ទន្លេ Seine អាចឡើងដល់កំពស់ ៦, ២០ម៉ែត្រនៅទីក្រុងប៉ារីសនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ
នៅទីក្រុងប៉ារីស សារៈមន្ទីរខ្លះៗ ត្រូវ បិទទ្វារដូចសារៈមន្ទីរ Louvre ជាដើមនៅក្នុងផ្នែកខ្លះ រហូតដល់ថ្ងៃអាទិត្យខាងមុខ។រីឯសារមន្ទីរផ្សេងវិញដូចជា D' Orsay នោះ ស្នាដៃសិល្បៈខ្លះៗត្រូវបានគេដឹកជំលៀសរួចហើយដែរ។ជាសរុបខេត្តខណ្ឌចំនួន ២៣នៅភាគអគ្នេយ៍ ភាគខាងកើតនៅតំបន់ Normandie និងតំបន់ Île de France គឺប៉ារីសនិងជាយក្រុងប៉ារីស កំពុងស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ដោយហេតុថាតំបន់ទាំងនេះ អាចប្រឈមមុខនឹងគ្រោះទឹកជំនន់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កំរិតទឹកទន្លេ Seine នៅទីក្រុងប៉ារីសនៅតែបន្តឡើងជាលំដាប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍មុននឹងដែលអាចឡើងដល់ ជាង ៦, ២០ម នៅថ្ងៃសៅរចុងសប្តាហ៍នេះ-នេះបើយោងតាមមេប៉ូលីសទីក្រុងបារាំងលោក Michel Delpuech ដែលបានអះអាងធានាដែរថា “គ្រប់សេវានិងប្រតិបត្តិករដែលពាក់ព័ន្ធ បានកែណ្ឌកម្លាំងគ្នីគ្នា ប្រកបដោយភាពប្រុងប្រយ័ត្នដ៏ម័ត្យធ្យ័តបំផុត។ បើតាមអាជ្ញាធរបារាំង កម្រិតទឹកជំនន់នៅខណៈនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងទឹកជំនន់កាលពីឆ្នាំ ២០១៦ ដែលបានឡើងរហូតដល់ ៦,១០ម៉ែត្រ។
នេះបើយោងតាមប្រមុខនគរបាល អតិថិជនចំនួនតែ៤០០គ្រួរ ត្រូវអត់អគ្គិសនីប្រើប្រាស់នៅក្នុងចំណោមនៅលើអតិថិជន៦លាន ២សែននាក់នៅតំបន់ទីក្រុងប៉ារីសនិងជាយក្រុងប៉ារីស ដោយបានគូសបញ្ជាក់ផងដែរ ថាចំណែកឧស្ម័នប្រើប្រាស់វិញ ពុំមានការកាត់ផ្តាច់នោះឡើយ ក៏ព្រមទាំងបណ្តាញចែកចាយទឹកផងដែរ។
យោងតាមការសន្និដ្ឋានរបស់អាជ្ញាធរបារាំង នៅខណៈពេលដែលកម្រិតទឹកទន្លេ Seine បានឡើងដល់ ៦ម៉ែត្រនោះ បណ្តាញដឹកជញ្ជូនសាធារណៈនិងអយស្ម័យាន្ត នឹងអាចធ្វើការកាត់ផ្តាច់ការដឹកជញ្ជូននៅទីកន្លែងផ្សេងៗបន្ថែមទៀត។ សូមបញ្ជាក់ថាមេត្រូក្រោមដីខ្លះៗ ត្រូវបានបិទផ្អាកសកម្មភាពដឹកជញ្ជូនរបស់ខ្លួននៅព្រឹកថ្ងៃពុធម្សិលមិញក្នុងរដ្ឋធានីប៉ារីស យ៉ាងហោចរហូតដល់ថ្ងៃសុក្រខាងមុខ។
មិនតែប៉ុណ្ណោះ ខ្សែមេត្រូក្រោមដីខ្លះៗ ក៏មានដំណើរការណ៍យឺតយ៉ាវពុំដូចជាប្រក្រតីឡើយដោយមូលហេតុការជូនដំណឹងជាមុនរបស់ក្រសួងឧតុនិយម។ ម្យ៉ាងទៀតអាជ្ញាធរនៅតាមតំបន់ជាយក្រុងខ្លះៗដូច ជា Marne Seine-Saint-Denis និងVal de Marne ក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ នៅទីក្រុងប៉ារីសវិញ សារៈមន្ទីធំៗក៏ស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុតដែរ ដូចយ៉ាងនៅសារមន្ទី d’Orsay គេបានចាប់ផ្តើមដឹកជញ្ជូនចេញពីទីនេះ នូវស្នាដៃសិល្បៈខ្លះៗរួចទៅហើយដែរ។ ចំណែកសារៈមន្ទីរ Louvre វិញ នៅក្នុងផ្នែកខ្លះ ត្រូវបានបិទជាសាធារណៈ។ ហើយ វិធានការ ការពារសារៈមន្ទីរនេះ ក៏ត្រូវបានអនុវត្តផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ