អ​ប៉ុន្មានទេ ពី​ខាងអ៊ីរ៉ង់ ទាក់ទង​​កិច្ចសន្យា​​​ទិញ​យន្តហោះ​១០០គ្រឿង តម្លៃ​ទឹកប្រាក់​២០ពាន់លាន​ដុល្លារ​ កន្លងមក។ ​អ៊ីរ៉ង់​បារម្ភ​ថា អ៊ែរប៊ុស​មិនអាច​សម្រេច​កិច្ចសន្យា​នេះបាន ដោយសារ​តែ​អាមេរិក​គំរាម​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​បានចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥​នោះ។ មូលហេតុ​គឺថា អ៊ែរប៊ុស​ជា​ក្រុមហ៊ុន​អឺរ៉ុប​ក៏ពិតមែន ប៉ុន្តែ ​អ៊ែរប៊ុស​​ត្រូវការ​ការ​អនុញ្ញាត​ពី​ខាង​ហិរញ្ញវត្ថុ​អាមេរិក ទាក់ទង​នឹង​ការ​បញ្ជូន​ទៅអោយ​​អ៊ីរ៉ង់ ​ព្រោះថា សម្ភារ​ខ្លះ​ដែល​ប្រើ​សម្រាប់​ផលិត​យន្តហោះ​ ត្រូវបាន​គេ​ផលិត​នៅ​សហរដ្ឋ​អាមេរិក។ ដូច្នេះ ​​ខាង​ហិរញ្ញវត្ថុ​អាមេរិក​​អាច​​រារាំង​​​​កុងត្រា​ទិញលក់​រវាង​​អ៊ែរប៊ុស​និង​​អ៊ីរ៉ង់ ​ធ្វើអោយ​អ៊ែរប៊ុស​ខាត​ការរកស៊ី៕ ​​​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ